ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

1​ភាគ​3​នៃ​ពូជ​ដំបងយក្ស​ប្រឈម​មុខ​នឹង​ការ​ផុត​ពូជ

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ផ្សាយ​ថា សហគមន៍​អន្ដរជាតិ ដើម្បី​អភិរក្ស​ធម្មជាតិ និង​ធនធានធម្មជាតិ (IUCN) បាន​ចេញ​របាយការណ៍ កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ២០១៥ ស្ដី​ពី​លទ្ធផល​ស្រាវជ្រាវ​ទាក់ទិន​នឹង​រុក្ខជាតិ​ដំបងយក្ស​

សារព័ត៌មាន​បរទេស​ផ្សាយ​ថា សហគមន៍​អន្ដរជាតិ ដើម្បី​អភិរក្ស​ធម្មជាតិ និង​ធនធានធម្មជាតិ (IUCN) បាន​ចេញ​របាយការណ៍ កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ២០១៥ ស្ដី​ពី​លទ្ធផល​ស្រាវជ្រាវ​ទាក់ទិន​នឹង​រុក្ខជាតិ​ដំបងយក្ស​ក្នុង​ពេល​បច្ចុប្បន្ន​ឃើញ​ថា​មាន​ប្រហែល ៣១% ប្រឈម​នឹង​ការ​ផុត​ពូជ ដោយសារ​បម្រែបម្រួល​អាកាសធាតុ ការ​អភិវឌ្ឍ​ទីក្រុង និង​ការ​កាប់​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​ខុសច្បាប់​ជាដើម ។

តំបន់​ដែល​ប្រឈម​មុខ​នឹង​ការ​ផុត​ពូជ​ច្រើន​បំផុត​ក្នុង​ពេល​ច្ចុ​ប្បន្ន នៅ​ទ្វីបអាមេរិក ចាប់ពី​ប្រេ​សី​ុ​ល​ទៅ​ដល់​អ៊ូ​រូ​ហ្គា​យ និង​ម៉ិក​ស៊ិក ។ លោក​សាល់​វ៉ា​ឌ័​រ អេ​រៀស អ្នក​អភិរក្ស​រុក្ខជាតិ​ដំបងយក្ស​ប្រចាំ​ឧទ្យានព្រឹក្ស​សាស្ដ្រ​នៃ​មហាវិទ្យាល័យ​របស់​ម៉ិក​ស៊ិក បាន​ព្យាករ​ថា ១​ភាគ​៣​នៃ​ពូជ​ដំបងយក្ស​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រហែល​៧០០​ពូជ អាច​រស់នៅ​ក្រោម​ស្ថានភាព​នៃ​ប​ម្រៃ​ប​ម្រួ​ល​អាកាសធាតុ​នៅ​លើ​ផែនដី​ដ៏​អាក្រក់​នា​ពេល​បច្ចុប្បន្ន ។

ចាត់​ទុក​ថា​ជា​ស្ថានការណ៍​គួរ​ឱ្យ​បារម្ភ​បំផុត ព្រោះ​ដំបងយក្ស​ជា​រុក្ខជាតិ​ដែល​មាន​សារធាតុ​សំខាន់​ដល់​ប្រព័ន្ធ​ជម្រក​របស់​វាល​ខ្សាច់ ជា​ប្រភព​នៃ​ការ​ចិញ្ចឹមជីវិត​ដល់​មនុស្ស សត្វ និង​រុក្ខជាតិ​ដទៃ​ទៀត​នៅ​វាល​ខ្សាច់ ។

លោក​ណូ​រ៉ា​បៀ​ទ្រី​ស មូ​រូ​អា​ហ្គា អ្នក​ជីវវិទ្យា​ជំនាញ​លើ​ដំបងយក្ស​នៅ​មហាវិទ្យាល័យ​ទូ​ហ្គូ​ម៉ា​ន ក្នុង​ប្រទេស​អា​ហ្ស​ង់​ទី​ន និយាយ​ថា ការ​បណ្ដុះ​ផ្សាំ​រុក្ខជាតិ ទោះបីជា​ស្ថិត​នៅ​ក្នុង​ប្រទេស​ណា​ក៏​ដោយ ប្រៀប​ដូច​ជា​បំផ្លាញ​រុក្ខជាតិ​ប្រភេទ​នោះ ព្រោះ​ជា​ការ​បង្ខំ​ឱ្យ​រុក្ខជាតិ​ត្រូវ​កែ​លម្អ​សមតុល្យ​ដោយ​ខ្លួន​វា ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​បរិស្ថាន​ថ្មី​ដោយ​មិនដឹង​ថា នឹង​បាន​ទ​ទួ​​ល​ផល ឬ​អត់?

រុក្ខជាតិ​ភាគច្រើន​ងាប់​នៅ​ពេល​ប្រឈម​មុខ​នឹង​ស្ថានការណ៍​បែប​នេះ ។

លោក​មូ​រូ​អា​ហ្គា បាន​លើក​ឡើង​ពី​គំរូ​នៃ​ការ​ប្រតិបត្តិ​របស់​អ្នកទេសចរ​មួ​​យ​ចំនួន​ដែល​លួច​កាច់​ផ្កាដំបងយក្ស​ទៅ​ថតរូប ដោយ​មិន​ខ្វល់​ពី​បម្រាម​របស់​អាជ្ញាធរ​ថា ជា​ការ​បំផ្លាញ​​រុក្ខជាតិ​ក្នុង​លក្ខណៈ​ប្រយោល ៕