ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​មួយ​មេ​លាយឡំ​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​បាក់​រលំ​ដើមឈើ ប្រមាណជា​៣០​ដើម​ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ​ និង​រុក្ខជាតិ​នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នពេញ​បានឱ្យ​ដឹង​ថា នា​ល្ងាច​ថ្ងៃ​ពុធ ៦​រោច…

រាជធានី​ភ្នំពេញ ៖ លោក សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ​ និង​រុក្ខជាតិ​នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នពេញ​បានឱ្យ​ដឹង​ថា នា​ល្ងាច​ថ្ងៃ​ពុធ ៦​រោច ខែ​បឋម​សា​ឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង ០៤:០០​នាទី ក្រោយ​ភ្លៀង​មួយ​មេ​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បក់​បោក​ខ្លាំង​បណ្តាល​ឲ្យ​បាក់​រលំ​ដើមឈើ​សរុប​ចំនួន​១២ដើម និង​បាក់មែក​ប្រមាណ២​០​ដើម​ នៅទូទាំងរាជធានីភ្នំពេញ ប៉ុន្តែភ្លាមៗនោះមន្ត្រីជំនាញបានកាត់សម្រួល ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរបានភ្លាមៗ។

ជាមួយគ្នា​នោះដែរ លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ បាន​ដឹកនាំ​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ សហការ​ជាមួយ​លោក សំ សា​មុត អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​, មន្ទីរ​សារ​ធា​រណការ និង​មន្ត្រី​ក្រោម​ឱវាទ​របស់​មន្ទីរ ចុះ​អន្តរាគមន៍​រួម​មាន ៖ ១-​សង្កាត់​វត្ត​ភ្នំ ដើម​គគីរ ០៦​ដើម មុខកាត់ ២០​ស​.​ម និង​ដើម​គ្រាប់បែក ០១​ដើម មុខកាត់ ៧០​ស​.​ម នៅ​រង្វង់​មូល​វត្ត​ភ្នំ​ដែល​បាន​រលំ​កាត់​ទទឹង​ផ្លូវ បណ្តាល​ឲ្យ​កកស្ទះ​ចរាចរណ៍ បាន​សហការ​ជាមួយ​មន្ទីរ​សារ​ធា​រណការ​រាជធានី​ភ្នំពេញ ធ្វើការ​កាត់​ចេញ​ភ្លាម​ៗ​។

២-​សង្កាត់​ស្រះ​ចក ដើមឈើ​ធ្នង់ ០៣​ដើម មុខកាត់ ០.០៥​ម នៅ​គល់​ស្ពាន​កម្ពុជា​ជប៉ុន និង​ដើម​ក្ងោក ០១​ដើម មុខកាត់ ៤០​ស​.​ម នៅ​ផ្លូវជាតិ​លេខ​៥ និង​មែក​គគីរ​យះ​មែក​មួយ​មែក មុខកាត់​២០​សមនៅ​ផ្លូវ​៤៧​។ ៣-​សង្កាត់​ផ្សារ​ថ្មី​៣ ដើម​ឥន្ទនេល បាក់មែក ០២​ដើម មុខកាត់ ១៥​ស​.​ម នៅ​មុខ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ផ្លូវ​នរោត្ដម និង​មែក​ត្របែកព្រៃ បាក់មែក​មុខកាត់​២០​សម ចំនួន​០១​ដើម នៅ​ផ្លូវ​លេខ​៥៣​។

៤-​សង្កាត់​ផ្សារ​ចាស់ ដើម​ត្របែកព្រៃ​រយះ​មែក​០១​ដើម មុខកាត់​៥​សមនៅ​ផ្លូវ​នរោត្ដម​។ សរុប​១៦​ដើម កម្លាំង​ប្រជា​ការពារ​ខណ្ឌ បាន​សហការ​កាត់ និង​ប្រមូល​ដឹក​ចេញ ដើម្បី​កុំ​ឲ្យ​ស្ទះចរាចរណ៍​។ ចំពោះ​ដើមឈើ​ដែល​ដួលរ​លំហើយ​អាច​ដាំ​វិញ​បាន លោក​អភិបាល បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើការ​ដាំ​ឡើង​វិញ​ផង​ដែរ​។ ក្រៅពី​នេះ​កម្លាំង​ប្រជា​ការពារ​ខណ្ឌ​ក៏​បាន​ប្រើប្រាស់​ម៉ូតូ​អនាម័យ​របស់​រដ្ឋបាល​ខណ្ឌ ចុះ​ប្រមូល​សំរាម​ដែល​នៅ​ជាប់មាត់​អណ្តូង​លូ ដើម្បី​ឲ្យ​ទឹកភ្លៀង​ហូរ​ចូល​លូ​បាន​លឿន ជួយ​កាត់​បន្ថយ​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង​ផង​ដែរ​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ