ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រចេះ​សហការ​ជាមួយ​កម្លាំង​​អាវុធហត្ថ​​​ចុះ​ល្បាត​ក្នុង​ដែន​អភិរក្ស​ព្រៃ​ឡង់​ក៏ប្រទះ​​គំនរ​ឈើ​ច្រើនស្មានមិនដល់

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២១ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តក្រចេះ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កម្លាំង​បរិស្ថាន​អភិរក្ស​ព្រៃ​ឡង់​ បាន​ចុះ​ល្បាត​បាន​ប្រទះ​ឃើញ​គំនរ​ឈើ​អារ​សន្និធិ​ នៅ​ចំណុច​ព្រៃ​ឡង់​ស្ថិត​នៅ​ឃុំ​កំពង់ចាម…

ខេត្តក្រចេះ ​៖ កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២១ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តក្រចេះ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កម្លាំង​បរិស្ថាន​អភិរក្ស​ព្រៃ​ឡង់​ បាន​ចុះ​ល្បាត​បាន​ប្រទះ​ឃើញ​គំនរ​ឈើ​អារ​សន្និធិ​ នៅ​ចំណុច​ព្រៃ​ឡង់​ស្ថិត​នៅ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ ចំនួន​០៥​គោលដៅ មាន​ឈើប្រភេទ​ត្រ​សេក​ឃ្លុំ ចំនួន​១០​ដុំ ស្ថិត​នៅ​ចំណុច​តា​ភ្លក់ ភូមិ​អា​ជេន ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ​។

​ឈើ​ប្រភេទ​សុ​ក្រំ​ឃ្លុំ ចំនួន​៣០​ដុំ ស្ថិត​នៅ​ចំណុច​អូរ​ក្រួច ភូមិ​យាវ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ ឈើ​ប្រភេទ​សុ​ក្រំ​ឃ្លុំ ចំនួន​១៥​ដុំ ស្ថិត​នៅ​ចំនុច​ស្ពាន​ក្តារ ភូមិ​ទន្សោង​ធ្លាក់ ឃុំ​កំពង់ចាម ស្រក​សំបូរ​, ឈើ​អារ​ប្រភេទ​គ្រឿង​នឹង​ក្តារ​ឈើទាល ស្ថិត​នៅ​វាល​ស្នួល​ភូមិ​យាវ ឃុំ​កំពង់ចាម ស្រុក​សំបូរ​ឈើ​អារ​ប្រភេទ គ្រឿង​នឹង​ឈើ​អារ​ក្តារ​ឈើទាល ដោយ​មិន​ទាន់​វាស់វែង​។ បច្ចុប្បន្ន​ វត្ថុ​តាង​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​បរិស្ថាន​គម្ព​ត​គយ ព្រៃ​ឡង់ ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វី​ធី ។

ពាក់ព័ន្ធ​ករណី​បទល្មើស​ព្រៃឈើ​ក្នុង​ដែល​ជម្រក​សត្វព្រៃ​ឡង់​ភូមិសាស្ត្រ​ខេត្តក្រចេះ​នេះ មហាជន​ជា​ច្រើន​លើក​ឡើង​ថា នៅ​ក្នុង​ដែន​ជ​ម្រ​ព្រៃ​ឡង់​គេ​ឃើញ​មាន​មន្ត្រី​ជំនាញ់​ច្រើន ទាំង​មន្ត្រី​បរិស្ថាន មន្ត្រី​អាវុធហត្ថ និង​ជំនាញ់​ផ្សេង​ៗ​ទៀត​ដែល​សុទ្ធតែ​ជំនាញ់​ការពារ​ធនធានធម្មជាតិ​ក្នុង​ដែន តែ​បទល្មើស​នៅ​តែ​មាន​ខួបប្រាំងខួបវស្សា ទាំង​ខ្នាត​តូច​ខ្នាត​ធំ ទាំងថ្ងៃទាំងយប់ តែ​មន្ត្រី​ជំនាញ់​ទាំង​អស់នោះ​មិន​បង្ក្រាប​ឡើយ គឺ​ចាំ​យក​តែ​លុយ បើ​បទល្មើស​ណា​មិន​អោយ​លុយ ឬ​លួចលាក់​មិន​ប្រាប់​គេ​មិន​ទើប​គេ​ចាប់ ។

ជាក់ស្ដែង​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ប្រភេទ​ឡាន​កែ​ឆ្នៃ​របស់​មេ​ឈ្មួញ​ឈើ​ធំ​ប្រចាំ​ព្រៃ​ឡង់​ឈ្មោះ ធា បាន​ដឹកឈើ​ចេញពី​ព្រៃ​ឡង់​បំ​ឡុ​ង​យក​ទៅ​ផ្គត់ផ្គង់​ដេប៉ូ​ឈើ​ខាងត្បូង​ឃ្មុំ​ដូច​សប​មួយ​ដង ក៏​ត្រូវ​ខាង​អ​វុ​ធ​ហត្ថ​ចាប់​ប្រគល់​អោយ​ខាង​ជំនាញ់​ផ្នែក​រដ្ឋបាល​ព្រៃឈើ ជ្រោយ​បន្ទាយ ហើយ​ទម្លាក់​ឈើ​ចុះ​ពី​ឡាន​រួច​ក៍​ត្រូវ​ក្រុម​ឈ្មួញ​នេះ​លើក​ឈើ​ឡើង​ឡាន​យក​ទៅ​វិញ​ដែរ ។ ការ​បង្ក្រាប​អត់​មាន​ប្រសិទ្ធភាព​បែប​នេះ​ហើយ ទើប​បទល្មើស​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ឡង់​មាន​ពេញបន្ទុក​ដូច​រាល់​ថ្ងៃនេះ ។ ​

អត្ថបទសរសេរ ដោយ