ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ថែម​ថ្មីទៀត​ហើយ! ខេត្តក្រចេះ​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​-​១៩​​ចំនួន​១១​ករណី​

2 ឆ្នាំ មុន
  • ក្រចេះ

​ខេត្តក្រចេះ ៖ រដ្ឋបាល​ខេត្តក្រចេះ នៅ​ល្ងាច​ថ្ងៃ​ទី​០១ កក្កដា​ បាន​ប្រកាស​រក​ឃើញ​អ្នកជំងឺ​កូ​វីដ-១៩ចំនួន១១នាក់បន្ថែម​ទៀត ភាគច្រើន​នៅ​សង្កាត់​ក្រចេះ ក្រុង​ក្រចេះ​។ យោង​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តក្រចេះបាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​០១…

​ខេត្តក្រចេះ ៖ រដ្ឋបាល​ខេត្តក្រចេះ នៅ​ល្ងាច​ថ្ងៃ​ទី​០១ កក្កដា​ បាន​ប្រកាស​រក​ឃើញ​អ្នកជំងឺ​កូ​វីដ-១៩ចំនួន១១នាក់បន្ថែម​ទៀត ភាគច្រើន​នៅ​សង្កាត់​ក្រចេះ ក្រុង​ក្រចេះ​។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តក្រចេះបាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២១​នេះ ថា​ ក្រុម​គ្រូ​ពេ​ទ្រ​ជំនាញនៃ​មន្ទីរ​សុខា​ភិបាល​ខេត្តក្រចេះ បាន​យក​សំណាក​អ្នក​ដែរ​បាន​ពាក់​ព័ន្ធ​​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នកមាន​ជំងឺ​កូ​វីដ​-១៩ លទ្ធផល​គឺ​វិជ្ជមាន​ចំនួន​១១​នាក់​។

​នេះ​គឺជា​ករណី​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ជា​សហគមន៍​លើក​ដំបូង​នៅ​ក្នុង​ខេត្តក្រចេះ ដែរ​រហូត​ដល់​ពេល​នេះ ក្រុម​គ្រូ​ពេ​ទ្យជំនាញ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន៧៩​ករណី ក្នុង​ព្រឹតិការណ៍ ២៦ មិថុនា ជាក់​ស្ដែង រហូត​ដល់​រសៀល​ថ្ងៃ​ទី​០១ កក្កដា ឆ្នាំ​២០១២១​ ម្សិលមិ​ញ​នេះ ក្រុម​គ្រូ​ពេ​ទ្យជំនាញ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ-១៩ ចំនួន​១១​នាក់ ស្រី​០៣​នាក់​។

រដ្ឋបាល​ខេត្ត​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ-១៩ ទាំង​១១​នាក់ សូម​រួសរាន់​មក​ជួប​ក្រុម​គ្រូ​ពេ​ទ្រ និង​ធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​យក​សំណាកទៅ​ពិនិត្យ ដោយឡែក ​អ្នក​ដែលប៉ះពាល​ដោយ​ប្រយោល ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ​ក្នុង​ក្រុម​គ្រួ​សារ​រៀង​ៗ​ខ្លួន ដោយ​មិន​ត្រូវ​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​ជា​ដាច់ខាត។

សូម​បញ្ជាក់​ដែរ​ថា នៅ​ខេត្តក្រចេះ​គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២១​ម្សិលមិ​ញ​នេះ រក​ឃើញ​អ្នក​ផ្ទុក​ជំ​ងឹ​កូ​វីដ​-១៩ សរុប​ចំនួន៩៧​ករណី ជា​សះស្បើយ​ចំនួន​១៥ នាក់ ស្លា.ប់​០២​នាក់ បច្ចុប្បន្ន​នៅ​សល់ ចំនួន​៨០​នាក់ កំពុង​សម្រាក​ព្យាបាលនៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្នូល និង​មន្ទីរ​ពេទ្យ​បង្អែក ខេត្តក្រចេះ ​៕ ​

អត្ថបទសរសេរ ដោយ