ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំ​ទាំងអស់​នៅ​ស្រុក​វាល​វែង អាច​នឹង​បាត់​រូបរាង ដោយសារ​ជនខិលខូច​មួយ​ចំនួន

2 ឆ្នាំ មុន
  • ពោធិ៍សាត់

ការ​រាន​ដី​កោរ​ភ្នំ​នៅ​ស្រុក​វាល​វែង​ពី​សំណាក់​ជនខិលខូច​មក​ពី​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​ជា​រៀងរាល់ថ្ងៃ​។ ករណី​នេះ បើ​គ្មាន​ចំណាត់ការ​ក្ដៅ​ទេ​នោះ ភ្នំ​ទាំងអស់​នឹង​ត្រូវ​រលាយ​បាត់​រូបរាង​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ជាក់​ជា​មិន​ខាន ព្រោះ​នេះ​ជា​ជម្រើស​ចុង​ក្រោយ​របស់

ខេត្តពោធិ៍សាត់ ៖ ការ​រាន​ដី​កោរ​ភ្នំ​នៅ​ស្រុក​វាល​វែង​ពី​សំណាក់​ជនខិលខូច​មក​ពី​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​ជា​រៀងរាល់ថ្ងៃ​។ ករណី​នេះ បើ​គ្មាន​ចំណាត់ការ​ក្ដៅ​ទេ​នោះ ភ្នំ​ទាំងអស់​នឹង​ត្រូវ​រលាយ​បាត់​រូបរាង​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ជាក់​ជា​មិន​ខាន ព្រោះ​នេះ​ជា​ជម្រើស​ចុង​ក្រោយ​របស់​ពួក​គេ​ហើយ សូ​ម្បី​តែ​ភ្នំ​ក៏​ពួក​គេ​មិន​ទុក​ដែរ​។

អនុវត្ត​តាម​បទបញ្ជា​របស់​លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត លោក ខូ​យ រី​ដា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​ក្រុមការងារ ចុះ​ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ​ក្នុងស្រុក​វាល​វែង បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​ដូច​ភ្លៀងរលឹម​។ ជាក់ស្ដែង​ប៉ុន្មាន​ថ្ងៃមុន​នេះ លោក​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​រួម​មាន កងកម្លាំងប្រដាប់អាវុធ​ទាំង​បី មន្ត្រី​បរិស្ថាន អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ និង​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​វាល​វែង សរុប​ប្រមាណ​ជាង​៥០​នាក់ ចុះ​ទប់ស្កាត់​ជនខិលខូច​ដែល​លួច​កាប់​រាន​ដី​ព្រៃ​តាម​ជ​ម្រេ​ល​ជើងភ្នំ និង​លើ​ខ្នងភ្នំ នៅ​ក្នុង​តំបន់​របៀង​អភិរក្ស​ជីវៈចម្រុះ​ជួរ​ភ្នំក្រវាញ ក្នុងភូមិ​សាស្ត្រ​ឃុំ​ក្រពើ​ពីរ ស្រុក​វាល​វែង​។

កម្លាំង​សមត្ថកិច្ច​ក៏​បាន​ចុះ​ប្រតិបត្តិការ​ចំនួន​០៤​ទីតាំង ៖ ទី​១- នៅ​ចំណុច​ដា​រអិល​ភូមិ​ក្រសាំង​ព្នៅ​, ទី​២- នៅ​ចំណុច​ស្រែ​យក្ស ភូមិ​ភូមិ​អូរ​រំចេក​, ទី​៣- នៅ​ចំណុច​ដំណាក់​ពង្រ​ភូមិ​ស្មែ​ត និង​ទី​៤- នៅ​ចំណុច​ស្មែ​ត​ភូមិ​ស្មែ​ត ក្នុងភូមិ​សាស្ត្រ​ឃុំ​ក្រពើ​ពីរ​នេះ​។ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ធ្វើ​កិច្ចសន្យា​ហាម​មិន​ឲ្យ​ធ្វើ​សកម្មភាព​លើ​ទីតាំង​ដី​ដែល​បាន​កាប់​ឆ្ការ រួច​បញ្ឈប់​ការ​កាប់​រាន​តទៅ​ទៀត និង​ឲ្យ​ដាំ​ដើមឈើ​ឡើង​វិញ​។ ជាមួយ​គ្នា​នេះ បាន​រុះរើ​ខ្ទម និង​បង្គោលរបង​ចោល ខ្លះ​ទៀត​កំណត់ពេល​ឲ្យ​រុះរើ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​៧​ថ្ងៃ ឬ​១៤​ថ្ងៃ ព្រមទាំង​បាន​ដកហូត​ឧបករណ៍​រាន​ដី និង​ឧបករណ៍​ប្រើប្រាស់​ខុសច្បាប់​មួយ​ចំនួន​ផង​ដែរ​។

សរុប​ជា​លទ្ធផល​ក្នុង​រយៈពេល​ពេញ​មួយ​ថ្ងៃនេះ យើង​បាន​រុះរើ​កម្ទេច​ខ្ទម​ចំនួន​១២​ខ្នង​, បង្គោលរបង​ចំនួន​២៥០​ដើម និង​កម្ទេច​ឡធ្យូង​ចំនួន​០១ ព្រមទាំង​ដកហូតរ​ណាយ​ន្ដ​តូច​ធំ​ចំនួន​០៣​គ្រឿង​, ម៉ាស៊ីន​កាត់​ស្មៅ​ចំនួន​០៣​គ្រឿង កាំភ្លើង​កែ​ច្នៃ​ចំនួន​០១ និង​បាន​ធ្វើ​កិច្ចសន្យា​អប់រំ​ចំនួន​០៣​នាក់ ថែម​ទាំង​ធ្វើ​កិច្ចសន្យា​ឲ្យ​រុះរើ​ខ្ទម​ដោយ​ខ្លួនឯង​ចំនួន​០២​នាក់​ផង​ដែរ​។

លោក ខូ​យ រី​ដា អភិបាលរង​ខេត្ត​មាន​ប្រសាសន៍​ថា ការ​ចុះ​បង្ក្រាប​នេះ អនុវត្ត​តាម​ចំណាត់ការ​ដ៏​ក្ដៅ​គគុក​របស់​លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ក្នុង​គោលបំណង​ទប់ស្កាត់ និង​ការពារ​ធនធានធម្មជាតិ​របស់​យើង​។

លោក​បាន​កោតសរសើរ​ដល់​កម្លាំង​ចម្រុះ​ទាំងអស់ ដែល​សហការ​គ្នា​បាន​ល្អ​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ ទោះបី​ត្រូវ​ក្ដៅ ត្រូវ​ភ្លៀង ផ្លូវ​លំបាក​ធ្វើ​ដំណើរ ឡើង​ភ្នំ​ចុះ​ភ្នំ និង​មាន​ឧបសគ្គ​យ៉ាងណា​ក៏​ដោយ ក៏​នៅ​តែ​ឈាន​ជើង​ទៅ​មុខ​មិន​រា​ថយ​ឡើយ​។ ចំណែក​ជនខិលខូច​ដែល​មក​កាប់​ទន្ទ្រាន​នេះ ភាគច្រើន​មក​ពី​ខេត្ត​ផ្សេង តែបើ​ខេត្ត​អ្នក​ពោធិ៍សាត់​វិញ ទោះបី​យ៉ាងណា​ក៏​មិន​ទាន់​មាន​អ្នក​កោរ​ភ្នំ​បែប​នេះ​ដែរ​។

ការ​រាន​ដី​លើ​ភ្នំ​នេះ ជា​ជម្រើស​ចុង​ក្រោយ​របស់​ពួក​គេ​ហើយ បើ​ពុំ​មានការ​ទប់ស្កាត់​ទេ​ភ្នំ​ទាំងអស់​ក្នុងស្រុក​វាល​វែង និង​ដូច​ភ្នំ​នៅ​ខេត្ត​ប៉ៃលិន​ជាក់​ជា​មិន​ខាន​។ ក្រុម​ជនខិលខូច​នេះ​បាន​លួច​ធ្វើ​សកម្មភាព​នា​ពេល​យប់ ខណៈ​ពេល​ដែល​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ជាប់រ​វាល់​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ក្នុង​កំឡុង​ពេល​ជាង​មួយ​ឆ្នាំ​កន្លង​មកនេះ​។

គួរ​បញ្ជាក់​ថា ព្រៃឈើ និង​ព្រៃ​ភ្នំ​ក្នុងស្រុក​វាល​វែង ពី​មុន​មក​ជា​ជម្រក​សត្វព្រៃ​ដ៏​សុខសាន្ដ ប៉ុន្តែ​សព្វ​ថ្ងៃនេះ បាន​បាត់​អស់​មួយ​ចំនួន​ធំ​ហើយ ឃើញ​មាន​តែ​សត្វ​ស្វា និង​សម្លេង​សត្វ​ទោច​យំ​ខ្លះ​ៗ​តែ​ប៉ុណ្ណោះ បើ​នៅ​តែ​បណ្ដោយ​ឲ្យ​ជនខិលខូច​លួច​កាប់​ទន្ទ្រាន​តទៅ​ទៀត នឹង​បាត់បង់​ធនធានធម្មជាតិ ទាំង​ព្រៃឈើ និង​សត្វព្រៃ​តែ​ម្ដង​។

លោក ខូ​យ រី​ដា ឲ្យ​ដឹង​ថា ជន​អគតិ​ដែល​តែងតែ​យក​ប្រជាជន​ធ្វើ​ជា​ឈ្នាន់ ដើម្បី​បំពេញ​មហិច្ឆតា​របស់​ខ្លួន​នោះ យើង​កំណត់​មុខសញ្ញា​បាន​មួយ​ចំនួន​ហើយ ហើយ​ក៏​បាន​រាយការណ៍​ជូន​ទៅ​ថ្នាក់លើ​ផង​ដែរ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ