ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ទើប​អស់​កុងត្រា​ជាមួយ Barca ស្រាប់តែ​លេច​វត្តមាន​ក្លិប​មួយ​ទាក់​ទង់​ចង់បាន

2 ឆ្នាំ មុន

បារាំង ៖ ធ្លាយ​ដំ​ណឺង​មក​ថា ក្លិប​អ្នកមាន​បាំ​រាង Paris Saint-Germain ធ្វើការ​ទាក់ទង​ដាក់​សំណើ​ចរចា​ជាមួយ​កីឡាករ Lionel

បារាំង ៖ ធ្លាយ​ដំ​ណឺង​មក​ថា ក្លិប​អ្នកមាន​បាំ​រាង Paris Saint-Germain ធ្វើការ​ទាក់ទង​ដាក់​សំណើ​ចរចា​ជាមួយ​កីឡាករ Lionel Messi ដើម្បី​នាំ​យក​រូបគេ​មក​លេង​នៅ​លី​គ​កំពូល​បារាំង រដូវ​កាល​ក្រោយ​។

Lionel Messi បច្ចុប្បន្ន​កំពុង​ជា​កីឡាករ​ភ្នាក់ងារ​ឥត​គិតថ្លៃ (Free Agent) បន្ទាប់​ពី​រូបគេ​ទើបតែ​អស់​កុងត្រា​ជាមួយ​ក្លិប​អ្នកមាន​បុណ្យ Barcelona កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា កន្លង​ទៅ​។ ដែល​មាន​ន័យ​ថា ខ្សែប្រយុទ្ធ​ឆ្នើម​អា​ហ្ស​ង់​ទី​ន​វ័យ​៣៤​ឆ្នាំ​រូប​នេះ មាន​នាម​ជា​កីឡាករ​គ្មាន​ក្លិប​លេង​។ ហើយ​ក្លិប​ដទៃ អាច​ដាក់​សំណើរ​ចរចា​ដើម្បី​នាំ​យក​រូបគេ បាន​ដោយ​គ្មាន​តម្លៃ​ខ្លួន​។ គ្រាន់តែ​ពួក​គេ​ត្រូវ​ចរចា​ជាមួយ​សា​ម៉ី​ខ្លួន​លើ​តម្លៃ​ពលកម្ម ដែល​គេ​ជឿ​ថា​នឹង​មាន​តម្លៃ​ថ្លៃ​ខ្លាំង​។

ទោះ​យ៉ាងណា បើ​យោង​តាម​ប្រភព​ជា​ច្រើន​ពី​អេ​ស្ប៉ា​ញ​បានឱ្យ​ដឹង​ថា ម្ចាស់​ពានរង្វាន់ Ballon d’Or ៦​សម័យកាល​រូប​នេះ បាន​យល់ព្រម​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ Barcelona​។ ជាមួយ​និង​ការ​ផ្តល់​ជូន​កុងត្រា​ថ្មី​រយៈពេល​២​ឆ្នាំ​បន្ថែម​ទៀត​។ គ្រាន់តែ​វា​មិន​ទាន់​កើតឡើង​ភា្ល​ម​ៗ​នៅឡើយ​។ ដោយសារ​តែ Messi កំពុង​ជាប់​ភារកិច្ច​ជាមួយ​ក្រុម​ជម្រើសជាតិ​ក្នុង​ពានរង្វាន់ Copa América​។ ដោយ​អា​ហ្ស​ង់​ទី​ន​ត្រូវ​ជួប​កូ​ឡុំ​ប៊ី ក្នុង​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

គូសបញ្ជាក់​ថា រឿងរ៉ាវ​អំពី​អនាគត Messi ជាមួយ Barcelona បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​កាលពី​ពេល​កន្លង​មក​។ ទាក់ទិន​បញ្ហា​ជំ​លោះ​ផ្ទៃក្នុង​រវាង​ប្រធាន​ក្រុម​រូប​នេះ ជាមួយ​ប្រធាន​ក្លិប​ចាស់​គឺ​លោក Josep Maria Bartomeu​។ ដែល​ឈាន​រហូត​ដល់ Messi ចង់​សម្រេចចិត្ត​ចាក​ចេញពី​ក្លិប ដែល​ខ្លួន​ធ្លាប់​រួមរស់​អស់​១៧​ឆ្នាំ​មួយ​នេះ ថែម​ទៀត​ផង​៕ (​ដកស្រង់​ចេញពី Dailymail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ