ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ បន្ត​បិទ​ខ្ទប់​ផ្សារ​សាមគ្គី ហៅ ប៉ា​ហ៊ី រយៈពេល ១៤​ថ្ងៃ​បន្ថែមទៀត ដោយសារ​អាជីវករ​មួយចំនួន មិន​គោរព​បំរាម

2 ឆ្នាំ មុន
  • ប៉ៃលិន

​ខេត្ត​ប៉ៃលិន​៖ រហូតមកដល់​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២១​នេះ ផ្សារ​សាមគ្គី​ហៅ (​ប៉ា​ហ៊ី​) ស្ថិតនៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន…

​ខេត្ត​ប៉ៃលិន​៖ រហូតមកដល់​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២១​នេះ ផ្សារ​សាមគ្គី​ហៅ (​ប៉ា​ហ៊ី​) ស្ថិតនៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​បន្ត​បិទ​បន្ថែមទៀត ក្រោយពី​សង្កេតឃើញ​មាន​អាជីវករ​មួយចំនួន ដែល​លក់ដូរ​នៅក្នុង​ផ្សារ​ខាងលើ​បាន​ល្មើ​សនឹង​បំរាម ដោយ​នាំគ្នា​ទៅ​បើក​តូប​លក់ដូរ មុន​ថ្ងៃ​ប្រកាស​ឲ្យ​បើក​ដំណើរការ​ពី​សំណាក់​អាជ្ញាធរ​។​

​ហេតុការណ៍​ហ៊ុំព័ទ្ធ​ខ្សែ​ពណ៌​លឿង បិទ​ខ្ទប់​បន្ថែម ១៤​ថ្ងៃ​ទៀត​នេះ គឺធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២១ នេះ ក្រោយពី​បិទ​អស់​រយៈពេល ១៥​ថ្ងៃ​មកហើយ គឺ​ចាប់​បិទ​ផ្សារ​តាំងពី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២១ ដោយ​គ្មាន​ថ្ងៃ​កំណត់ ក្រោយពី​រកឃើញ​អាជីវករ កើតមាន​ជំងឺ​កូ​វិដ​-១៩​។​

​អាជីវករ ដែល​មក​បើក​តូប​លក់​មុន​ថ្ងៃ​ប្រកាស​ឲ្យ​បើក​ដំណើរការ​ពី​សំណាក់​អាជ្ញាធរ បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​ដំណឹង​តៗ​គ្នា​ថា ខាង​គណ​:​កម្ម​ការ​ផ្សារ ឲ្យ​មក រៀបចំ​បោសសំអាត​តូប និង​ត្រៀម​លក់ដូរ​ឡើងវិញ ទើប​ពួកគាត់​នាំគ្នា មក​បើក​បន្តបន្ទាប់​គ្នា​តែម្តង​។ ម្យ៉ាងវិញទៀត ដោយ​សង្កេតឃើញ មាន​អ្នកខ្លះ មក​បើក​តូប​លក់​ធម្មតា ទើប​មាន​អ្នកផ្សេង មក​បើក​ជា​បន្តបន្ទាប់​ដែរ ដោយ​គិត​ជា​ភាគរយ​ប្រហែលជា ១០ ទៅ ១៥​ភាគរយ​។ លុះ​ឃើញ​បិទ​បន្តទៀត ម្នាក់ៗ រអ៊ូរទាំ និង​ព្រួយបារម្ភ​ពី​ជីវភាព​ប្រចាំថ្ងៃ​។​

​ពាក់ព័ន្ធ​ទៅនឹង​ករណី​ខាងលើនេះ លោក អ៊ុន ប៊ុនលី នាយក​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ដោយ​គេ​មិនទាន់​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វិដ​-១៩ នៅក្នុង​ផ្សារ​នេះ បាន​ទាំងស្រុង​នៅឡើយ​ទេ ហើយ​បើ​ចង់ដឹង​ច្បាស់​លោក​ឲ្យ​ទៅ​សួរនាំ​ខាង​រដ្ឋបាល​ក្រុងប៉ៃលិន​វិញ​។​

​ចំណែក​អភិបាល​ក្រុងប៉ៃលិន លោក ស៊ុន​យី បាន​ឲ្យ​ដឹងថា មូលហេតុ ដែល​អាជ្ញាធរ បិទ​ខ្ទប់​បន្តទៀត ព្រោះ ទី​១. ដោយសារតែ​នៅក្នុង​ផ្សារ អាចមាន​ករណី​ឆ្លង​បន្តទៀត ទើប​ធ្វើ​ច​ត្តា​ឡី​ស័ក ផ្សារ​បន្ថែម ១៤​ថ្ងៃ​បន្ថែម និង​ទី​២. ដោយសារ​អាជីវករ​បំពាន​វិធានការ​របស់​ក្រសួងសុខាភិបាល នាំគ្នា​លក់​មុន​ថ្ងៃ​កំណត់​។​

​ជាមួយគ្នានេះដែរ អាជីវករ​មួយចំនួន បាន​លើកឡើងថា បើ​ការបិទ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វិដ​-១៩ គឺជា​ការល្អ ពួកគាត់​មានការ​គាំទ្រ តែបើ​ជាការ​បិទ ព្រោះតែ​ខឹង​ក្តៅក្រហាយ​ជាមួយនឹង​អាជីវករ​មួយចំនួន ដែល​បំពាន​នូវ​វិធាន​របស់​ក្រសួងសុខាភិបាល គឺ​វា​ពិតជា​ប៉ះពាល់​ដល់​ជីវភាព​អាជីវករ​មួយចំនួនធំ ដែល​ពួកគាត់​គោរព​តាម​វិធាន​សុខាភិបាល​សុខចិត្ត​បិទទ្វារ​តូប​រហូត ១៥​ថ្ងៃ បែរជា​រងគ្រោះ ដូច​អ្នក​បំពាន​នោះដែរ​៕ នី​យ៉ា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ