ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​គ្រោង​ផ្តល់​សិទ្ធិ​ដល់​ស្ត្រី​មេម៉ាយ​គ្រប់គ្រង​គ្រួសារ​លែង​ពឹង​បុរស

8 ឆ្នាំ មុន

សារព័ត៌មាន​អាល់​រី​យ៉ា​ដ របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ផ្សាយ​ថា រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត គ្រោង​ផ្តល់​សិទ្ធិ​ដល់​ស្ត្រី​ដែល​លែងលះ ឬ​មេម៉ាយ​បាន​ទទួល​សិទ្ធិ​ស្របច្បាប់​ក្នុង​ការ​ចិញ្ចឹម​គ្រួសារ​របស់​ខ្លួន ដោយ​មិន​ចាំបាច់​សុំ​ការ​យល់​

សារព័ត៌មាន​អាល់​រី​យ៉ា​ដ របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ផ្សាយ​ថា រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត គ្រោង​ផ្តល់​សិទ្ធិ​ដល់​ស្ត្រី​ដែល​លែងលះ ឬ​មេម៉ាយ​បាន​ទទួល​សិទ្ធិ​ស្របច្បាប់​ក្នុង​ការ​ចិញ្ចឹម​គ្រួសារ​របស់​ខ្លួន ដោយ​មិន​ចាំបាច់​សុំ​ការ​យល់​ស្រប​ពី​បុរស ឬ​អំណាច​របស់​តុលាការ​ដូច​ពី​មុន​ទេ ។

កន្លង​មក​ក្រសួងមហាផ្ទៃ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត បាន​ចេញ​អត្តសញ្ញាណប័ណ្ណ ឬ​ប័ណ្ណ​ឈរឈ្មោះ​ក្នុង​ក្រុម​គ្រួសារ​សម្រាប់​តែ​បុរស ប៉ុន្តែ​បច្ចុប្បន្ន​គ្រោង​យល់ព្រម​ផ្តល់​ប័ណ្ណ​នោះ​ដល់​ស្ត្រី​ដែល​លែងលះ ឬ​មេម៉ាយ ដើម្បី​បង្ហាញ​ពី​សិទ្ធិ​ក្នុង​ការ​ថែទាំ​សមាជិក​ក្នុង​គ្រួសារ​របស់​ខ្លួន ដូច​ជា​មេ​គ្រួសារ​អាច​នាំ​កូន​ចូល​សាលារៀន និង​ទទួល​ការ​ព្យាបាល​ពី​គ្រូពេទ្យ ។ ស្រប​ពេល​ជា​មួ​ួ​យ​គ្នា​នេះ​ដែរ ប្រភព​នោះ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ស្តី​ពី​ការ​កំណត់​ថ្ងៃ និង​មាន​សុពល​ល​ភាព​ឱ្យ​ប្រើប្រាស់​នៅ​ពេល​ណា​ទេ ? ប៉ុន្តែ​ចាត់​ទុក​ថា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​លើកកម្ពស់​ស​សិទ្ធិ​របស់​ស្ត្រី​នៅ​ក្នុង​ប្រទេស ។

កាលពី​អតីតកាល​បុរស​មាន​ឋានៈ​ជា​អ្នកដឹកនាំ​គ្រួសារ រួម​មាន​ឪពុក ប្តី បងប្រុស ឬ​ប្អូនប្រុស គឺ​មាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ការ​គ្រប់គ្រង​ជា​សមាជិក​ក្នុង​គ្រួសារ ។ មិនតែប៉ុណ្ណោះ អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ជា​ប្រទេស​មួយ​នៅ​លើ​លោក​ដែល​ហាម​ស្ត្រី​បើកបរ​រថយន្ត ៕