ទីតាំងអង្កេតការណ៍តេឡេស្កុបកម្រិតខ្ពស់សម្រាប់ថាមពលខ្លាំងលើការសិក្សាពីធម្មជាតិនៃផ្កាយហៅកាត់ថា ATHENA គឺជាឧបករណ៍វិទ្យាសាស្ត្រថ្មីប្រើប្រាស់កាំរស្មីអិុចរ៉េ (X-ray) ដែលបង្កើតឡើងដោយទីភ្នាក់ងារអវកាសរបស់អឺរ៉ុប ។ គម្រោងម៉ូដែលតេឡេស្កុបខ្នាតធំនេះ (L-class) គឺជាបេសកកម្មទី២ ស្ថិតក្នុងចំណោមបេសកកម្មបីរបស់កម្មវិធី ទស្សនវិស័យលោហធាតុ (Cosmic Vision) ដែលរួមមានយានផ្សេងគ្នាចំនួនពីរ គឺយានស្រាវជ្រាវផ្ទាំងទឹកកកលើឋានព្រះចន្ទរបស់ភពព្រហស្បតិ៍ហៅកាត់ថា JUICE បង្កើតឡើងក្នុងឆ្នាំ២០២២ និងទីតាំងអងេ្កតពីរលកនៃដែនទំនាញ នឹងត្រូវគេដាក់ពង្រាយនៅឆ្នាំ២០៣៤ ។
ទីតាំអង្កេត X-ray មានសារសំខាន់យ៉ាងខ្លាំងចំពោះការឈ្វេងយល់ពីរចនាសម្ព័ន្ធ និងការវិវឌ្ឍរបស់ផ្កាយ, ហ្គាឡាក់ស៊ី និងចក្កវាឡទាំងមូលទៀតផង ។ រូបភាពទាំងនេះអាចបង្ហាញឱ្យឃើញជាលក្ខណៈ «ចំណុចក្តៅ» ក្នុងចក្កវាឡដែលជាតំបន់ភាគ ល្អិតៗបង្កើតថាមពល ឬក៏ប្រើប្រាស់សីតុណ្ហភាពខ្ពស់ដោយសារតែដែនម៉ាញ៉េទិក, ការផ្ទុះ និងកម្លាំងទំនាញយ៉ាងខ្លាំង។ ប្រភពកាំរស្មី X-ray បានចូលរួមជាមួយនឹងដំណាក់កាល ផ្សេងៗគ្នានៃការវិវឌ្ឍហ្វូងតារាដូចជា កម្លាំងស៊ុបភើណូវ៉ា (Supernova), តារាណឺត្រុង (Neutron Stars) និងប្រហោងខ្មៅ (Black Holes) ។
ទីអង្កេត ATHENA ត្រូវបានរចនាឡើងដើម្បីជាសារប្រយោជន៍ដល់ការស្រាវជ្រាវពីធម្មជាតិនៃផ្កាយដែលផ្តោតលើសំនួរ៖
១-តើមានអ្វីកើតឡើងនៅក្បែរប្រហោងខ្មៅ (Black Holes) ?
២-តើប្រហោងខ្មៅយក្សកើតឡើងដោយរបៀបណា ?
៣-តើទម្រង់សម្ព័ន្ធធំរបស់ហ្គាឡាក់ស៊ីបង្កើតឡើងដោយរបៀបណា ?
៤-តើអ្វីជាការទាក់ទងរវាងដំណើការអស់ទាំងនេះ ?
ដើម្បីដោះស្រាយរាល់សំនួរទាំងនេះវាអាចចូលទៅក្នុងដំណើរគន្លងកាន់តែជិតនៃប្រហោងខ្មៅ, វាស់ប្រវែងប្រហោងខ្មៅដែលវិលយ៉ាងសកម្មរាប់រយដង, ប្រើប្រាស់ Spectroscopy ដើម្បីកំណត់ពីលក្ខណៈពិសេសលំហូរ និងបរិស្ថានស្នូលហ្គាឡាក់ទិក (Galactic Nuclei) ដែលស្ថិតនៅចំណុចខ្ពស់របស់វា, ស្វែងរកពីប្រហោងខ្មៅយក្សចេញទៅរក Redshift z = 10, គូសផែនទីចលនាភាគច្រើន និងចលាចលក្នុងចង្កោមហ្គាឡាក់ស៊ី, ស្វែងរកភាគល្អិត តូចៗបំផុតដូចជាញ៉ូក្លេអុង ឬហាយផើរុងដែលបាត់ខ្លួនក្នុងបណ្តាញលោហធាតុ និងការរុករកផ្សេងទៀត ។
ការរុករកទាំងអស់នោះនឹងធ្វើឱ្យអ្នកតារាសាស្ត្រយល់ដឹងពីប្រវត្តិសាស្ត្រ និងការវិវឌ្ឍរបស់ថាមពលក្នុងលំហអាកាសកាន់តែស៊ីជម្រៅមួយកម្រិតទៀត ។ ដើម្បីសម្រេចបានគោលដៅនេះ ATHENA ទាមទារឱ្យមានទំហំប្រមាណជា៣ម៉ែត្រការ៉េប្រវែងបណ្តោយ ១២ម៉ែត្រ។ ក្រៅពីនេះវាក៏មានលក្ខណៈពិសេសដោយមានរបាំងដ៏ធំការពារពីពន្លឺព្រះអាទិត្យ, ផែនដី និងព្រះចន្ទដែលអាចនឹងបង្កកម្តៅចូលក្នុងតេឡេស្កុប ហើយចូលជ្រៀតជ្រែករាល់ការអង្កេតនានា។ តេឡេស្កុបនេះនឹងនៅតែប្រតិបត្តិការរហូតចុងឆ្នាំ២០៣០ឯណោះ៕
ចែករំលែកព័តមាននេះ