ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ជា ប្រកាស​សុំ​ទទួលយក​សត្វព្រៃនៅ​សួនសត្វ​ទឹកធ្លាក់​តា​ដា ក្រោយ​ឃើញ​ស្គមស្គាំង​គួរ​ឲ្យ​អាសូរ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ជា ត្រូវជា​ក្មួយ​ប្រុស​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ថ្ងៃ​ទី​២…

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ជា ត្រូវជា​ក្មួយ​ប្រុស​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ថ្ងៃ​ទី​២ កក្កដា ២០២១​នេះ សុំ​ទទួលយក​សត្វព្រៃ នៅ​សួនសត្វ ទឹកធ្លាក់​តា​ដា ខេត្តកំពត ក្រោយ​ឃើញ​សភាព​ស្គមស្គាំង​គួរ​ឲ្យ​អាណិតអាសូរ ។

លោក ហ៊ុន ជា បាន​បង្ហោះ​រូបភាព​និង​សរសេរ​យ៉ាង​ដូច្នេះ​ថា «​ទ្រុង​ឯង​ធំ​ម្ល៉េះ ? មួយ​ថ្ងៃ​ៗ​ឯង​ដើរ​បាន​ប៉ុន្មាន​ម៉ែត្រ​ដែរ ? អោយ​វា​មក​ខ្ញុំ​មក ធានា​ថា អោយ​វា​ស៊ី​ឆ្ងាញ់ ហើយ​ឆ្អែត ធាត់​ហើយ មើលថែ​សុខភាព​វា​អោយ​បាន​ល្អ ។ ពិតជា​មើលថែ បាន​ស្គម​ល្អ​មែន​ៗ ហើយ​ម្លប់​ត្រជាក់​ល្អ​ទៀត ។ អោយ​គេ​សុំ​ច្បាប់​ចិញ្ចឹម​ទៅ វា​មាន​សុខភាព​ល្អ ហើយ​ស៊ី​ឆ្ងាញ់ នឹង​មាន​អាយុ​វែង ជាង​បាទ​! គ្មាន​ជំនាញ តែ​ចង់​ធ្វើ​ចឹ​ង​» ។

ការ​ប្រកាស​របស់​ក្មួយ​ប្រុស​សម្តេច​តេ​ជោ ហ៊ុន សែន ខាងលើ​នេះ​បន្ទាប់​ពី ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​ដែល​បាន​នាំ​គ្រួសារ​ទៅ​កម្សាន្ត​នៅ «​ទឹកធ្លាក់​តា​ដា​ខេត្តកំពត​» កាលពី​ថ្ងៃ​ទី ២៧ មិថុនា​កន្លង​មក​បាន​បង្ហោះ​សារ​និង​រូបភាព​អោយ​ដឹង​ថា សត្វព្រៃ​ច្រើន​ប្រភេទ​ដូច​ជា សត្វ​តោ ខ្លា ឆ្កែព្រៃ និង​សត្វ​ឥន្ទ្រី​ជាដើម កំពុង​រស់នៅ​ទីនោះ ក្នុង​ទ្រុង​តូច​កខ្វក់ គ្មាន​ដំបូល​ត្រឹមត្រូវ នៅ​ហាលខ្យល់ ហាល​កម្ដៅថ្ងៃ ហាលភ្លៀង គ្មាន​ការ​ថែទាំ​ត្រឹមត្រូវ និង​មាន​សភាព​ស្គម​ៗ​ខ្លាំង ។

ជាមួយ​គ្នា​នេះ មាន​មហាជន​ជា​ច្រើន សំណូមពរ​ទៅ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance Cambodia) ឲ្យ​ជួយ​សង្គ្រោះ​សត្វព្រៃ​កម្រ​ៗ​ផង ។ និង​អ្នកខ្លះ​ទៀត បាន​ស្នើ​ដល់​ក្រសួង​ពាក់ព័ន្ធ សូម​ជួយ​ពិនិត្យ​មើល​ស្ថានភាព នៃ​ការ​ដំណើរការ​សួនសត្វ​នេះ​ឡើង​វិញ នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ថ្ម​តា​ដា ស្ថិត​នៅ​ឃុំ​ស្នំ​ប្រាំពីរ ស្រុក​ទឹកឈូ ខេត្តកំពត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ