ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធជាមួយ​​អ្នកលក់​នំ​កញ្ចប់និង​សម្ភារ​​ក្មេង​លេង​​​វិជ្ជមាន​​កូ​វី​ដ​១៩ សូមតាមដាន​សុខភាព

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្រោយ​រដ្ឋបាល​ខេត្ត​ប៉ៃលិនបាន​ជូនដំណឹង​ដល់​សាធារណជន និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្ត​ទាំងអស់​ថា កាលពី​ថ្ងៃ​ទី ៣០​ខែមិថុនា ឆ្នាំ​២០២១ យោង​តាម​លទ្ធផល​ធ្វើតេស្ត​រហ័ស (Rapid Test)…

ខេត្ត​ប៉ៃលិន ៖ ក្រោយ​រដ្ឋបាល​ខេត្ត​ប៉ៃលិនបាន​ជូនដំណឹង​ដល់​សាធារណជន និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្ត​ទាំងអស់​ថា កាលពី​ថ្ងៃ​ទី ៣០​ខែមិថុនា ឆ្នាំ​២០២១ យោង​តាម​លទ្ធផល​ធ្វើតេស្ត​រហ័ស (Rapid Test) របស់​ក្រុម​អ្នកឆ្លើយ​តប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន បាន​រក​ឃើញ​ស្ត្រី​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ថ្មី ចំនួន​០២​ករណី ដោយ​ម្នាក់​ជា​អ្នកលក់​នំ​កញ្ចប់ និង​សម្ភារ​​ក្មេង​លេង​នៅ​ក្បែរ​ផ្សារ​សាមគ្គី​ ហៅ​ប៉ា​ហ៊ី ទើប​ធ្វើ​ឱ្យ​ឪពុក​ម្តាយ​ម្នាក់​ៗ ព្រលឹង​ចុង​សក់ ហើយ​មានការ​ព្រួយបារម្ភ​ចំពោះ​ខ្លួនឯង និង​សុវត្ថិភាព​របស់​កូន​តូច ដែល​ធ្លាប់​នាំ​ទៅ​ទិញ​នំ និង​របស់​លេង​កាលពី​ប៉ុន្មាន​ថ្ងៃមុន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ស្ត្រី​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ១៩ទាំង​ពីរ​ករណី ទី​១-​ឈ្មោះ លាង សេរី​លាភ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជា​អ្នក​លក់ដូរ​សម្ភារ​:​ក្មេង​លេង និង​លក់​នំ​កញ្ចប់​នៅ​ក្បែរផ្លូវ​ចូល​ខាងជើង​ផ្សារ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ប៉ះពាល់​អ្នកជំងឺ ទី​២- ឈ្មោះ យ៉ុ​ង ធា​រី ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ប៉ះពាល់​អ្នកជំងឺ ។

ប្រភព​បន្ត​ទៀត​ថា រដ្ឋបាល​ខេត្ត​ក៏​បាន​អំពាវនាវ​ដល់​សាធារណជន និង​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​មានការ​ប្រាស្រ័យ​ទាក់ទង ដោយ​ផ្ទាល់ ឬ ដោយ​ប្រយោល​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​១៩ខាងលើ សូម​តាម​សុខភាព​ជា​ប្រចាំ ក្នុង​ករណី​សង្ស័យ​ត្រូវ​រួសរាន់ ទៅ​ជួប​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ក្រុង ស្រុក ឬ​មណ្ឌល​សុខភាព ដែល​នៅ​ជិត​បំផុត ។

អាជ្ញាធរ​ខេត្ត​ក៏​សូម​ដាសតឿន ដល់​សាធារណជន និង​ប្រជាពលរដ្ឋ​ជ្រាប​ជា​ព័ត៌មាន និង​ចូលរួម​អនុវត្ត ឲ្យ​បាន​ខ្ជាប់​ខ្លួន​នូវ​វិធានការ «៣​ការពារ គឺ​ពាក់​ម៉ាស​នៅ​គ្រប់កន្លែង​សាធារណៈ លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ ជែ​ល និង​រក្សា​គម្លាត​សុ​វត្តិភាព​សង្គម ចាបពី​មួយ​ម៉ែ​ត​កន្លះ​ឡើង​ទៅ និង​៣​កុំ​គឺ​កុំ​ចូល​ទៅ​កន្លែង​បិទ​ជិត គ្មាន​ខ្យល់​ចេញចូល កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ និង​ប៉ះពាល់​គ្នា ដែល​ជា​សារ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ច្រក​កម្ពុជា​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ