ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ស៊ូទ្រាំ​រស់​ឯកា​ក្នុង​ល្អាង​ត្រជាក់ 45អង្សាសេ

8 ឆ្នាំ មុន

សារព័ត៌មាន «​សៀង​ហៃ​អីុ​ស្ត​» ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា បុរស​ជនជាតិ​ចិន​ម្នាក់​រស់នៅ​ក្នុង​ល្អាង​គ្របដណ្តប់​ដោយ​ព្រិល ដែល​សាងសង់​ដោយ​ខ្លួនឯង​អស់​រយៈពេល​ជាង​១០​ឆ្នាំ និង​រស់នៅ​ឯកា ។

សារព័ត៌មាន «​សៀង​ហៃ​អីុ​ស្ត​» ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា បុរស​ជនជាតិ​ចិន​ម្នាក់​រស់នៅ​ក្នុង​ល្អាង​គ្របដណ្តប់​ដោយ​ព្រិល ដែល​សាងសង់​ដោយ​ខ្លួនឯង​អស់​រយៈពេល​ជាង​១០​ឆ្នាំ និង​រស់នៅ​ឯកា ។ បុរស​នោះ​បង្កើត​ភាព​កក់ក្តៅ​ដល់​រាង​កាយ​ដោយ​ផឹកស្រា​ដូច្នេះ​ហើយ​ទើប​អាច​ទប់ទល់​នឹង​ភាព​ត្រជាក់ ហើយ​រក្សា​ជីវិត​បាន ។
បុរស​ចិន​រូប​នោះ​ឈ្មោះ​យូ ហ្វា​ជុង អាយុ​៥៨​ឆ្នាំ ស្នាក់​នៅ​តំបន់​ដាច់​ឆ្ងាយ​ពី​ភូមិ Beiji ខេត្ត​ហ៊ឺ​លុង​ជាំ​ង ភាគ​ខាងជើង​ប្រទេស​ចិន ប្រហែល​៣​គីឡូម៉ែត្រ ជា​តំបន់​មាន​អាកាសធាតុ​ត្រជាក់ និង​គ្របដណ្តប់​ដោយ​ព្រិល​មាន​រហស្សនាម​ថា ជា «​ភូមិ​អាក់​ទិ​ក​» ។

អ្នក​រស់នៅ​តំបន់​នោះ​ឆ្ងល់​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រប​ខ្លួន​ដើម្បី​អាច​រក្សា​ជីវិត​បាន​ក្នុង​ស្ថានភាព​ដ៏​ស្រងេះស្រងោច និង​ត្រជាក់​បែប​នោះ ។ ទោះជា​យ៉ាងណា​ក្តី លោក​យូ ហ្វា​ជុង ផ្តល់​ចម្លើយ​ថា លោក​បាន​ផឹកស្រា​ដើម្បី​ឱ្យ​រាង​កាយ​មាន​ភាព​កក់ក្តៅ ។

លោក​យូ ហ្វា​ជុង និយាយ​ថា «​ខ្ញុំ​ធ្លាប់​ស៊ូទ្រាំ​នឹង​អាកាសធាតុ​បែប​នេះ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ។ ប្រសិនបើ​អាកាសធាតុ​ចាប់ផ្តើម​រងា​ខ្លាំង ខ្ញុំ​ដុត​ភ្លើង​អាំង​ដើម្បី​ឱ្យ​ដងខ្លួន​មាន​ភាព​កក់ក្តៅ និង​ស្រប​ពេល​នោះ ខ្ញុំ​ផឹកស្រា​ព្រោះ​វា​អាច​ជួយ​ឱ្យ​រាង​កាយ​មាន​កម្តៅ​ដែរ​» ។ 

«​ភូមិ​អាក់​ទិ​ក​» បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៦០ បច្ចុប្បន្ន​មាន​ក្រឡា​ផ្ទៃ​ប្រហែល​១៦​គីឡូ​ម៉ែត្រការ៉េ មាន​ពលរដ្ឋ​រស់នៅ​ជាង​១.០០០​នាក់ ស្មើ​២៤៣​គ្រួសារ ។  រដូវរងា​មាន​រយៈពេល​៣​ខែ សីតុណ្ហភាព​ប្រហែល​-៣៥អង្សាសេនិង​អាច​ធ្លាក់​ដល់​-៤៥អង្សាសេ ចំណែក​សីតុណ្ហភាព​ខ្ពស់់​បំផុត​ប្រហែល​-៤,២អង្សាសេ ៕