ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​បិទ​ខ្ទប់​«ផ្សារ​សាមគ្គី​»ក្រុង​ក្រចេះ​​​ជា​បណ្ដោះ​អាសន្ន​

3 ខែ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ រដ្ឋបាល​ខេត្តក្រចេះកាលពី​ល្ងាច​ថ្ងៃ​ទី​២៩ ​មិថុនា ឆ្នាំ​២០២១​នេះ បាន​ចេញ​វិធានការ​បន្ទាន់​ដោយ​សម្រេច​បិត​ខ្ទប់​ផ្សារ​សាមគ្គី​ខេត្ត​ក្រចេះ ស្ថិត​នៅ​ភូមិ​ក្រចេះ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្តក្រចេះ…

ខេត្តក្រចេះ ៖ រដ្ឋបាល​ខេត្តក្រចេះកាលពី​ល្ងាច​ថ្ងៃ​ទី​២៩ ​មិថុនា ឆ្នាំ​២០២១​នេះ បាន​ចេញ​វិធានការ​បន្ទាន់​ដោយ​សម្រេច​បិត​ខ្ទប់​ផ្សារ​សាមគ្គី​ខេត្ត​ក្រចេះ ស្ថិត​នៅ​ភូមិ​ក្រចេះ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្តក្រចេះ ជា​បណ្ដោះអាសន្ន កាលពីម៉ោង​១២​​អធ្រាត្រថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២១ រហូត​ដល់​មាន​សេចក្ដីសម្រេច​ថ្មី​មក​ជំនួស​។

ការ​បិទ​ខ្ទប់​ផ្សារ​សាមគ្គី​ខេត្តក្រចេះ​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មានការ​ផ្ទុះ ករណី​កូ​វី​ដ​-១៩ ជា​សហគមន៍​លើក​ដំបូង​ក្នុង​ខេត្តក្រចេះ ដែល​រហូត​មក​ដល់​ពេល​នេះ ក្រុមការងារ​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ បាន​រក​ឃើញ​មាន​អ្នក​ឆ្លង​វិ​រុស​កូ​វី​ដ​-១៩​ថ្មី ក្នុង​ព្រឹ​ត្ត​ការណ៍​សហ​គមន៍​ខេត្តក្រចេះ ២៦ មិថុនា មាន​ប្រុស​ស្រី​សរុប​ចំនួន៦០​នាក់​/​ករណី ជាក់​ស្ដែងនៅ​ថ្ងៃ​ទី​២៩ មិថុនា​នេះ មាន​អ្នកជំងឺ​កូ​វី​ដ​-១៩​ម្នាក់ ត្រូវ​បាន​ស្លា.ប់​បាត់បង់​ជីវិត នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ឆ្លូង​។

យោង​តាម​សេចក្ដីសម្រេច​របស់​រដ្ឋ​ខេត្ត បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្នុងអំឡុងពេល​បិទ​ខ្ទប់ ជា​បណ្ដោះអាសន្ន​នេះ រដ្ឋបាល​ខេត្តក្រចេះ មាន​វិធានការ​ដូច​ជា ត្រូវ​ហ៊ុម​ព័ទ្ធ​ទីតាំង​ផ្សារ សាមគ្គី​ក្រុង​ក្រចេះ​ទាំងមូល ផ្អាក​សកម្មភាព​អាជីវកម្ម និង​បិទ​ការ​ចេញ​-​ចូល ទីតាំង​ខាងលើ​ជា បណ្ដោះអាសន្ន ហើយ​ត្រូវ​ស្រាវជ្រាវ​រក​អ្នក​ពាក់​ព​ន្ធ័​ដោយ​ផ្ទាល និង​ប្រយោល ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក នឹង​យក​សំណាក​ពិនិត្យ​។

ខ្លឹមសារ​ក្នុង​សេចក្តីសម្រេច​បាន​បញ្ជាក់​ថា ការ​បិទ​ខ្ទប់​ផ្សារ​សាមគ្គី ក្រុង​ក្រចេះ គឺ​ចាប់ផ្ដើម​អនុវត្តន៍​ចាប់ពី​ម៉ោង ១២​នឹង​០០​នាទី​យប់ តទៅ រហូត​ដល់​មាន​សេចក្ដី សម្រេច​ថ្មី​មក​ជំនួស​។ ទោះបីជា​យ៉ាងនេះ​ក្តី គេ​សង្កេត​ឃើញ​ថា នៅ​តាម​បណ្តា​ហាង និង​តូ​ម​លក់​អីវ៉ាន់​មួយ​ចំនួន ដែល​ស្ថិ​ន​នៅ​ក្បែរ​ផ្សារ​សាមគ្គី​ក្រុង​ក្រចេះ​នោះ គឺ​ពួក​គាត់​មួយ ចំនួន​បាន​ធ្វើការ​បិទ​តូប ឬ​ហាង​របស់​ខ្លួន​ជា​បណ្ដើរ​ៗ​ផង​ដែរ ដោយ​មានការ​ខ្លាចរអា និង​ចូលរួម​អនុវត្ត​វិធាន ៣​កុំ និង​៣​ការពារ​។ ប៉ុន្តែ ក៏​នៅ​មាន​បងប្អូន​មួយ​ចំនួន​ទៀត ផង​ដែរ ដែល​រស់នៅ​និង​លក់ដូរ មា​នទី​តាំងនៅ​ជុំវិញ​ផ្សារ​នោះ គឺ​នៅ​បន្ត​ប្រកប​របរការ​ងារ​ដូច​ធម្មតា ប៉ុន្តែ​ក៏​បាន​ចូលរួម​អនុវត្តន៍​វិធាន ៣​កុំ និង ៣​ការពារ​ដូច​គ្នា​ផង​ដែរ​។

ដោយឡែក សម្រាប់​ស្ថានភាព​ទូទៅ​នៅ​យប់​ថ្ងៃ​ទី​២៩ មិថុនា​ នេះ បងប្អូន​អាជីវករ លក់ដូរ​ក្នុង​ផ្សារ​សាមគ្គី​ក្រុង​ក្រចេះ បាន​កំពុង​រៀបចំ​ប្រមូល​នូវ​របស់របរ​រៀង​ៗ​ខ្លួន​ឲ្យ​រួចរាល់ នៅ​មុន​ម៉ោង ១២​យប់​នេះ ហើយ​ក៏​មានការ​ពារ​យ៉ាង​ល្អ​ពី​សំណាក់​កង​កន្លែង​សមត្ថកិច្ច និង​ពី​សំណាក់​អាជ្ញាធរ​មូលរ​ដ្ឋា​ន​៕ ​