ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​ម៉ាស្សាមួយចំនួន​ក្នុងក្រុងក្រចេះ​មិន​ស្តាប់​ការ​ណែ​នាំ​ទាល់តែ​សោះ

3 ខែ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ​÷លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍​ សហការជាមួយ​អាជ្ញាធរមានសមត្ថកិច្ច នៅល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បានចុះបិទទីតាំងបម្រើសេវាម៉ាស្សាមួយចំនួន ដែលមិនគោរពអនុវត្តតាមសេចក្តីណែនាំ…

ខេត្ត​ក្រចេះ​÷លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍​ សហការជាមួយ​អាជ្ញាធរមានសមត្ថកិច្ច នៅល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បានចុះបិទទីតាំងបម្រើសេវាម៉ាស្សាមួយចំនួន ដែលមិនគោរពអនុវត្តតាមសេចក្តីណែនាំ ក្រោយពីរដ្ឋបាលខេត្តក៏ដូចជាមន្ទីរទេសចរណ៍ បានធ្វើការចុះណែនាំជាបន្តបន្ទាប់ ពាក់ព័ន្ធទៅនឹងសេវាកម្សាន្តមនុស្សពេញវ័យ គឺមានហានិភ័យក្នុងការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ឬក៏ជាក្រុមផងដែរ ។

តបតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តក្រចេះ បានដាក់ចេញនូវវិធានការនានាជាបន្តបន្ទាប់ សំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ដោយស្ថានការជំងឺកូវីដ-១៩ នៅមិនទាន់មានសភាពថមថយនៅឡើយ ហើយសម្រាប់ខេត្តក្រចេះ ក៏មានការផ្ទុះជាសហគមន៍​ធ្វើឲ្យតួលេខនៃអ្នករកឃើញវិជ្ជមាន​មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។

លោក ចាន់ សុគុន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹង នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ នេះថា ការចុះណែនាំ និងចុះបិទ​ទីតាំង​កម្សាន្តមួយចំនួន រួមទាំងផ្សារសាមគ្គីក្រុងក្រចេះដែរ ដើម្បីទប់ស្កាត់និងកាត់បន្ថយការឆ្លងរីករាលដាលជាសហគមន៍ សម្រាប់​វិស័យ​ទេស​ចរណ៍វិញ រដ្ឋបាលខេត្តបានចាត់ឲ្យធ្វើការគ្រប់គ្រងផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ អាជីវកម្មរដ្ឋានផ្នែកអាហារ-ភេសជ្ជៈ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការសុខាភិបាល នឹងត្រូវហាមឃាត់សម្រាប់ការជួបជុំ ឬធ្វើអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដូចជាខារ៉ាអូខេ បៀរហ្គាឌិន និងអាជីវកម្មម៉ាស្សាជាដើម ។

លោកប្រធានមន្ទីរបញ្ជាក់ទៀតថា ​ ចំពោះសេវាកម្មដែលក្រសួងមិនឲ្យផ្អាក មានដូចជាសេវាកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីរដ្ឋាន អាហារ​ដ្ឋាន សេវាកម្មរមណីយដ្ឋាន ក៏ដូចជាសហគមន៍ទេសចរណ៍ តំបន់ប្រជុំកោះនានា នៅតំបន់មានសក្កដានុពលទាំងវប្បធម៌ ទាំងធម្មជាតិ គឺនឹងមានការបិទផ្អាកនោះទេ គ្រាន់តែតម្រូវឲ្យចូលរួមអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍សេវាកម្ម ទាំងអស់នោះតែប៉ុណ្ណោះ ។ហើយចំពោះ បងប្អូនម្ចាស់ជីវកម្ម សេវាកម្ម ដែលមិនគោរពនិងអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ ក៏ដូចជាក្រសួងសុខាភិបា នោះ អាជ្ញា​ធរនឹងធ្វើការផាកពិន័យ និងចាត់វិធានការច្បាប់ ។