ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វាំ​ង​ឡង់​មាន​គម្រោង​ផ្តល់​ប្រាក់ខែ​គោល​ដល់​ពលរដ្ឋគ្រប់​រូប​ក្នុង​មួយ​ខែ​800​អឺ​រ៉ូ និង​ដាក់​ឱ្យ​ប្រើ​នៅ​ឆ្នាំ​2016

8 ឆ្នាំ មុន

អាជ្ញាធរ​ហ្វាំ​ង​ឡង់​កំពុង​ពិចារណា​ចំណាយ​ប្រាក់​ជីវភាព​គោល​ប្រចាំខែ​ដោយ​មិន​គិត​ពន្ធ​ដល់​ពលរដ្ឋ​គ្រប់​រូប​ក្នុង​មួយ​ខែ​៨០០​អឺ​រ៉ូ ។

របាយការណ៍​បញ្ជាក់​ថា គម្រោង​នោះ​បាន​ស្នើ​ឡើង​ដោយ​វិទ្យាស្ថាន​ធានា​រ៉ាប់រង

អាជ្ញាធរ​ហ្វាំ​ង​ឡង់​កំពុង​ពិចារណា​ចំណាយ​ប្រាក់​ជីវភាព​គោល​ប្រចាំខែ​ដោយ​មិន​គិត​ពន្ធ​ដល់​ពលរដ្ឋ​គ្រប់​រូប​ក្នុង​មួយ​ខែ​៨០០​អឺ​រ៉ូ ។

របាយការណ៍​បញ្ជាក់​ថា គម្រោង​នោះ​បាន​ស្នើ​ឡើង​ដោយ​វិទ្យាស្ថាន​ធានា​រ៉ាប់រង​ជាតិ​ហ្វាំ​ង​ឡង់ ។ លោក​អា​ឡិច​សាន​ឌ័​រ ស្ទប រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ហ្វាំ​ង​ឡង់​បញ្ជាក់​ថា ប្រាក់​ចំណូល​គោល​ប្រភេទ​នេះ គួរ​យក​ទៅ​ប្រើ​ជំនួស​ប្រព័ន្ធ​ចំណាយ​លើ​ផលប្រយោជន៍​ផ្នែក​សង្គមកិច្ច​ផ្សេង​ៗ​ដែល​មាន​សរុប ក្នុង​បំណង​ដើម្បី​ជំរុញ​ដល់​ពលរដ្ឋ​ដែល​គ្មាន​ការងារ​គួរ​យល់ព្រម​ចូល​ទៅ​ទីផ្សារ​ការងារ​ជា​ថ្មី ក្រោយ​ពី​អត្រា​គ្មាន​ការងារ​កើន​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ ។ អ្នក​ដែល​គ្មាន​ការងារ​ភាគច្រើន​រមែង​ជ្រើស​យក​ការ​រង់ចាំ​ប្រាក់​ឧបត្ថម្ភ​ជា​ច្រើន​រូបភាព​ពី​រដ្ឋាភិបាល ឬ​រក​ការងារ​នៅ​ក្រៅ​ម៉ោង​ជំនួស​ការ​ខ្វល់ខ្វាយ​ក្នុង​ការ​រក​ការងារ​អចិន្ត្រៃយ៍ ។

ផែនការ​កាត់​បន្ថយ​ប្រាក់​ឧបត្ថម្ភ​ក្នុង​រូបភាព​ផ្សេង​ទាំងអស់​នឹង​នៅ​សល់​តែ​ប្រាក់​សម្រាប់​ជីវភាព​គោល​ដែល​រដ្ឋាភិបាល​នឹង​ផ្តល់​ប្រចាំខែ គឺ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ជូ​ហា ស៊ី​ពី​ឡា ។ ផែនការ​នោះ​បាន​កើតឡើង​ក្រោយ​ពី​អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​កើន​ខ្ពស់​ដល់​ទៅ​១០% ខណៈ​ពេល​អត្រា​គ្មាន​ការងារ​នៅ​ក្នុង​ក្រុម​យុវជន​ហ្វាំ​ឡង់​មាន​អាយុ​ទាប​ជាង​២៥​ឆ្នាំ បាន​កើន​ខ្ពស់​ដល់​២២,៧%​ក្នុង​ពេល​បច្ចុប្បន្ន ។

សម្រាប់​លទ្ធផល​នៃ​ការ​អង្កេត​លើ​ការ​យល់​ឃើញ​របស់​ពលរដ្ឋ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​នៅ​ហ្វាំ​ង​ឡង់ ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​ធានា​រ៉ាប់រង​ជាតិ ឃើញ​ថា ប្រជា​ពលរដ្ឋ​ជិត​៦៩%​យល់​ស្រប​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​កំណត់​អត្រា​ចំណូល​គោល​ជា​មូលដ្ឋាន​នោះ និង​រំពឹង​ថា នឹង​ចូល​ជា​ធរមាន​ចាប់ពី​ខែវិច្ឆិកា ២០១៦ តទៅ​។ ផែនការ​នេះ​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ហ្វាំ​ង​ឡង់ ត្រូវ​ទទួល​បន្ទុក​លើ​ថវិកា​ខ្ពស់​ដល់​ទៅ​៤៦.៧០០​លាន​អឺ​រ៉ូ​ក្នុង​មួយ​ឆ្នាំ ៕