ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស្បោង សារ៉ាត់ អញ្ជើញ​បញ្ចុះ​បឋម​សិលា​សង់​អគារ​ស្នាក់​ការ​គណ​បក្ស​ឃុំ​ព្រែក​ចង្ក្រាន

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុម​ការ​ងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ឃុំ​ព្រែក​ចង្ក្រាន ស្រុក​ស៊ីធរ​កណ្តាល ខេត្ត​ព្រៃវែង កាល​ពី​ព្រឹក​ថ្ងៃទី​០៦ ធ្នូ ២០១៥ បាន​ប្រារព្ធ​ធ្វើ​ពិធី​បញ្ចុះ​បឋម​សិលា​សាង​សង់​អគារ​ស្នាក់​ការ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ឃុំ​ព្រែក​ចង្ក្រាន​១​ខ្នង ។

រាជធានីភ្នំពេញ ៖ ក្រុម​ការ​ងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ឃុំ​ព្រែក​ចង្ក្រាន ស្រុក​ស៊ីធរ​កណ្តាល ខេត្ត​ព្រៃវែង កាល​ពី​ព្រឹក​ថ្ងៃទី​០៦ ធ្នូ ២០១៥ បាន​ប្រារព្ធ​ធ្វើ​ពិធី​បញ្ចុះ​បឋម​សិលា​សាង​សង់​អគារ​ស្នាក់​ការ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ឃុំ​ព្រែក​ចង្ក្រាន​១​ខ្នង ។

ពិធី​នេះក្រោម​អធិបតី​ភាព​លោក​ស្បោង សារ៉ាត់ ប្រធាន​គណៈ​កម្មា​ធិការ​បក្ស​ប្រជា​ជន​ខេត្ត​ព្រៃ​វែង និង​លោក​ប៉ុល រតនា ប្រធាន​ក្រុម​ការងារ ចុះ​ជួយ​ពង្រឹង​មូល​ដ្ឋាន​គណ​បក្ស​ប្រជា​ជន​ឃុំ​ព្រែក​ចង្ក្រាន និង​លោក​នឹម ច័ន្ទ​តាណា អនុ​ប្រធាន​ទី​១ ចុះ​ពង្រឹង​ឃុំ​ព្រែក​ចង្ក្រាន ស្រុក​ស៊ីធរ​កណ្តាល រួម​ជា​មួយ​ក្រុម​ការ​ងារ​គណប​ក្ស​ភូមិ-ឃុំ​ជា​ច្រើន​ទៀត ។

ក្នុង​នោះ​ដែរ លោក​ស្បោង សារ៉ាត់ បាន​ធ្វើ​ពិធី​សំណេះ​សំណាល​ជា​មួយ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ប្រមាណ​ជាង​២០០​នាក់ ដែល​បាន​ចូល​រួម ហើយ​លោក​ប្រធាន​គណៈ​កម្មាធិ​ការ​បក្ស​ខេត្ត បាន​លើក​យក​មតិ​ផ្តាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​ពី​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ជូន​សមា​ជិក សមា​ជិកា​ ប្រជា​ពល​រដ្ឋ​ទូទាំង​ឃុំ​ព្រែក​ចង្ក្រាន​ទាំង​មូល បាន​ជ្រាប​ផង​ដែរ ។

ឆ្លៀត​ឱកាស​នោះ​ទៀត លោក​ស្បោង​ សារ៉ាត់ បាន​យក​ប្រសាសន៍​សម្តេច​ក្រឡា​ហោម ស ខេង អនុ​ប្រធាន​គណ​​បក្ស​ប្រជា​ជន​កម្ពុជា ដែល​ថ្លែង​ក្នុង​កម្ម​វិធី​មួយ​នៅ​ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃទី​០៥ ធ្នូ សំដៅ​លើ​ការណែ​នាំ​ដល់​​មន្ត្រី​ថ្នាក់​ក្រោម​កុំឱ្យ​ចេះភូត​កុហក​តគ្នា ។ ប្រសាសនទ៍​សម្តេច​ក្រឡា​ហោម សង្កត់​ធ្ងន់​ទៀត​ថា ការ​ងារ​ដែល​ថ្នាក់​ដឹក​នាំ​ប្រគល់​ឱ្យ​ធ្វើ គឺ​ត្រូវ​តែ​ធ្វើ​ឱ្យ​ចេញ​លទ្ធ​ផល កុំ​ចេះ​តែ​សរសេរ​រាយ​ការណ៍​ភូត​ភរ ដូច្នេះ​ពីពេល​នេះ​ទៅ​សម្តេច​​នឹង​​ហៅ​មន្ត្រី​​ថ្នាក់​ក្រោម​សួរ​ផ្ទាល់​មាត់ ដើម្បី​កុំ​ឱ្យ​យើង​និយាយ​កុហក​ប្រជា​ពល​រដ្ឋ បើ​ឃើញ​ខុស​ថាខុស ត្រូវ​ថាត្រូវ យើង​មិន​អាច​កុហក​គ្នា​បាន​ទៀត​ទេ គួរ​កែ​ទម្លាប់​អាក្រក់​ចោល​ទៅ ។

លោក​ស្បោង សារ៉ាត់ បាន​បន្ត​ថា ពេល​នេះ​ក្រុម​ការ​ងារ​យើង​បាន​មូល​មតិ​រូប​រួម​សាមគ្គី​គ្នា​ផ្តើម​កសាង​អគារ​បក្ស​ឃុំ​ព្រែក​ចង្ក្រាន​១​ខ្នង​ដែល​នឹង​ធ្វើ​ពិធី​បញ្ចុះ​បឋម​សិលា​នេះ ដើម្បី​ភាព​ងាយ​ស្រួល​ដល់​សមា​ជិក សមាជិកា​មាន​កន្លែង​អង្គុយ​បម្រើ​ការ​ងារ​ជូន​ប្រជា​ជន និង​ប្រយោជន៍​ដល់​សង្គម​ជាតិ​ទាំង​មូល ។

ក្រោយ​ពី​ចប់​ពិធី​សំណេះ​សំណាល​លោក​ប៉ុល រតនា ប្រធាន​ក្រុម​ការ​ងារ​ពង្រឹង​ឃុំ​ព្រែក​ចង្ក្រាន បាន​ប្រគល់​សម្លៀក​បំពាក់​ឯក​សណ្ឋាន និង​អាយកូម​ដល់​ក្រុម​ប្រជា​ការ​ពារ មេភូមិចំនួន​៥​ភូមិ សរុប​៣១​គ្រឿង សម្រាប់​ធ្វើ​ប្រាស្រ័យ​ទាក់​ទង​ការ​ងារ និង​ចូល​រួម​ការពារ​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​សង្គម​នៅ​ក្នុង​ឃុំ​ព្រែក​ចង្ក្រាន​ទាំង​មូល ។ លោក​ប៉ុល រតនា ឱ្យ​ដឹងថា សមាជិក សមាជិកា​ដែល​បាន​ចូលរួម​ក្នុង​ពិធីនេះ​សរុប​មាន​២៥៤​នាក់ ស្រី​៩៦​នាក់ ៕