ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​បំបាំងកាយ​ថ្មី​បង្ហាញខ្លួន​ឆ្នាំ​2037

8 ឆ្នាំ មុន

នៅ​ឆ្នាំ​២០៣៧ យន្តហោះ​បំបាំងកាយ​ចំនួន តិច​ប៉ុណ្ណោះ​នៃ​ទ័ពអាកាស​អា​មេ​រិ​ក​ត្រូវ​បញ្ចេញ​ប្រើប្រាស់ ក្នុង​ចំណោម​១៧០​គ្រឿង ។ ការ​ដាក់​ប្រើប្រាស់​តិច​បែប​នេះ​ដោយសារ​តែ​ភាព​ចាស់ និង​កា​រវិ​វ​ឌ្ឍ​ទៅ​រក​ដំណាក់កាល​

នៅ​ឆ្នាំ​២០៣៧ យន្តហោះ​បំបាំងកាយ​ចំនួន តិច​ប៉ុណ្ណោះ​នៃ​ទ័ពអាកាស​អា​មេ​រិ​ក​ត្រូវ​បញ្ចេញ​ប្រើប្រាស់ ក្នុង​ចំណោម​១៧០​គ្រឿង ។ ការ​ដាក់​ប្រើប្រាស់​តិច​បែប​នេះ​ដោយ​សារ​តែ​ភាព​ចាស់ និង​កា​រវិ​វ​ឌ្ឍ​ទៅ​រក​ដំណាក់កាល​លែង​ប្រើប្រាស់​បាន ឬ​ត្រូវ​ដាក់​ជួសជុល ។ ទោះ​ជាយ៉ាង​ណា​ក្តី កងទ័ព​អា​មេ​រិ​ក​នឹង​ដាក់​ជំនួស​វិញ​នូវ​យន្តហោះ​បំបាំង​កាយ​ជំនាន់​ថ្មី​ដែល​គេ​ជឿជាក់​ថា នឹង​មាន​សមត្ថភាព​ខ្លាំង​ទ្វេ​ដង​បើ​ប្រៀបធៀប​ទៅ​នឹង​ស៊េរី មុន​ៗ ។

ជាក់ស្តែង ដូច​ជា​យន្តហោះ​បំបាំងកាយ B-52 ស្ថិត​ក្នុង​សមរភូមិ​អស់​រយៈពេល​៨៥ ឆ្នាំ​ហើយ ។ នេះ​គឺជា​រយៈពេល​យូរអង្វែង​ក្នុង​ការ​ប្រើប្រាស់​របស់​យោធា​អា​មេ​រិ​ក ។ យន្​តហោះ​នេះ​ដែរ​នឹង​បាត់​ស្រមោល​នា​ពេល ឆាប់​ៗ​ខាង​មុខ ។ រីឯ​យន្តហោះ​បំបាំងកាយ​ជំនាន់​ក្រោយ​នឹង​បង្ហាញ​វត្តមាន​ដោយ​ប្រើប្រាស់​សុទ្ធតែ​បច្ចេកវិទ្យា ទំនើប​ៗ និង​សម្ភារ​​សព្វាវុធ​ខ្លាំងក្លា​សម្រាប់​ប្រយុទ្ធ​ជាមួយនឹង​គូសត្រូវ ។ ពួក​វា​អាច​នឹង​បង្ហាញ​គំរូ​ដើម​នៅ​ឆ្នាំ​២០១៨ ហើយនឹង​ត្រៀមខ្លួន​ចូល​សមរភូមិ​នៅ​ឆ្នាំ​២០៣៧ ដោយ​យោធា​អា​មេ​រិ​ក​ស្គាល់​តាម​រយៈ​ឈ្មោះ​កូដ​ថា «២០៣៧ Bomber» ។ 

យន្តហោះ​នេះ​នឹង​ប្រតិបត្តិការ​នៅ​ទូ​ទាំង​ពិភពលោក​រួម​បញ្ចូល​ការ​បង្កើត​ថ្មី​រួម​មានការ​ភ្ជាប់​ដោយ​អាវុធ​នុយក្លេអ៊ែរ និង​ហោះហើរ​ក្នុង​ល្បឿន​លឿន​ទៀត​ផង ។ ក្រៅពី​នេះ​គេ​អាច​នឹង​កំណត់​គោលដៅ​បេសកកម្ម​របស់​វា​ដោយ​បញ្ជា​ពី​ចម្ងាយ ឬ​ក៏​ប្រតិបត្តិការ​កាន់តែ​ពិសេស​អាស្រ័យ​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ផង​ដែរ ៕