ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ជើង​ចាស់​កំពុង​លេចធ្លោ អ្នកស្រី ស​ចន្ទ ដា​នី រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

អ្នកស្រី ស​ចន្ទ ដា​នី ជាតា​រា​ជើង​ចាស់ ហើយ​មាន​ទេព​កោសល្យ​សម្តែង​បាន​យ៉ាង​ល្អ ជា​ពិសេស​ការ​បង្ហាញ​តួអង្គ​កាច​តែ​ម្តង ព្រមទាំង​មាន​ស្នាដៃ និង​ជំនាញ បែប​នេះ​ហើយ​បានជា​ត្រូវ​ខាង​ផលិតករ​មួយ​ចំនួន

រាជធានី​ភ្នំពេញ ៖ អ្នកស្រី ស​ចន្ទ ដា​នី ជាតា​រា​ជើង​ចាស់ ហើយ​មាន​ទេព​កោសល្យ​សម្តែង​បាន​យ៉ាង​ល្អ ជា​ពិសេស​ការ​បង្ហាញ​តួអង្គ​កាច​តែ​ម្តង ព្រមទាំង​មាន​ស្នាដៃ និង​ជំនាញ បែប​នេះ​ហើយ​បានជា​ត្រូវ​ខាង​ផលិតករ​មួយ​ចំនួន ផ្តល់​ឱកាស​ថត​សម្តែង​ទាំង​រឿង​ដុំ និង​រឿង​ភាគ ហើយ​ក្លាយជា​តារា​ជើង​ចាស់​ម្នាក់​ទៀត​ដែល​មាន​ទីផ្សារ​សម្តែង​មិន​ចាញ់​តារា​ជើង​ចាស់​ផ្សេង​ៗ​ទៀត​ឡើយ​។

លុះ​មួយ​រយៈ​ចុង​ក្រោយ​នេះ ស្រាប់តែ​ផ្ទុះ​ឡើង​នូវ​ព័ត៌មាន​ថា តារា​សិល្បៈ​ល្បី​ៗ​មួយ​ចំនួន​មាន​ផ្ទុក​កូ​វី​ដ​១៩ ខណៈស​ប្តា​ហ៍​មុន​មាន​អ្នក​នាង​បូ​រ៉ា​និ​ច​, កញ្ញា​រចនា រ៉ា​ឌី និង​លោក​ព្រី​ន​។ យ៉ាងណា មេរោគ​នេះ ស្រាប់តែ​បុក​ចូល​មក​ដល់​តារា​ជើង​ចាស់​កំពុង​លេចធ្លោ គឺ​អ្នកស្រី ស​ចន្ទ ដា​នី ធ្វើ​ឱ្យ​ផ្ទុះ​នូវ​ការ​ចាប់ អារម្មណ៍​ជា​ថ្មី ហើយ​ក៏​មិន​នឹក​ស្មានថា អ្នកស្រី​ជួបនឹង​ហេតុការណ៍​នេះ​ដែរ​។

នៅ​លើ​បណ្តាញ​សង្គម​របស់​អ្នកស្រី ដា​នី ផ្ទាល់ បាន​សរសេរ​ឡើង​ថា « អរគុណ​បងប្អូន​ញាតិសន្ដាន ដែល​មានការ​ព្រួយបារម្ភ និង​សួរសុខទុក្ខ​នាង​ខ្ញុំ ដែល​កំពុង​តែ​មាន​ផ្ទុក​ជំងឺ​មេរោគ​កូ​វី​ដ​១៩ ដ៏​កាច​សា​.​ហាវ​នេះ នាង​ខ្ញុំ​មិន​អី​ទេ សុខភាព​គ្រាន់បើ​បន្តិច​វិញ​ហើយ​ថ្ងៃនេះ ទីកន្លែង​សំរាក​ព្យាបាល​ក៏​សំបូរ​ហូប​ចុក ថ្នាំលេប​មាន​គ្រប់គ្រាន់​មិន​ខ្វះ​អី​ទេ បន្តិចទៀត​នាង​ខ្ញុំ​ជា​ធម្មតា​ឡើង​វិញ​ហើយ​មិនយូរ​ទេ សុំ​ផ្ញើ​ក្ដី​ស្រឡាញ់ និង​គោរព​ពី​ចម្ងាយ​ផង អរគុណ​ណាស់ នឹក​ពេក​កន្លង​គ្រប់​ៗ​គ្នា ០៤/០៧/២០២១»​។

នេះ​ជា​ដំណឹង​មួយ​យ៉ាង​ក្តៅ ដែល​អាច​បញ្ជាក់​ថា កូ​វី​ដ​១៩ មិន​ទាន់​ស្ងប់​ឡើយ ហើយ​អ្នកគាំទ្រ​ក៏​បាន​ជូនពរ​អ្នកស្រី ដា​នី ឱ្យ​ឆាប់​ជា​វិល​មក​រក​សភាព​ដើម​ឡើង​វិញ ហើយ​ស្តាប់​តាម​ពេទ្យ​បញ្ជា​អោយ​បាន​ល្អ​។ ហើយ​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​បាន​កំពុង​យកចិត្តទុកដាក់​ក្នុង​ការ​ទប់ទល់​អោយ​បាន​ស្បើយ ដោយ​មិន​ខ្លាច​ហត់នឿយ​ឡើយ​។ ដូចនេះ សូមកុំ​ប្រហែស ឬ​មើល​ស្រាល ហើយ​ត្រូវ​ការពារ​ឱ្យ​បាន​ល្អ រក្សា​អនាម័យ រក្សា​គម្លាត និង​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់ គ្រប់ពេលវេលា​ទាំងអស់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ