ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តេ​ឡេ​ស្កុប​ទំហំ​30​ម៉ែត្រ​នឹង​លេច​រូបរាង​នៅ​ឆ្នាំ​2024

8 ឆ្នាំ មុន

តេ​ឡេ​ស្កុប​ទំហំ​៣០​ម៉ែត្រ ហៅ​កាត់​ថា TMT គឺជា​ឧបករណ៍​តាមដាន​ថ្មី​សន្លាង​មួយ​លើ​ភ្នំ​Mauna Kea រដ្ឋ​ហា​វ៉ៃ​សហរដ្ឋអាមេរិក​។ វា​ត្រូវ​បាន​ផ្តល់​ជា​មូលនិធិ​តាម​រយៈ​កិច្ច​សហ​ប្រ​តិ ប​ត្តិ​ការ​អន្តរជាតិ​រវាង​រដ្ឋាភិបាល

តេ​ឡេ​ស្កុប​ទំហំ​៣០​ម៉ែត្រ ហៅ​កាត់​ថា TMT គឺជា​ឧបករណ៍​តាមដាន​ថ្មី​សន្លាង​មួយ​លើ​ភ្នំ​Mauna Kea រដ្ឋ​ហា​វ៉ៃ​សហរដ្ឋអាមេរិក​។ វា​ត្រូវ​បាន​ផ្តល់​ជា​មូលនិធិ​តាម​រយៈ​កិច្ច​សហ​ប្រ​តិ ប​ត្តិ​ការ​អន្តរជាតិ​រវាង​រដ្ឋាភិបាល និង​ស្ថាប័ន​វិទ្យាសាស្ត្រ​ក្នុង​ប្រទេស​កា​ណា​ដា ចិន ឥណ្ឌា ជប៉ុន និង​ស​រដ្ឋ​អា​មេ​រិ​ក ។

តេ​ឡេ​ស្កុប TMT ប្រតិបត្តិការ​នៅ​ក្បែរ​ពន្លឺ​អ៊ុ​ល​ត្រា​វី​យ៉ូ​ឡេ​តទៅ​កាន់​ពន្លឺ​ក្រហម​អាំង​ប្រា​ពាក់កណ្តាល​ដែល​មាន​រលក​កម្ពស់​០,៣១ ទៅ​២៨ um ដែល​ជា​ផ្នែក​មួយ​នៃ​ដែន​វិសាល​គម​របស់​វា ។ វា​ត្រូវ​បាន​រចនា​ឡើងជា​ទីតាំង​អង្កេត​សម្រាប់​គោលបំណង​ទូទៅ​នៃ​ការ​ស្រាវជ្រាវ​បាតុភូត​នានា​របស់​តារាសាស្ត្រ ។ ចំណុចកណ្តាល​នៃ​តេ​ឡេ​ស្កុប​នេះ​គឺជា​ប្រភេទ​តេ​ឡេ​ស្កុប Ritchy-Chretien ជាមួយនឹង​អង្កត់ផ្ចិត​ដល់​ទៅ ៣០ ម៉ែត្រ​ឯណោះ ព្រមទាំង​មាន​ផ្ទាំង​កញ្ចក់​ដែល​ត្រៀម​នឹង​បាញ់​ពន្លឺ​ទៅ​កាន់​ចំណុច​ស្រាវជ្រាវ​ក្នុង​លំហ​ផង​ដែរ ។  

តេ​ឡេ​ស្កុប TMT  ត្រូវ​បាន​ស្ថិត​នៅ​ទីតាំង​មួយ​ខ្ពស់​បំផុត ៥.០៥០​ម៉ែត្រ លើ​ពី​កម្រិត​នឺ​វ៉ូ​ទឹកសមុទ្រ​ទៅ​ទៀត ដែល​អាច​ផ្តល់​ការ​មើលឃើញ​យ៉ាង​ច្បាស់​ពី​វត្ថុ​នានា នៅ​លើ​លំហ​អាកាស ទោះ​ស្ថិត​ក្នុង​ភាព​ងងឹត​យ៉ាងណា​ក៏​ដោយ ។ ក្រៅពី​នេះ​វា​ក៏​អាច​ប្រមូល​រាល់​ទិន្នន័យ ផ្សេង​ៗ​ច្រើន​ជាង​៩​ដង​ប្រើ​ប្រៀបធៀប​ទៅ​នឹង​តេ​ឡ​ស្កុប Keck និង​ទំហំ​មើលឃើញ​ច្បាស់​១២ ដង​ច្រើន​ជាង​តេ​ឡេ​ស្កុប Hubble Space ផង​ដែរ ៕