ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រុងប្រយ័ត្ន ចាប់ពីថ្ងៃទី៣០ មិថុនា ដល់ថ្ងៃទី០៦ កក្កដា នឹងមានភ្លៀងផ្គរ រន្ទះ ខ្យល់កន្ត្រាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់​ថ្ងៃ​ទី​៣០ ដល់​៦ កក្កដា ឆ្នាំ​២០២១ មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន ។ ក្រសួង​បាន​ឲ្យ​ដឹង…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់​ថ្ងៃ​ទី​៣០ ដល់​៦ កក្កដា ឆ្នាំ​២០២១ មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន ។

ក្រសួង​បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២១ បាន​លើក​ឡើង​ថា ស្តី​ពី​ស្ថានភាព​ធាតុអាកាស (​ចាប់ពី​ថ្ងៃ​ទី​៣០ ខែមិថុនា ដល់​៦ ខែកក្កដា ឆ្នាំ​២០២១ ) ថា​ប្រទេស​កម្ពុជា​នឹង​ទទួល​រង​នូវ​ឥទ្ធិពល​ពីរ​ដំណាក់កាល ចាប់ពី​ថ្ងៃ​ទី​៣០ ខែមិថុនា ដល់​ថ្ងៃ​ទី​៣ ខែកក្កដា គឺ​ឥទ្ធិពល​ខ្យល់មូសុង​និរតី​ខ្សោយ និង​ពី​ថ្ងៃ​ទី​៤-៦ ខែកក្កដា គឺ​ឥទ្ធិពល​ខ្យល់មូសុង​និរតី​មធ្យម និង​ជ្រលង​សម្ពាធ​ទាប​ពី​ចិន ។

ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្ប​ណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ ºC សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៦ ºC ។ នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ដល់​ថ្ងៃ​ទី​៣ ខែកក្កដា នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ខ្សោយ​ដោយ​អន្លើរ ។ នៅ​ថ្ងៃ​ទី​៤-៦ ខែកក្កដា នឹង​អាច​មាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ។

ក្រសួង​បន្ត​ថា បណ្តា​ខេត្ត​ដាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​នឹង​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ ១ºC នឹង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤ºC នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ដោយ​អន្លើរ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។

ដោក​ឡែក​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ °C សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤ °C ។ នឹង​អាច​មាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។

ជាមួយ​គ្នា​ក្រសួង​សាធារណជន សូមជ្រាប​ជា​ព័ត៌មាន និង​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ភ្លៀង​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើត​មាន​ជា​ពិសេស​នៅ​តំបន់​វាលទំនាប​កណ្ដាល ចាប់ពី ថ្ងៃ​ទី​៤ – ៦ ខែកក្កដា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ