ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ី​បង្កើន​អាយុ​អ្នក​ផឹក​គ្រឿងស្រវឹង​ដើម្បី​ការពារ​សុខភាព​យុវជន

8 ឆ្នាំ មុន

សារព័ត៌មាន​បទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី មាន​ផែនការ​កំណត់​អាយុ​អ្នក​ផឹក​គ្រឿង​ស្រវឹង ដែល​ពី​មុន​អាយុ​១៨​ឆ្នាំទៅ​២១​ឆ្នាំ ។ វា​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ដ្រ​ការពារ​យុវជន​ពី​ការ​ផឹកស្រា

សារព័ត៌មាន​បទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី មាន​ផែនការ​កំណត់​អាយុ​អ្នក​ផឹក​គ្រឿង​ស្រវឹង ដែល​ពី​មុន​អាយុ​១៨​ឆ្នាំទៅ​២១​ឆ្នាំ ។ វា​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ដ្រ​ការពារ​យុវជន​ពី​ការ​ផឹកស្រា និង​កំណត់​ជាតិ​ស្រវឹង​ដល់​ក្រុម​យុវជន​ដែល​មាន​ហានិភ័យ​ខ្ពស់ ។

ក្រៅពី​នេះ​អាជ្ញា​ធរមាន​គម្រោង​កំណត់​ឱ្យ​បិទ​ស្លាក​បន្ថែម​លើ​ផលិតផល​គ្រឿង​ស្រវឹង ដើម្បី​ក្រើនរំលឹក​ពី​ផល​ប៉ះពាល់​សុខភាព ។ ទោះបី​បែប​ណា​ក៏​ដោយ គម្រោង​នេះ ផ្ញើ​ទៅ​អង្គការ​សុខភាព​ពិភពលោក​នៅ​ក្រុង​ហ្សឺ​ណែវ កាលពី​ថ្ងៃ​ទី​១ ធ្នូ ២០១៥ ដោយ​មិន​បាន​បញ្ជាក់​ច្បាស់​ថា បម្រែបម្រួល​ពី​ស្ថានភាព​នោះ​នឹង​កើតឡើង​នៅ​ពេល​ណា​នៅឡើយ​ទេ?

នៅ​ក្នុង​ឯកសារ​មាន​អញ្ជើញ​ដល់​បណ្ដា​ប្រទេស​ជា​សមាជិក​របស់​អង្គការ​សុខភាព​ពិភពលោក ត្រូវ​ចូលរួម​ផ្ដល់​យោបល់​នៅ​ក្នុង​រយៈពេល​៦០​ថ្ងៃ​ខាង​មុខ ។

ម៉ា​ឡេ​ស៊ី ជា​ប្រទេស​ដែល​ពលរដ្ឋ​ភាគច្រើន​ប្រហែល​៦១,៣% ជា​អ្នក​កាន់សាសនា​មូ​ស្លុ​ី​ម ប៉ុន្ដែ​ជាទី​តាំងរបស់​ក្រុមហ៊ុនស្រា​បៀរ ធំ​ៗ​ចំនួន​២ គឺ​ក្រុមហ៊ុន Guinness Anchor និង Carlsberg Brewery Malaysia Berhad ។

តាម​លទ្ធផល​នៃ​ការ​ធ្វើ​អាជីវកម្ម កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា បង្ហាញ​ឱ្យ​ឃើញ​ពី​ប្រាក់​ចំណេញ​ប្រចាំត្រីមាស កើនឡើង​ប្រហែល​១១% ភេ​ជ្ជៈ​ជា​គ្រឿង​ស្រវឹង​មាននៅ​ពាស​ពា​ញ​ប្រទេស និង​ផឹក​ដោយ​ពលរដ្ឋ​ប្រហែល​៣,៥​លាន​នាក់​ពី​ចំនួន​សរុប​៣០​លាន​នាក់​របស់​ម៉ា​ឡេ​ស៊ី។

តាម​ទិន្នន័យ​របស់​អាជ្ញាធរ​ម៉ា​ឡេ​ស៊ី បង្ហាញ​ថា ផ្នែក​មួយ​ក្នុង​ប្រទេស​មាន​ចំណូល​ពី​ពន្ធ​ស្រា​ច្រើន​បំផុត​នៅ​អា​ស៊ី ទោះបីជា​ការ​ផឹក​គ្រឿង​ស្រវឹង​នៅ​ក្នុង​ប្រទេស​គ្មាន​ការ​ពេញ​និយម​ក៏​ដោយ ខណៈ​ពេល​នៅ​ឥណ្ឌូ​ណេ​ស៊ី ជា​ប្រទេស​ជិតខាង​ដែល​មាន​ពលរដ្ឋ​ម៉ូ​ស្ល៊ី​ម​ច្រើន​បំផុត​នៅ​លើ​ពិភពលោក សភា​បាន​ស្នើ​ច្បាប់​ហាម​ពិសា​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ និង​កំណត់​ដាក់​ពន្ធនាគារ​ក្នុង​រយៈពេល​២​ឆ្នាំ ចំពោះ​អ្នក​ប្រព្រឹត្ត​បទល្មើស កាលពី​ឆ្នាំ​មុន ។

ម៉ា​ឡេ​ស៊ី បាន​នាំ​ចេញ​ស្រា​មាន​តម្លៃ​សរុប​២៦៩​លាន​ដុល្លារ ភាគច្រើន​នាំ​ចេញ​ទៅ​សិង្ហ​បុរី វៀតណាម និង​ថៃ រីឯ​ស្រា​បៀរ​មាន​តម្លៃ​១៥៦​លាន​ដុល្លារ នាំ​ទៅ​សិង្ហ​បុរី និង​ថៃ៕