ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស​បិទ​បញ្ចប់​ការ​រង់ចាំ​រយៈ​៥៥​ឆ្នាំ​របស់​ខ្លួន ដើម្បី​ទម្លាក់​អា​ល្លឺ​ម៉​ង់​ចេញ​នៅ​វគ្គ​ខ្វែង (វីដេអូ)

2 ឆ្នាំ មុន

អន្តរជាតិ ៖ អង់គ្លេស និង​អ៊ុយ​ក្រែ​ន ជា​ក្រុម​ចុង​ក្រោយ​បំផុត ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍ Euro 2020

អន្តរជាតិ ៖ អង់គ្លេស និង​អ៊ុយ​ក្រែ​ន ជា​ក្រុម​ចុង​ក្រោយ​បំផុត ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍ Euro 2020 ក្រោយ​យកឈ្នះ​គូប្រជែង​រៀងខ្លួន កាលពី​យប់មិញ​។ ដោយ​អង់គ្លេស​ទម្លាក់​អា​ល្លឺ​ម៉​ង់​ដោយ​លទ្ធផល ២-០ មុន​ពេល​ដែល​អ៊ុយ​ក្រែ​ន​យកឈ្នះ​ស៊ុ​យ​អែ​ត​ទាំង​លំបាក​ក្នុង​ម៉ោង​បន្ថែម​១៥​នាទី​២​ដង ដោយ​លទ្ធផល ២-១​។

ការ​ប្រកួត​ដែល​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន Wembley ខ្សែបម្រើ​ប្រយុទ្ធ Raheem Sterling ជា​អ្នក​គ្រាប់​បាល់​បើក​ឆាក​សម្រាប់​ម្ចាស់ផ្ទះ​អង់គ្លេស​ក្នុង​ជំនួប​នេះ នៅ​នាទី​៧៥​។ លុះដល់​នាទី​៨៦ ប្រធាន​ក្រុម Harry Kane ក៏​សម្រេច​បាន​១​បន្ថែម​គ្រាប់​ទៀត​។ មុន​ពេល​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​។

លទ្ធផល​នេះ គឺជា​ជ័យជម្នះ​លើក​ដំបូង​ក្នុង​រយៈពេល​៥៥​ឆ្នាំ សម្រាប់​ក្រុម​តោ​កំណាច់​អង់គ្លេស ដើម្បី​យកឈ្នះ​លើ​ក្រុម​ឥន្ទ្រី​ដែក​អា​ល្លឺ​ម៉​ង់​នៅ​វគ្គ​ខ្វែង (Knockout) ការ​ប្រកួត​ពានរង្វាន់​ធំ​។ ខណៈ​ដែល​ការ​ឈ្នះ​ចុង​ក្រោយ​របស់​ពួក​គេ​លើ​អា​ល្លឺ​ម៉​ង់ កើតឡើង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ World Cup ឆ្នាំ ១៩៦៦ ជាមួយ​លទ្ធផល ៤-២​។

អង់គ្លេស​នឹង​ត្រូវ​ជួប​អ៊ុយ​ក្រែ​ន​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​។ បន្ទាប់​ពី​អ៊ុយ​ក្រែ​ន​ក៏​បាន​ទម្លាក់​ស៊ុ​យ​អែ​ត​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ផង​ដែរ កាលពី​យប់មិញ​។ ដោយ​ពីរ​គ្រាប់​របស់​ពួក​គេ​ធ្វើ​សម្រេច​បាន​ពី​សំណាក់​កីឡាករ Oleksandr Zinchenko នៅ​នាទី​២៧ និង Artem Dovbyk នៅ​នាទី​១២០+១​។ ខណៈ​មួយ​គ្រាប់​របស់​ស៊ុ​យ​អែ​ត​រកបាន​ដោយ​កីឡាករ Emil Forsberg នៅ​នាទី​៤៣​។

ខាងក្រោម​នេះ គឺ​ក្រុម​ទាំងអស់​ដែល​ត្រូវ​ប្រកួត​តទល់​គ្នា​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ដែល​នឹង​ត្រូវ​លេង​ចាប់ពី​ថ្ងៃ​ទី ២-៣ ខែកក្កដា ឆ្នាំ​២០២១ ខាង​មុខ​នេះ ៖
•​ ​ស្វី​ស vs អេ​ស្ប៉ា​ញ
•​ ​បែ​ល​ហ្ស៊ិ​ក vs អ៊ី​តា​លី
•​ ​សាធារណរដ្ឋ​ឆែក vs ដា​ណឺ​ម៉ាក
•​ ​អ៊ុយ​ក្រែ​ន vs អង់គ្លេស ៕​

https://www.youtube.com/watch?v=sSG2vZmmH-Y

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ