ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Euro 2020 ៖ អង់គ្លេស​សាង​កំណត់​ត្រា​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​យូ​រ៉ូ ក្រោយ​បំបាក់​អ៊ុយ​ក្រែ​ន​(វីដេអូ)

2 ឆ្នាំ មុន

អន្តរជាតិ ៖ អង់គ្លេស និង​ដា​ណឺ​ម៉ាក បន្ត​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ព្រឹត្តិការណ៍ Euro 2020 បន្ទាប់​ពី​យកឈ្នះ​លើ​គូប្រកួត​

អន្តរជាតិ ៖ អង់គ្លេស និង​ដា​ណឺ​ម៉ាក បន្ត​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ព្រឹត្តិការណ៍ Euro 2020 បន្ទាប់​ពី​យកឈ្នះ​លើ​គូប្រកួត​រៀងខ្លួន​។ ដោយ​ក្នុង​នោះ អង់គ្លេស​បំបាក់​អ៊ុយ​ក្រែ​ន​លទ្ធផល ៤-០​។ ក្រោយ​ពេល​ដា​ណឺ​ម៉ាក​យកឈ្នះ​សាធារណរដ្ឋ​ឆែក​លទ្ធផល ២-១​។

ជំនួប​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន Olimpico ប្រទេស​អ៊ី​តា​លី​។ ប្រធាន​ក្រុម Harry Kane បំពេញ​តួនាទី​យ៉ាង​ល្អ ដោយ​រកបាន​២​គ្រាប់​នៅ​នាទី​៤ និង​នាទី​៥០​។ ស្រប​ពេល​២​គ្រាប់​ផ្សេង​ទៀត សម្រេច​បាន​ដោយ​ខ្សែការពារ Harry Maguire នៅ​នាទី​៤៦ និង​ខ្សែបម្រើ Jordan Henderson នៅ​នាទី​៦៣​។

អង់គ្លេស ត្រូវ​ជួប​ដា​ណឺ​ម៉ាក​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ បន្ទាប់​ពី​ដា​ណឺ​ម៉ាក​បាន​យកឈ្នះ​សាធារណរដ្ឋ​ឆែក​។ ដោយ​២​គ្រាប់​របស់​ពួក​គេ​សម្រេច​បាន​ដោយ​កីឡាករ Thomas Delaney នៅ​នាទី​៥ និង Kasper Dolberg នៅ​នាទី​៤២​។ ខណៈ​១​គ្រាប់​របស់​ឆែក​រកបាន​ដោយ​កីឡាករ Patrik Schick នៅ​នាទី​៤៩​។

អង់គ្លេស​ក្រោម​ការ​ដឹកនាំ​របស់​លោក Gareth Southgate បាន​ក្លាយជា​ក្រុម​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ Euro ដែល​រក្សា​មិន​ឱ្យ​គូប្រកួត​ស៊ុត​បញ្ចូល​ទី​៥​ប្រកួត​ជាប់​ៗ​គ្នា ចាប់តាំងពី​ការ​ចាប់ផ្តើម​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​មក​។

-​អង់គ្លេស ១-០ ក្រូ​អាត
-​អង់គ្លេស ០-០ ស្កុ​តឡែ​ន
-​សាធារណរដ្ឋ​ឆែក ០-១ អង់គ្លេស
-​អង់គ្លេស ២-០ អា​ល្លឺ​ម៉​ង់
-​អ៊ុយ​ក្រែ​ន ០-៤ អង់គ្លេស
សម្រាប់​ជំនួប​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដែល​ត្រូវធ្វើ​ឡើង​នា​ថ្ងៃ​ទី ៦-៧ ខែកក្កដា ខាង​មុខ ៖
-​អ៊ី​តា​លី vs អេ​ស្ប៉ា​ញ
-​អង់គ្លេស vs ដា​ណឺ​ម៉ាក​៕ (​ប្រភព​ពី UEFA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ