ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការវិនិយោគឈើម៉ៃសាក់ អាកាស្យា ចូលរួមទប់ស្កាត់ការកា.ប់ព្រៃធម្មជាតិ និងផ្គល់ចំណូលដល់ពលរដ្ឋ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការវិនិយោគលើក្នុងការដាំដើមឈើប្រភេទដែលធំរហ័ស ដូចជា ដើមម៉ៃសាក់ អាកាស្សា បានកំពុងជំរុញនៅកម្ពុជា ហើយដំណាំ ឈើឧស្សាហកម្មនេះ បានកំពុងលើកស្ទួយជីវភាពពលរដ្ឋតាមរយៈការបង្កើតការងារតាមសហគមន៍…

រាជធានីភ្នំពេញ ៖ ការវិនិយោគលើក្នុងការដាំដើមឈើប្រភេទដែលធំរហ័ស ដូចជា ដើមម៉ៃសាក់ អាកាស្សា បានកំពុងជំរុញនៅកម្ពុជា ហើយដំណាំ ឈើឧស្សាហកម្មនេះ បានកំពុងលើកស្ទួយជីវភាពពលរដ្ឋតាមរយៈការបង្កើតការងារតាមសហគមន៍ ចូលថែរក្សាបរិស្ថាន និងកាត់បន្ថយការកាប់ឈើធម្មជាតិផង ។ អ្នកស្រី ភុន សំណាង តំណាងប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិតាសាល ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានលើកឡើងថា ការដាំឈើម៉ៃសាក់របស់អ្នកជំនាញមកពីប្រទេសអ៊ីស្រាអែលនេះ គឺធំលឿន ហើយបានឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះមានការងារធ្វើ ។

ពលរេដ្ឋខាងលើ បន្ថែមថា ប្រសិនបើព្រៃឈើនៅគង់វង់ប្រជាពលរដ្ឋអាចដើររកបន្លែនៅក្នុងព្រៃនេះ បេះយកទៅលក់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបន្ថែមពីលើចំណូលដែលមាន ។ តំណាងសហគមន៍រូបនេះបានបន្ថែមថា កិច្ចការពារព្រៃឈើដែលក្រសួងបរិស្ថាន បានដាក់មក គឺល្អសម្រាប់ប្រជាសហគមន៍ ព្រោះថា ប្រសិនបើព្រៃឈើបាត់បង់ នោះប្រជាពលរដ្ឋមិនជាទៅរកអ្វីនោះទេ ប្រសិនបើមានក្រុមហ៊ុនវិនិយោគនៅទីនេះ គឺពួកគាត់បានប្រាក់កម្រៃពីការធ្វើការជូនក្រុមហ៊ុន និងអាចបេះបន្លែបង្ការយកទៅលក់ផងដែរ ។ លោកស្រី ភុន សំណាង បានបន្តថា ប្រសិនបើបានលុយពីការជួលដីនៅក្នុងសហ គមន៍ដើម្បីឱ្យក្រុមហ៊ុនេះពង្រីកការដាំចម្ការម៉ៃសាក់នេះ គឺប្រជាពលរដ្ឋចង់ឱ្យយកទៅធ្វើទឹកស្អាត និងបង្កើតការចងការប្រាក់សម្រាប់បងប្អូន ដែលមានអត្រាការប្រាក់ទាប ជាជាងទៅខ្ចីពីខាងក្រៅ ។

ជាការកត់សម្គាល់ក្រសួងបរិស្ថានបានសហការជាមួយក្រសួងពាក់ព័ន្ធ បាននិងកំពុងតែអនុវត្តនូវគោលនយោបាយ ជំរុញចម្ការឈើដាំដើម ម៉ៃសាក់ អាកាស្យានេះ ។ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានឲ្យដឹងថា «ចម្ការឈើដាំមានតួនាទីសំខាន់ទាំងការបម្រើឱ្យផ្នែកបរិស្ថាននិងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋានហើយការវិនិយោគលើចម្ការឈើដាំត្រូវបានឃើញមានកំណើនឡើងដូចជាការដើម៉ៃសាក់ អាកាស្សា ម៉ៃសាក់ អង្កាញ់ ប្រេងខ្យល់ជាដើម» ។

នៅកំពង់ស្ពឺ ក្រុមហ៊ុន មកពីប្រទេសអ៊ីស្រាអែល បានដាំដើមឈើប្រភេទខាងលើដីទំហំ ៣៥០ ហិកតានៅក្នុងដីសហគមន៍តំបន់ការពារធម្មជាតិតាសាល ក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ចម្ការម៉ៃសាក់ នេះមានការលូតលាស់ល្អ និងគ្រោងប្រមូលផលក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ។ «ការវិនិយោគលើដាំចម្ការឈើផ្តល់ផលប្រយោជន៍ច្រើន ដូចជា បង្កើតការងារ និងការបង្កើនចំណូលដល់សហគមន៍មូលដ្ឋាន និងផ្តល់ចំណូលដល់សេដ្ឋកិច្ចជាតិ កាត់បន្ថយសម្ពាធលើការប្រើប្រាស់ឈើធម្មជាតិ និងការបង្កើនគម្របព្រៃឈើសម្រាប់កម្ពុជាផងដែរ» នេះជាការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ