ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាស់ជរា​គ្មាន​ទីពឹង​ក្នុង​ខេត្ត​ប៉ៃលិន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ពី​មូលនិធិ​ចាស់ជរា

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នៅ​ថ្ងៃ​ទី​៥ ខែកក្កដា​ ឆ្នាំ​២០២១ ​លោក​ សៅ សា​រ៉ាត់ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ប៉ៃលិន តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​

ខេត្ត​ប៉ៃលិន ៖ នៅ​ថ្ងៃ​ទី​៥ ខែកក្កដា​ ឆ្នាំ​២០២១ ​លោក​ សៅ សា​រ៉ាត់ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ប៉ៃលិន តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ជំទាវ បាន ស្រី​មុំ ប្រធាន​មូលនិធិ​ចាស់ជរា និង​ជា​អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​ក្រុមការងារ បាន​អញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ ជាមួយ​លោកយាយ លោកតា ចាស់ជរា​គ្មាន​ទីពឹង និង​មាន​ជីវភាព​ខ្វះខាត​ទូ​ទាំង​ខេត្ត​ប៉ៃលិន ដែល​មក​ទទួល​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ ពី​ក្រុមការងារ​របស់​មូលនិធិ​។

លោក​ សៅ សា​រ៉ាត់ អ្នកតំណាង​មណ្ឌល​ប៉ៃលិន បាន​នាំ​មក​នូវ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក​ជំទាវ បាន ស្រី​មុំ ប្រធាន​មូលនិធិ​ចាស់ជរា​ខេត្ត​ប៉ៃលិន និង​​លោក​ អ៊ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន ជូន​ដល់​លោកយាយ លោកតា​ចាស់ជរា​ទាំងអស់ ដោយ​ជា​និច្ចកាល​លោក​ជំទាវ និង​លោក​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង​នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន​។

​លោក​ សៅ សា​រ៉ាត់ បាន​លើក​ឡើង​ថា មូលនិធិ​នេះ បាន​បង្កើត​ឡើង​ក្នុង​គោលបំណង និង​ទិស​ដៅ​ជួយ​ដល់​លោកយាយ លោកតា​ចាស់ជរា​គ្មាន​ទីពឹង មាន​ជីវភាព​ខ្សត់ខ្សោយ និង​មាន​អាយុ​ចាប់ពី​៧០​ឆ្នាំ​ឡើង​ទៅ ដែល​ពុំ​មាន​លទ្ធភាព​អាច​ចេញ​ទៅ​ប្រកប​មុខរបរ​ដើម្បី​ចិញ្ចឹមជីវិត​បាន ក៍​ដូច​ជា​ការ​ជួយ​លើកកំពស់​កម្រិតជីវភាព និង​បំប៉ន​ថែទាំ​សុខភាព​លោកយាយ លោកតា ដោយ​មិន​ប្រកាន់​បក្សពួក និង​និន្នាការ​នយោបាយ​ឡើយ ព្រោះ​មនុស្ស​ចាស់ គឺ​មានគុណ​បំណាច់​ធំធេង​ណាស់ ក្នុង​ការ​ជួយ​អប់រំ ប្រៀនប្រដៅ ដល់​កូនចៅ​ជំនាន់​ក្រោយ​ៗ ឲ្យ​ប្រព្រឹត្តិ​តែ​អំពើ​ល្អ​។

លោក​​ក៏​បាន​អំពាវនាវ​ដល់​លោកយាយ​លោកតា ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​បង្ការ ទប់ស្កាត់ ការពារ ការ​ឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ ដោយ​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​ចូលរួម​គោរព​អនុវត្ត​នូវ​វិធាន​ចាំបាច់​នានា​របស់​រាជរដ្ឋាភិបាល ជា​ពិសេស​បងប្អូន​ពលករ​ដែល​ទើប​ត្រលប់​មក​ពី​ក្រៅប្រទេស ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ដាច់​ដោយឡែក​ពី​សាច់ញាតិ​បងប្អូន​ក្រុម​គ្រួសារ និង​មិត្ត​ភ័ក្តិ​រយ​:​ពេល ១៤​ថ្ងៃ​សិន​។

លោកយាយ លោកតា ដែល​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​មូល​នី​ធី​ចាស់ជរា​នា​ពេល​នេះ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ជំទាវ​ប្រធាន​មូល​នី​ធិ ដែល​បាន​ឧបត្ថម្ភ​ថវិកា ដល់​ពួក​គាត់​ជា​រៀង​រាល់​ខែ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​ធូ​ស្រាល​មួ​យក​ម្រិត​ផង​ដែរ​។

សូម​បញ្ជាក់​ថា​៖ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​លោកយាយ លោកតា ក្រុមការងារ​មូលនិធិ​ត្រូវ​បាន​បែងចែក​ជា ៣​ក្រុម គឺ​ក្រុម​ទី​១-បើកថវិកា​​ផ្តល់​ជូន​លោកយាយ លោកតា​នៅ​ការិយាល័យ​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ក្រុម​ទី​២-នៅ​សាលាឃុំ​អូរ​អណ្តូង និង​ក្រុម​ទី​៣-នៅ​សាលាឃុំ​ស្ទឹង​ត្រង់ ដោយ​មូលនិធិ បាន​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ ដល់​លោកយាយ លោកតា ចាស់ជរា ចំនួន៦៦​នាក់​ដោយ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​ចំនួន ១០​ម៉ឺន​រៀល​ផង​ដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ