ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អយស្ម័យយាន​ជប៉ុន​សង់​ផ្លូវ​ឱ្យ​អណ្តើក​ដើរ​ឆ្លងកាត់​ផ្លូវ​រថភ្លើង

8 ឆ្នាំ មុន

វេ​ប​សាយ «Bored Panda» ផ្សាយ​ថា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ក្រុមហ៊ុន​អយស្ម័យយាន​ជប៉ុន បាន​សង់​ផ្លូវ​រថភ្លើង​សហការ​ជាមួយ​ឧទ្យាន​ទឹក «​ស៊ូ​ម៉ា អា​ក្វា​ឡៃ ផាក​»…

វេ​ប​សាយ «Bored Panda» ផ្សាយ​ថា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ក្រុមហ៊ុន​អយស្ម័យយាន​ជប៉ុន បាន​សង់​ផ្លូវ​រថភ្លើង​សហការ​ជាមួយ​ឧទ្យាន​ទឹក «​ស៊ូ​ម៉ា អា​ក្វា​ឡៃ ផាក​» នៅ​ក្រុង​កូ​បេ ដើម្បី​បង្កើត​ជា​ផ្លូវ​ដើរ​ពិសេស​សម្រាប់​អណ្តើក​ឆ្លងផ្លូវ​រថភ្លើង ការពារ​ពួក​វា​មិន​ឱ្យ​រថភ្លើង​កិន ។

«Suma Aqualif Park» ជា​ឧទ្យាន​នៅ​ក្បែរ​សមុទ្រ បាន​សហការ​ជាមួយ​សារមន្ទីរ​សត្វ​ទឹក និង​ទីកន្លែង​ទេសចរណ៍​លំហែកាយ​មា​នទី​តាំងនៅ​ក្បែរ​ឆ្នេរ «​ស៊ូ​ម៉ា​» ដែល​ក្នុង មួយ​ឆ្នាំ​ៗ​មាន​អ្នកទេសចរ​ចូល​ទស្សនា​យ៉ា​ង​សន្ធឹកសន្ធាប់ ជា​ពិសេស​នៅ​រដូវក្តៅ​មាន​កុមារ​ច្រើន​ធ្វើ​ដំណើរ​ដោយ​រថភ្លើង ។ ដោយសារ​តែ​នៅ​បរិវេណ​ឆ្នេរ​ខ្សាច់​តែងតែមាន «​អណ្តើក​» ច្រើន​ដើរ​នៅ​លើ​ផ្លូវ​រថភ្លើង​ជា​ប្រចាំ​នោះ ទើប​ប៉ះពាល់​ដល់​ការ​ធ្វើ​ចរាចរ​របស់​រថភ្លើង​បង្ក​ឱ្យ​ខាត​ពេលវេលា​ក្នុង​ការ​ឆ្កឹះ​អណ្តើក​ចេញ និង​មាន​អណ្តើក​ជា​ច្រើន​ត្រូវ​រថភ្លើង​កិន​ជា​ហូរហែ ។

ជា​ដំណោះស្រាយ​ដល់​បញ្ហា​នោះ ស្ថានីយ​រថភ្លើង​ជប៉ុន​សហការ​ជាមួយ​ឧទ្យាន «Suma Aqualife Park» សិក្សា​ពី​ទីតាំង​បរិវេណ​កើតហេតុ​ទៅ​លើ​អណ្តើក​ជា​ញឹកញាប់ ហើយ​បង្កើត​ផ្លូវ​ដើរ​ពិសេស​របស់​អណ្តើក​នៅ​ពីក្រោម​ចន្លោះ​ផ្លូវ​រថភ្លើង ៕