ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ចិត្តកំរោលចូលមួយឆាវ​ ចាក់​សាំង​ដុត​សម្លា.ប់​ខ្លួនឯង​ឆេះ​ ទាំង​​ផ្ទះហ្មត់

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ប្រជា​ការពារ​ភូមិម្នាក់​ដែល​ក្រុម​គ្រួសារ​អះអាង​ថា មាន​ចរិត​កាច​សាហាវ​ដូច​កំរោលចូល បាន​យក​សាំង​ចាក់​ដុត​សម្លា.ប់​ខ្លួន​ឯងឆេះ​ទាំង​ផ្ទះ​និង​ទ្រព្យសម្បត្តិ​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា នៅ​ភូមិ​កំពង់​ឡី ឃុំ​អូរ​ដា ស្រុក​កំ​រៀង​។ សមត្ថកិច្ច​ស្រុក​កំ​រៀងបាន​ឲ្យ​ដឹង​ថា…

ខេត្តបាត់ដំបង​៖ ប្រជា​ការពារ​ភូមិម្នាក់​ដែល​ក្រុម​គ្រួសារ​អះអាង​ថា មាន​ចរិត​កាច​សាហាវ​ដូច​កំរោលចូល បាន​យក​សាំង​ចាក់​ដុត​សម្លា.ប់​ខ្លួន​ឯងឆេះ​ទាំង​ផ្ទះ​និង​ទ្រព្យសម្បត្តិ​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា នៅ​ភូមិ​កំពង់​ឡី ឃុំ​អូរ​ដា ស្រុក​កំ​រៀង​។ សមត្ថកិច្ច​ស្រុក​កំ​រៀងបាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ គី ឈាន អាយុ​៥២​ឆ្នាំ ជា​អតីត​យុទ្ធ​ជន និង បច្ចុប្បន្ន​ជា​ប្រធាន​ការពារ​ភូមិ មានមុខ​របរ​លក់​ចាប់ហួយ​។

បុរស​នេះ​បាន​យក​សាំង​ចាក់​ស្រោច​ខ្លួន រួច​ដុត​បណ្ដាល​ឲ្យ​ឆេះ​ស្លា.ប់​ទាំង​ខ្លួន ឆេះ​ទាំង​ផ្ទះ និង អីវ៉ាន់​ចាប់ហួយ​អស់​គ្មាន​សល់​។ មេ​ប៉ុ​ស្ដិ៍​រដ្ឋ​បាលឃុំ​អូរ​ដា លោក ហែ​ន ឡាយ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា នៅ​ពេល​ភ្លើង​កំពុង​ឆេះ ពុំ​មាន​នរណា​អាច​ជួយ​ពន្លត់ភ្លើង​បាន​ទេ ព្រោះ​នៅ​ក្នុងផ្ទះ​គាត់​មាន​លក់​សាំង និង​កំប៉ុង​ហ្គា​ស​ច្រើន​។ លោក​មេ​ប៉ុ​ស្តិ៍ដ៏​រូប​នេះ បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​យក​សាំង​ចាក់​ដុត​ខ្លួនឯង ធ្វើ​ឲ្យ​ឆេះ​ទាំង​ផ្ទះ ទាំង​អីវ៉ាន់​ចាប់​ហូ​យ តែ​សំណាងល្អ​ប្រពន្ធ​គាត់​បាន​រត់​រួច​។

បើ​តាម​ក្រុម​គ្រួសារ​អះអាង​ថា មិន​មានរឿង​អ្វី​កើតឡើង​ទេ តែ​បុរស​នេះ ហាក់ដូច​កំរោលចូល មាន​ចរិត​កាច​សាហាវ មុន​ពេល​គាត់​ធ្វើ​អត្តឃាត​។ បើ​តាម​ការ​ស្រង់​សំដី​ប្រពន្ធ​ជន​រង​គ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ថា ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ប្ដី​គាត់​ហាក់​មាន​អារ​ម្ម​ណ៍​មិនល្អ បន្ទាប់​ពី​សម្រាក​ស៊ី​ឈ្នូ​ល​​កាប់​ចំការ​ឲ្យ​គេ​។ ប្រពន្ធ​បាន​និយាយ​ទៀត​ថា នៅ​យប់​ពាក់កណ្ដាល​អធ្រា​ត្រ មុន​ពេល​កើតហេតុ ប្ដី​គាត់​បាន​បញ្ចេញ​ចរិត​កាច​សាហាវ ទាញ​ពូថៅ​កាប់​ម៉ូតូ និង សម្ភារផ្សេង​ៗ​ម្ដង​ហើយ លុះ​ព្រឹក​ឡើង នៅ​សុខ​ៗ​ផ្ទុះ​កំហឹ​ង​ដូច​កំរោលចូល​នេះ​ម្ដងទៀត ក៏​យក​ដប​សាំង​ចាក់​ស្រោច​ខ្លួន រួច​ដុត​ឆេះ​សន្ធោសន្ធៅ​តែ​ម្ដង​។

គាត់​បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា ពេល​ឃើញ​ប្ដី​គាត់​យក​សាំង​ចាក់​បែប​នេះ គាត់​ព្យាយាម​រារាំង តែ​ឃាត់​មិន​ស្ដាប់ ទើប​គាត់​រត់​ចេញ​ក្រៅ​ផ្ទះ យ៉ាង​ប្រផុត​ប្រ​ភើ​យ​ជាមួយនឹង​អណ្ដាតភ្លើង​សន្ធោសន្ធៅ​ពីក្រោយ​ខ្នង​។ បើ​តាម​របាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​ដែល​បណ្ដាល​មក​ពី​ម្ចាស់ផ្ទះ​ចាក់​សាំង​ដុត​ធ្វើ​អត្តឃាត​ខ្លួនឯង​ខាងលើ​នេះ ក្រៅពី​ស្លាប់​មនុស្ស​ម្នាក់ ផ្ទះ​មួយ​ខ្នង អីវ៉ាន់​ចាប់ហួយ និង ទ្រព្យសម្បត្តិ​ផ្សេង​ៗ​ទៀត​ស្ទើរ​ទាំងអស់ ក៏​ត្រូវ​ក្លាយជា​ផេះ​ដែរ​។ ពេល​នេះ​មន្ត្រី​ជំនាញ កំពុង​សួរនាំ​ក្រុម​គ្រួសារ ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ​ពិតប្រាកដ ដែល​នាំ​ឲ្យ​ប្រធាន​ប្រជា​ការពារ​ភូមិ ចាក់​សាំង​ដុត​សម្លាប់​ខ្លួនឯង​៕ ​

អត្ថបទសរសេរ ដោយ