ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​ជំរុញ​ដល់​កសិករ​ចិញ្ចឹម​ឃ្មុំ​ជា​លក្ខណៈអាជីវកម្ម​ បើ​ទោះ​ស្ថិត​ក្នុង​បរិបទ​កូ​វី​ដ​-១៩

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នៅ​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ កម្មវិធី (ASPIRE) នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន បាន​រៀបចំ​ពិធី​ប្រគល់​ទុន​សហ​វិនិយោគ​សម្រាប់​បណ្តុំ​អាជីវកម្ម​ចិញ្ចឹម​ឃ្មុំ​ជូន​ដល់​បណ្តុំ​អាជីវកម្ម…

ខេត្ត​ប៉ៃលិន ៖ នៅ​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ កម្មវិធី (ASPIRE) នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន បាន​រៀបចំ​ពិធី​ប្រគល់​ទុន​សហ​វិនិយោគ​សម្រាប់​បណ្តុំ​អាជីវកម្ម​ចិញ្ចឹម​ឃ្មុំ​ជូន​ដល់​បណ្តុំ​អាជីវកម្ម ចិញ្ចឹម​ឃ្មុំ​សហគមន៍​ព្រៃឈើ​ភ្នំ​ដោះ​ក្រមុំ ដែល​មាន​គ្រូ​សារ​គោលដៅ​ជា​សមាជិក​សរុប​៤០​គ្រូ​សារ កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ២០២១ ស្ថិត​នៅ​ភូមិ​បុ​ស្អំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ក្រោម​ការ​ដឹកនាំ​ពី​លោក សាយ សុ​ផាត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ ខេត្ត​ប៉ៃលិន និង​ជា​ប្រធាន​អនុ​កម្មវិធី ASPIRE ដោយ​មានការ​ចូលរួម​ពី​លោក ឡាយ ពិសិដ្ឋ នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ លោក លោកស្រី ទីប្រឹក្សា​កម្មវិធី អា​ស្បាយ (ASPIRE) ។

ក្នុង​ឳ​កាស​នោះ​លោក សាយ សុ​ផាត ប្រធាន​មន្ទីរ​កសិកម្ម បាន​សំណេះ​សំ ណា​ល​ថ្លែង​ជម្រាប​ជូន ទៅ​កាន់​សមាជិក​បណ្តុំ​អាជីវកម្ម​ពី​សកម្មភាព​សំខាន់​របស់​កម្មវិធី​អា​ស្បាយ គឺ​ផ្សព្វផ្សាយ​បច្ចេកទេស​ថ្មី​ដែល​ធន់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ដើម្បី​ឲ្យ​កសិករ​ចេះ​អនុវត្ត​ការងារ​កសិកម្ម តាម​បរិបទ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ផង​ដែរ ។ លោក​ប្រធាន​មន្ទីរ​ក៏​បាន​ណែនាំ​ដល់​បណ្តុំ​អាជីវកម្ម ជា​ពិសេស​ក្រុមការងារ​ដឹក​ជ​ញ្ចូ​ន​ឃ្មុំ ត្រូវ​ខិតខំ​យកចិត្តទុកដាក់ ក្នុង​ការ​ចិញ្ចឹមសត្វ​ឃ្មុំ និង​មាន​ផែនការ​ពង្រីក​ផលិតកម្ម​ពី​១៧​ធុង ទៅ​៣០​ធុង នា​ដំណាច់ឆ្នាំ​២០២១ ដោយ​អនុវត្ត​តាម​បច្ចេកទេស ដែល​បាន​ណែនាំ​បង្ហាត់បង្ហាញ​កន្លង​មក ។ ក្នុង​បរិបទ​កូ​វី​ដ ១៩ នា​ពេល​បច្ចុប្បន្ន​នេះ តម្រូវការ​ទឹកឃ្មុំ ពិតជា​មាន​តម្រូវការ​ខ្ពស់ ព្រោះថា​ទឹកឃ្មុំ​ជា​ឱសថ​ខ្មែរ​បុរាណ ដែល​មាននៅ​ក្នុងផ្ទះ​ជា​ចាំបាច់​។

លោក ឡាយ ពិសិដ្ឋ នាយ​រង​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ បាន​ណែនាំ​ដល់​សមាជិក​នៃ​បណ្តុំ​អាជីវកម្ម​ចឹ​ញ្ចឹ​ម​សត្វ​ឃ្មុំ​ត្រូវ​ជួយ​មើលថែ​ទាំ​អោយ​បាន​ល្អ និង​រក​ទីតាំង​ចំការ​ឈើ​ហូប​ផ្លែ ដែល​មាន​ផ្កា​ច្រើន ដើម្បី​អោយ​ឃ្មុំ​ក្រេប​ឆាប់​ទទួល​បាន​ទឹក​ច្រើន នៅ​ពេល​ខាង​មុខ​នេះ​ឆាប់​ៗ និង​សំណូមពរ​អោយ​សមាជិក​សហគមន៍​ចូលរួម​ដោយ​ភាព​ទទួលខុសត្រូវ និង​ឆន្ទៈ​ខ្ពស់ ។ លោក​បាន​រំពឹង​ទុក​ថា បណ្តុំ​អាជីវកម្ម​នឹង​មាន​លទ្ធភាព​ប្រមូល​ទឹកឃ្មុំ ប្រមាណ ៥០០​គីឡូក្រាម ទៅ ១០០០​គីឡូក្រាម (​ប្រមាណ​៤០០​លី​ត្រ​-៧០០​លី​ត្រ​) ក្នុង​រយៈពេល​មួយ​ឆ្នាំ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ៖ បណ្តុំ​អាជីវកម្ម​នេះ​ត្រូវ​បាន​ទទួល​វគ្គ​បណ្តុះបណ្តាល​ពី​បច្ចេកទេស​នៃ​ការ​ចិញ្ចឹមសត្វ​ឃ្មុំ មុន​នឹង​ទទួល​បាន​ទុន​សហ​វិនិយោគ ជា​ធាតុ​ចូល​ដូច​ជា (១). ពូជ​ឃ្មុំ​ចំនួន​១៧​ធុង (២).​ឧបករណ៍​សម្ភារៈ​ចិញ្ចឹម​ឃ្មុំ ៖ អាវ​២ មួក​២ ធុង​បាញ់​ផ្សែង​១ និង​ធុង​វាយ​ចម្រាញ់​ទឹកឃ្មុំ​១​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ