ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​អាយុ​៨២​ឆ្នាំ​ម្នាក់ ​នឹង​ទៅ​កាន់​ទី​អវកាស​ជា​មួយមហា​​សេដ្ឋី JEFF BEZOS(វីដេអូ)

2 ឆ្នាំ មុន

៖ ក្រុមហ៊ុន​ទេសចរណ៍​អវកាស BLUE ORIGIN អា​មេ​រិ​ក​រាយការណ៍​នា​ថ្ងៃ​ទី​១ កក្កដា​ថា មាន​អាយុ​៨២​ឆ្នាំ លោក​យាយ​ WALLY FUNK នា​ពេល​ដ៏​ឆាប់​ខាង​មុខនេះ នឹង​ក្លាយ​​ជា​មនុស្ស​វ័យ​ចំណាស់​ជាងគេ

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន​ទេសចរណ៍​អវកាស BLUE ORIGIN អា​មេ​រិ​ក​រាយការណ៍​នា​ថ្ងៃ​ទី​១ កក្កដា​ថា មាន​អាយុ​៨២​ឆ្នាំ លោក​យាយ​ WALLY FUNK នា​ពេល​ដ៏​ឆាប់​ខាង​មុខនេះ នឹង​ក្លាយ​​ជា​មនុស្ស​វ័យ​ចំណាស់​ជាងគេ ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​អវកាស ។

លោកយាយ​ជនជាតិ​អា​មេ​រិ​ក​រូប​នេះ​នឹង​អមដំណើរ នា​ថ្ងៃ​ទី​២០ កក្កដា ខាង​មុខ​នេះ​ដោយ​មហាសេដ្ឋី JEFF BEZOS ក្នុង​ឱកាស​នៃ​ការ​ហោះហើររបស់​យាន​មាន​មនុស្ស​ជិះ​លើក​ដំបូង​នៃ​យាន​អ​វកាស​របស់​ក្រុមហ៊ុន BLUE ORIGIN ដោយ​លោកយាយ​ជា​ភ្ញៀវ​កិត្តិយស រួច​គាត់​ជា​អ្នក​ដំណើរ​ស្ត្រី​ដំបូង​គេ​ជិះ​ក្នុង​យានអវកាស NEWSHEPARD ។ ទៅ​ជាមួយ​លោកយាយ​មាន ស្ថា​បនិក AMAZON ប្អូនប្រុស​លោក​គឹ​លោក MARLBEZOS និង​មនុស្ស​ម្នាក់​ទៀត ដែល​មិន​ទាន់លាតត្រដាង​ឈ្មោះ​នៅឡើយ ។

លោកយាយ​ WALLY FUNK ថ្លែង​ថា ខ្ញុំ​ប្រញាប់​ធ្វើ​បែប​នោះ ។ លោកយាយ​បន្ត​ថា លោកយាយ​នឹង​ក្លាយជា​អ​វកាស​យានិក​មួយ​រូប​ហើយ ។

លោកយាយ WALLY FUNK ជានា​រី​ដំបូងគេ​ដែល​បាន​ចូល​ក្នុង​ទីភ្នាក់ងារ​អាកាសចរណ៍​អា​មេ​រិ​ក FAA ។ គាត់​ជានា​រី​បើក​យន្តហោះ​ដែល​បំពេញ​ការ​ហោះហើរ​បាន​ដល់​ទៅ​សរុប​១៩.៦០០​ម៉ោង ។ កាលពី​ទស​វត្ស​ឆ្នាំ​៦០ គាត់​បាន​ចូលរួម​ក្នុង​កម្មវិធី​ឯកជន​ហៅ​កម្មវិធី MERCURY 13 ជា​ក្រុម​មាន​នារី​១៣​រូប ដែល​បាន​ហ្វឹកហ្វឺន​ដូច​គ្នា​នឹង​អវកាសយានិក​បុរស​ដែរ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ