ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​ទេសចរណ៍​មួយ​នៅ​ក្យូ​តូ​សម្បូរ​អ្នក​លួចថត​ខោ​ក្នុង​ស្រី​ស្អាត​ដែល​ទៅ​លេង​កម្សាន្ត

8 ឆ្នាំ មុន

អាជ្ញាធរ​ក្រុង​ក្យូ​តូ​បាន​ចាប់ខ្លួន​ក្រុម​អ្នក​លួច​ថត​វី​ដេ​អូ ក្នុង​សំពត់ ស្រី​ៗ​នៅ​វត្ត «​គី​យ៉ូ​មី​ស៊ូ​» ឬ​វត្ត​«​ទឹកថ្លា​» ដែល​ជាទី​តាំង​ទេសចរណ៍​ដ៏​ពេញ​និយម​មួយ ។ តាំងពី​ខែកញ្ញា ២០១៥​មក អាជ្ញាធរ​បាន​ឃាត់ខ្លួន​អ្នក​ថតរូប​បែប​នោះ

អាជ្ញាធរ​ក្រុង​ក្យូ​តូ​បាន​ចាប់ខ្លួន​ក្រុម​អ្នក​លួច​ថត​វី​ដេ​អូ ក្នុង​សំពត់ ស្រី​ៗ​នៅ​វត្ត «​គី​យ៉ូ​មី​ស៊ូ​» ឬ​វត្ត​«​ទឹកថ្លា​»  ដែល​ជាទី​តាំង​ទេសចរណ៍​ដ៏​ពេញ​និយម​មួយ ។ តាំងពី​ខែកញ្ញា ២០១៥​មក អាជ្ញាធរ​បាន​ឃាត់ខ្លួន​អ្នក​ថតរូប​បែប​នោះ​៤​នាក់​រួច​មក​ហើយ យក​ទៅ​ចាត់ការ​តាម​ច្បាប់ ។

កាសែត «​ម៉ៃ​នី​ស៊ី​» របស់​ជប៉ុន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រោយ​ពី​ទទួល​ដំណឹង​ថា ស្ត្រី​អ្នកទេសចរ​ជា​ច្រើន​នាក់​ត្រូវ​គេ​លួច​ថត​ក្នុង​សំពត់​ជា​លក្ខណៈ​មិន​សមរម្យ នៅ​បរិវេណ​វត្ត​គី​យ៉ូ​មី​ស៊ូ ជា​ប្រភព​ទេសចរណ៍​ដ៏​ពេញ​និយម​នៅ​ក្រុង​ក្យូ​តូ​មក អាជ្ញាធរ​បាន​ស៊ើបអង្កេត ហើយ​ចាប់ខ្លួន​ជនល្មើស​ជា​បន្តបន្ទាប់ ។

ប៉ូលិស​បាន​បង្កើត​ក្រុម​ស៊ើបអង្កេត​ជា​ច្រើន​ក្រុម​មាន​តួនាទី​ចាប់ខ្លួន និង​ក្រើនរំឭក​ដល់​អ្នក​លួច​ថត​ក្នុង​សំពត់​ស្រី​ស្អាត ។ សមត្ថកិច្ច​បាន​ចាប់ខ្លួន​អ្នក​ថត​វី​ដេ​អូ​បែប​នោះ​ជា​ច្រើន​នាក់ ។

នៅ​បរិវេណ​ជណ្តើរ​ដែល​លាតសន្ធឹង​ឆ្ពោះទៅ​ផ្លូវ​ចូល​វត្ត​ទឹកថ្លា គឺជា​ប្រភព​ទេសចរណ៍​បាន​ចុះ​ក្នុង​បញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក និង​ជា​ចំណុច​ដ៏​ពេញ​និយម​សម្រាប់​អ្នក​ថតរូប​អាសអាភាស​។  កាលពី​ថ្ងៃ​ទី​២២ វិ​ច្ឆិ្​កា ២០១៥ ប៉ូលិស​បាន​ចាប់ខ្លួន​បុរស​អាយុ​៥២​ឆ្នាំ​ម្នាក់ ដែល​លួច​ថត​វី​ដេ​អូ​ផ្ចង់​ទៅ​ក្នុង​សំពត់​និស្សិត​ស្រី​អាយុ​១៩​ឆ្នាំ​ម្នាក់ ខណៈ​នាង​អង្គុយ​លើ​ជណ្តើរ ។ អំពើ​អនាចារ​របស់​អ្នក​ថត​បែប​នោះ​បង្ក​ការ​រំខាន​ទីតាំង​ទេសចរណ៍​ឥត​ឈប់​ឈរ ។ កាលពីមុន​អ្នក​បើកហាង​លក់​វត្ថុ​អនុស្សាវរីយ៍​នៅ​បរិវេណ​វត្ត​ទឹកថ្លា បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ឱ្យ​បញ្ជូន​ក្រុម​ស៊ើបអង្កេត​ទៅ​ចាត់ការ​ចំពោះ​ក្រុម​អ្នក​ថតរូប​អាសអាភាស​ទាំងនោះ ។ ចាប់តាំងពី​ពេល​នោះ​មក អាជ្ញាធរ​បាន​ចាប់ខ្លួន​អ្នក​ថតរូប​ចំនួន​៤​នាក់ និង​បាន​ក្រើនរំឭក​ដល់​អ្នក​ថតរូប​ចំនួន​៥​នាក់​ផ្សេង​ទៀត​។  ប៉ូលិស​ឱ្យ​ដឹង​ថា «​នារី​រង​គ្រោះ​រមែង​ចង​ចាំ​ក្នុង​ចិត្ត​ថា​ទីតាំង​នោះ​មិនល្អ ធ្វើ​ឱ្យ​ធ្លាក់​ចុះ​អ្នក​ទេសចរ ហេតុ​ដូច្នេះ​យើង​ត្រូវ​បោសសំអាត​អ្នក​ប្រព្រឹត្ត​មិន​សមរម្យ​នោះ​ឱ្យ​អស់​» ៕