ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារសាមគ្គីក្រុងក្រចេះថ្ងៃនេះ បើកដំណើរការវិញហើយ!

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ អាជ្ញាធរ​ខេត្តក្រចេះ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ កក្កដា ឆ្នាំ​២០២១​នេះ បាន​សម្រេច​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ផ្សារ​សាមគ្គី​ក្រុង​ក្រចេះ​ឡើង​វិញ បន្ទាប់​ពី​ត្រូវ​បាន​បិទ​អស់​មួយ​រយៈពេល​ខ្លី​កន្លង​ទៅ​ ។ ជាក់ស្ដែង​…

ខេត្តក្រចេះ​ ៖ អាជ្ញាធរ​ខេត្តក្រចេះ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ កក្កដា ឆ្នាំ​២០២១​នេះ បាន​សម្រេច​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ផ្សារ​សាមគ្គី​ក្រុង​ក្រចេះ​ឡើង​វិញ បន្ទាប់​ពី​ត្រូវ​បាន​បិទ​អស់​មួយ​រយៈពេល​ខ្លី​កន្លង​ទៅ​ ។

ជាក់ស្ដែង​ នៅ​ព្រឹក​នេះ មានបងប្អូន​អាជីវករ​លក់​នៅ​ក្នុង​ផ្សារ​សាមគ្គី​ ក្រុង​ក្រចេះ ​មួយ​ចំនួន​ធំ បាន​មក​បើក​តូប​រៀបចំ​អីវ៉ាន់​លក់ដូរ​ដូច​ធម្មតា ដោយ​អនុវត្ត​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ៣​កុំ និង​៣​ការពារ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ ប៉ុន្តែ នៅ​មាន​អាជីវករ​មួយ​ចំនួន​តូច​នៅ​តែ​បន្ត​បិទ​ទីតាំង​តូប​របស់​ខ្លួន បើ​ទោះបីជា​រដ្ឋបាល​ខេត្តក្រចេះ​បាន​សម្រេច​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ផ្សារ​សាមគ្គី​ក្រុង​ក្រចេះ​នេះ​ឡើង​វិញ​ក៏​ដោយ​។

ទ​ន្ទឹ​ន​នឹង​នោះ គេ​សង្កេត​ឃើញ​ថា ការ​លក់ដូរ​ពី​សំណាក់​អាជីវករ​នៅ​ក្នុង​ផ្សារ​សាមគ្គី​ក្រុង​ក្រចេះ​នៅ​ពុំ​ទាន់​បាន​គ្រប់​គ្នា​នៅឡើយ​ទេ ដោយសារ​កត្តា​ព្រួយ​បារ​ម្ភនៃ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ ដោយឡែក សម្រាប់​ប្រជាពលរដ្ឋ​ដែល​ពួក​គាត់​និយម​ដើរ​ផ្សារ​ទិញ​បន្លែ ផ្លែ​ឈើ ត្រី សាច់ និង​ទំនិញ​ផ្សេង​ៗ​ទៀត គឺ​មាន​សភាព​ស្ងប់ស្ងាត់​ជាង​មុន លុះត្រាតែ​មាន​តម្រូវការ​ចាំបាច់​ទើប​ពួក​គាត់​មក​ទិញ​តែ​ម្តង​។

ជាមួយ​គ្នា​នេះ យោង​តាម​របាយការណ៍​បញ្ជាក់​ពី​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ បាន​ឲ្យ​ដឹង​ថា ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ខេត្តក្រចេះ គិត​ត្រឹម​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២១ ករណី​វិជ្ជមាន សរុប​ចំនួន ១៣០​នាក់ ស្រី ៦៧​នាក់ ជា​សះស្បើយ ២០​នាក់ ស្រី ១១​នាក់ ករណី​ស្លាប់ ៣​នាក់ ស្រី​២​នាក់ និង​កំពុង​ព្យាបាល ១០៧​នាក់ ស្រី​៥៤​នាក់​។ គូសបញ្ជាក់​ថា នៅ​ក្នុង​ថ្ងៃ​ទី​៤ ខែ​កក្កដ​ដា ឆ្នាំ​២០២១​នេះ ក្រុមការងារ​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ៦​នាក់ ដែល​ជា​តួលេខ​មួយ​អាច​បញ្ជាក់​បាន​ថា ចំនួន​អ្នក​ឆ្លង​មានការ​ថយ​ចុះ ក្នុង​អំឡុង​នៃ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩ ជា​សហគមន៍​លើក​ដំបូង​ក្នុង​ខេត្តក្រចេះ​៕ ​

អត្ថបទសរសេរ ដោយ