ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​តោដែល​ជនជាតិ​ចិន​ចិញ្ចឹម​ទាក់ទាញ​ភ្ញៀវ​ទេស ចរ​ទៅ​ទស្សនា ហើយ​ឈ្មោះ​តោ​វិញ​ម៉ា​​អែម

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ​មិន​បាន​​ប៉ុន្មា​ន​ថ្ងៃ​ផង សត្វ​តោ ដែល​ជនជាតិ​ចិន​ចិញ្ចឹម​នៅផ្ទះ​ដោយ​ដៃ​ផ្ទាល់​នោះ បាន​ត្រូវ​ក្រុម​មន្ត្រី​ចម្រុះ​ចុះ​ទៅ​

ខេត្តតាកែវ ៖ ​មិន​បាន​​ប៉ុន្មា​ន​ថ្ងៃ​ផង សត្វ​តោ ដែល​ជនជាតិ​ចិន​ចិញ្ចឹម​នៅផ្ទះ​ដោយ​ដៃ​ផ្ទាល់​នោះ បាន​ត្រូវ​ក្រុម​មន្ត្រី​ចម្រុះ​ចុះ​ទៅ​ដកហូត និង​យក​ទៅ​មជ្ឈមណ្ឌល​ថែទាំ​និង​សង្គ្រោះ​សត្វព្រៃ​ភ្នំ តា​ម៉ៅ កំពុង​មានការ​ចាប់​អារ​ម្ម​ណ៌​ពី​សំណាក់​បងប្អូន ប្រជាពលរដ្ឋ​ជា​ខ្លាំង និង​មានការ​អាណិតអាសូរ ថែម​ទៀត​ផង ។

ប្រជាពលរដ្ឋ​ដែល​ទៅ​ទស្សនា​មើល​សត្វ​តោ​ក្នុង​ទឹកមុខ​ក្រៀមក្រំ​បាន​ប្រាប់​កោះសន្តិភាព នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២១​អោយ​ដឹង​ថា ពួក​គាត់​ពិតជា​អាណិត​សត្វ​តោ​នោះ​ខ្លាំង​ពិតមែន ពេលឮដំណឹង​ត​ៗ​គ្នា​ថា សត្វ​តោ ដែល​ជនជាតិ​ចិន​ចិញ្ចឹម​តាំងពី​តូច អស់​រយះ​ពេល​ជា​ច្រើន​ឆ្នាំ​ដោយ​ដៃ​ផ្ទាល់​នៅ​ក្នុងផ្ទះ​នោះ បាន​យក​មក​ទុក​នៅ​សួនសត្វ ភ្នំ តា​ម៉ៅ ។ ពួក​គាត់​ក៌​បាន​ធ្វើ​ដំណើរ​មក​មើល​ផ្ទាល់ ឃើញ​ថា​សត្វ​តោ​នោះ​ស្លូត​មែន ។ ពេល​លឺ​សម្លេងមនុស្ស​​និយាយ សត្វ​តោ​នោះ​ក្រោក​មក​មើល ក្រែងលោ ស្គាល់​ម្ចាស់​វា ។ ពួក​គាត់​ក៏លាន់មាត់​ថា មិនដឹង​លំបាក​មេច​ទៅ ពេល​នៅផ្ទះ​មាន​ម្ចាស់​បីបាច់ ថែរក្សា ងូតទឹក បោះ​ទឹកដោះគោ ដេក​លើ​គ្រែ មាន​ម៉ាស៊ីនត្រជាក់ ។

ដោយឡែក​លោកពូ​លក់​ដូង​ម្នាក់​ប្រចាំ​នៅ​ទីនោះ​ក៏​បាន​ប្រាប់​កោះសន្តិភាព អោយ​ដឹង​ដែរ​ថា សត្វ​តោ​នោះ​ត្រូវ​បាន​គេ​យក​មក​ចិញ្ចឹម​បន្តអស់​រយះ​ពេល​៣​ថ្ងៃ​មក​ហើយ គឺ​ចាប់ពី​ថ្ងៃ​ទី​២៧ ខែមិថុនា មក​ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា នេះ ។ កាលពី​ម្សិលមិញ​ឃើញ​ម្ចាស់​របស់​សត្វ​តោ ជា​ជនជាតិ​ចិន និង​សាច់ញាត្តិ​បាន​ធ្វើ​ដំណើរ​មក​មើល​សត្វ​តោ ដោយ​កាន់​ភ្ជាប់​សត្វ​គោ និង​ចំណីអាហារ ជា​ច្រើន​មុខ​ទៀត ដើម្បី​ផ្គត់ផ្គង់ សត្វ​របស់​គាត់ ​។ ​សត្វ​តោ​នោះ​ពេល​ឃើញ​ម្ចាស់​វា វា​រត់​ហក់​ទៅ​អោប ថើប លិ​ឍ ម្ចាស់​វា ចេះ​ដូច​មនុស្ស​អ​ញ្ចឹ​ង ។

គាត់​បន្ថែម​ថា សត្វ​តោ ហាក់​ចម្លែក​ពេល​ម្ចាស់​វា​នៅ​វា​សប្បាយ​លេង​ជាមួយ​ម្ចាស់​វា ពេល​ម្ចាស់​វា​អត​នៅ​វា​ធ្វើ​ទឹកមុខ​ក្រៀមក្រំ ស្រងូត ស្រងាត់ គួរ​អាណិត​ណាស់ ។ ពេល​អ្នក​មើ​ក​ថែ ដាក់​សាច់​គោ​អោយ​ស៊ី ក៌​វា​ស៊ី​អត​បាន​ច្រើន​ដែរ ។ ក្នុង​មួយ​ថ្ងៃ សត្វ​តោ​នោះ​ត្រូវ​បាន​អ្នក​មើលថែ អោយ​អាហារ ពី​ពេល​ក្នុង​មួយ​ថ្ងៃ ។

លោក យ៉ា​ន វី​រះ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​អ្នក​មើលថែ​សត្វ​តោ​នោះ បានអោយ​ដឹង​ថា សត្វ​តោ ពួក​គាត់​កំពុង​អោយ​ហូប​សាច់​ឆៅ ២០​ភាគរយ ដើម្បី​ផ្សោ​ម​វា​អោយ​យូ​ៗ​ទៅ​ក្លាយជា​សត្វ​តោ ព្រៃ​។ ពីព្រោះ​សត្វ​តោ​នោះ កន្លង​មក​ម្ចាស់​របស់​វា អោយ​ស៊ីសាច់​ឆ្អិន ។ សត្វ​តោ​នោះ​បើ​គិត​ជា​ទម្ងន់ ប្រហែល​៧០ គីឡូ ។ ក្នុង​មួយ​ថ្ងៃ​សត្វ​តោ​នោះ​ស៊ី​អស់​ប្រហែល​សាច់​ឆៅ៤​គីឡូ ។

លោក​បាន​បញ្ជាក់​ថា ចំពោះ​សត្វ​តោ​ទាំងអស់​នៅ​ក្នុង​សួនសត្វ ភ្នំ​តា​ម៉ៅ នេះ​មាន​៥​ក្បាល ។ សរុប​ទាំង​សត្វ​តោ ដែល​ទើប​យក​មក​១​ក្បាល ថ្មី​នេះ ។

សូម​បញ្ជាក់​ថា សត្វ​តោ​ឈ្មោល​១​ក្បាល​ខាងលើ​នេះឈ្មោះ​ឃី ម៉ា​ មាន​ទម្ងន់​ជាង​៧០​គីឡូក្រាម ត្រូវ​បាន​បុរស​ជនជាតិ​ចិន​ចិញ្ចឹម​តាំងពី​តូច រហូត​ដល់​ពេល​នេះ មាន​អាយុប្រមាណ​១​ឆ្នាំ​កន្លះ ដោយ​ឲ្យ​វា​ស៊ីសាច់​​ប្រមាណ​៦​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ​​។

សូម​រំលឹក​ទៀត​ថា ក្រុម​មន្ត្រី​ចម្រុះ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា ឆ្នាំ​២០២១ បាន​ធ្វើការ​ដកហូត​តោ​ឈ្មោល​១​ក្បាល​ពី​ជនជាតិ​ចិន ដែល​បាន​ចិញ្ចឹម​ដោយ​ខុសច្បាប់ នៅ​ក្នុង​លំនៅ​ឋាន​របស់​ខ្លួន​លេខ​២២ ផ្លូវ​លេខ​៣០៦ ភូមិ​៧ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង ។ ក្នុង​ការ​ចុះ​ទៅ​ដកហូត​តោ ដែល​ជា​ប្រភេទ​សត្វព្រៃ​កម្រ​នេះ ដឹកនាំ​ដោយ​លោក គាំ សីហា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ភ្នំពេញ សហការ​ជាមួយ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​(Wildlife Alliance) ព្រមទាំង​សមត្ថកិច្ច​ចម្រុះ​មូលដ្ឋាន ដែល​ជនជាតិ​ចិន​ខាងលើ​បាន​ចិញ្ចឹម​សត្វព្រៃ​នៅ​ក្នុងផ្ទះ​ដោយ​ខុសច្បាប់ ។

លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ​បានឱ្យ​ដឹង​ថា ដោយសារ​មាន​ប្រជាពលរដ្ឋ​ជិតខាង​បាន​រាយការណ៍​ប្រាប់​ថា មាន​បុរស​ជនជាតិ​ចិន​ចិញ្ចឹម​តោ​នៅ​ក្នុងផ្ទះ​វីឡា​ខាង​លើ​ ទើ​ប​សមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ​អាជ្ញារ​មូលដ្ឋាន​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ចុះ​ទៅ​ដកហូត​យក​តោ​ឈ្មោល​មួយ​ក្បាល​នោះ ដើម្បី​បញ្ជូន​ទៅ​ថែរក្សា​ទុក ។

លោក​បន្ត​ថា ពលរដ្ឋ​មិន​មាន​សិទ្ធិ​ក្នុង​ការ​ចិញ្ចឹម​សត្វព្រៃ​ដែល​ជា​ប្រភេទ​សត្វ​កម្រ​នោះ​ទេ​ដែល​ផ្ទុយ​ពី​មាត្រា​៤៩ នៃ​ច្បាប់​ស្តី​ពី​ព្រៃឈើ កថាខណ្ឌ​២ ត្រង់​ចំណុច​៣ ដែល​បាន​ចែង​ថា ការ​យក​ធ្វើ​ជា​កម្មសិទ្ធិ សន្និធិ ឬ​ថែរក្សា​ជា​លក្ខណៈ​សួនសត្វ ឬ​គ្រួសារ​នូវ​ប្រភេទ​សត្វ​ក្នុង​ក្រុម​ជិត​ផុត​ពូជ​ត្រូវ​បាន​ហាមឃាត់ ។

ក្រសួងបរិស្ថាន សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា និង​អភិរក្ស​សត្វព្រៃ និង​កុំ​ព្យាយាម​ចាប់​សត្វ​កម្រ​ៗ​មក​ចិញ្ចឹម នៅ​តាម​ផ្ទះ ដែល​ជា​សកម្មភាព​ខុសច្បាប់ គួរ​ទុក​សត្វ​ទាំងនោះ​ឲ្យ​នៅ​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ​ដើម្បី​បង្កើន​ការ​បន្ត​ពូជ​បង្កើន​ចំនួន​ប្រភេទ​សត្វ​កម្រ​ៗ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ