ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀល ហក់ឡើងខ្ពស់ជាងលុយយន់ចិន !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលមានអត្រាហក់ឡើងខ្ពស់ជាងប្រាក់យន់ចិនបន្តិចនៅថ្ងៃនេះ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២១…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលមានអត្រាហក់ឡើងខ្ពស់ជាងប្រាក់យន់ចិនបន្តិចនៅថ្ងៃនេះ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២១ នេះ ឱ្យដឹងថា ១យន់ចិន ទិញចូលត្រឹមតែ ៦៣០ រៀល ហើយលក់ចេញតែ ៦៣៦ រៀលប៉ុណ្ណោះ ខណៈថ្ងៃម្សិលមិញ ទិញចូល ៦៣១ រៀល និងលក់ចេញរហូដល់ ៦៣៧ រៀល ។

ថ្ងៃនេះផងដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលធៀបនឹងប្រាក់ប្រទេសឯទៀតដែលរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៣ រៀល, ១ អឺរ៉ូ ទិញចូល ៤៨២៤ រៀល លក់ចេញ  ៤៨៧៣ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣០៤១ រៀល លក់ចេញ ៣០៧២ រៀល ។

ទន្ទឹមនេះ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០១៨ រៀល លក់ចេញ ៣០៤៨ រៀល ខណៈដែល ១ បាតថៃ ទិញចូល ១២៧ រៀល លក់ចេញ ១២៨ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕   

   

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ