ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​មួ​​យ​គ្រោង​សង់​សណ្ឋាគារ​ក្នុង​ទឹកសមុទ្រ

8 ឆ្នាំ មុន

សម្រាប់​អ្នក​ចូល​ចិត្ត​លំហែ​កម្សាន្ត​បែប​ធម្មជាតិ​នឹង​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​នៃ​ជីវិត​នៅ​បាតសមុទ្រ ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ក្រុមហ៊ុន The Planet Ocean Underwear Hotel បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​សហរដ្ឋអាមេរិក

សម្រាប់​អ្នក​ចូល​ចិត្ត​លំហែ​កម្សាន្ត​បែប​ធម្មជាតិ​នឹង​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​នៃ​ជីវិត​នៅ​បាតសមុទ្រ ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ក្រុមហ៊ុន The Planet Ocean Underwear Hotel បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​សហរដ្ឋអាមេរិក និង​ទទួលស្គាល់​សញ្ញា​ពា​ណិ​ជ្ច​កម្ម​ជា​សណ្ឋាគារក្រោម​បាតសមុទ្រ​ដំបូង​គេ​ក្នុង​លោក ។

ចំណែកឯ​ក្រុម​អ្នក​រចនា​និង​ស្ថាបត្យករ​កំពុង​តែ​ស្វែងរក​ទីតាំង​ល្អ ដើម្បី​សាងសង់​ដូច​ជា​នៅ​ប្រទេស​អេ​ហ្ស៊ី​ប ម៉ា​ឡេ​ស៊ី កោះ​ហា​វ៉ៃ និង​ប្រទេស​បា​ហា​ម៉ាស់​ជាដើម ។ តម្លៃ​នៃ​គម្រោង​នេះ​ជាង ១៩​លាន​ដុល្លារ ។

ភ្ញៀវ​ទាំងអស់​នឹង​មាន​អារម្មណ៍​ស្រស់ស្រាយ​រីករាយ​ជាមួយនឹង​ការ​រស់នៅ​ក្នុង​ទឹកសមុទ្រ​ជម្រៅ​ជាង​៨​ម៉ែត្រ ។ សណ្ឋាគារ​នៅ​បាតសមុទ្រ​នេះ​មាន​បន្ទប់ ប្រណីត​ៗ​ចំនួន​១២ ហើយ​វា​អាច​ធ្វើ​រំកិល​ទីតាំង​បាន​យ៉ាង​ងាយស្រួល ពោល​គឺ​ដើម្បី​ចៀសវាង​ខ្យល់ព្យុះ ។

លោក Tony Webb ដែល​ជា​អ្នក​រចនា​ម្នាក់​ក្នុង​ចំណោម​អ្នក​រចនា​ផ្សេង​ទៀត​នៃ​គម្រោង​សណ្ឋាគារ​នៅ​បាតសមុទ្រ​នេះ​និយាយ​ថា «​ខ្ញុំ​នឹង​ជ្រើសរើស​ការ​រស់នៅ​ក្រោម​បាត​សមុទ្រ​ដោយ​ឧ​ហ្សា​ហ​កម្ម​ថ្មី​របស់​យើង​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ហើយ » ៕