ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដវាយលុកខ្លាំង! តារា​ស្រីថៃដ៏ល្បី និង​សមាជិកគ្រួសារ​៨​នាក់​ផ្សេង​ទៀត ក៏​ឆ្លង​កូ​វី​ដ​ទាំងអស់

2 ឆ្នាំ មុន

ថៃ ៖ តារា​សម្តែង​ដ៏​ល្បីឈ្មោះ​របស់​ថៃ Pancake Khemanit Jamikorn បាន​ប្រកាស​លើ​បណ្តាញ​សង្គម Instagram ថា បាន​ធ្វើតេស្ត​

ថៃ ៖ តារា​សម្តែង​ដ៏​ល្បីឈ្មោះ​របស់​ថៃ Pancake Khemanit Jamikorn បាន​ប្រកាស​លើ​បណ្តាញ​សង្គម Instagram ថា បាន​ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ​១៩ កាលពី​ថ្ង​ទី​២៨ ខែមិថុនា កន្លង​ទៅ​។ ដោយ​គេ​សង្ស័យ​ថា បាន​ឆ្លង​ពី​សមាជិកគ្រួសារ​ម្នាក់​។ ហើយ​បើ​តាម​ប្រភព​ពី Dara Daily នៅ​ថ្ងៃនេះ បានឱ្យ​ដឹង​ថា សមាជិកគ្រួសារ​៨​នាក់​ផ្សេង​ទៀត​របស់​នាង ក៏​បាន​ឆ្លង​វីរុស​នេះ​ផង​ដែរ​។

ដោយឡែក​ប្រភព​ព័ត៌មាន​មួយ​ចំនួន​របស់​ថៃ​បានឱ្យ​ដឹង​ថា ប្រមុខ​កងទ័ពជើងទឹក​ថៃ លោក Chartchai Sriworakhan និង​មន្ត្រីជាន់ខ្ពស់​ដទៃ​ទៀត​។ បូក​រួម​ទាំង​តារា​ថៃ​ជា​ច្រើន​ដួង និង​មនុស្ស​ពាក់ព័ន្ធ​ជាមួយ​តារា​ស្រី​វ័យ​៣៣​ឆ្នាំ​រូប​នេះ ទាំង​ផ្ទាល់ និង​ប្រយោល បាន​ប្រញាប់ប្រញាល់​ទៅ​ធ្វើតេស្ត​សំណាក​ផង​ដែរ កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​។

ការ​ភ័យ​ខ្លាច​នេះ បាន​ផ្ទុះ​ឡើង​នៅ​ពេល​ដែល​លោក Adm Chartchai រួម​ទាំង​មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន បាន​ចូលរួម​កម្មវិធី​មួយ​ជាមួយ​វត្តមាន​របស់​តារា​សម្តែង Pancake នៅ​ឯ​ទីស្នាក់ការ​កណ្តាល​កងទ័ពជើងទឹក កាលពី​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​មុន​។ ខណៈ​តារា​ប្រុស​-​ស្រី​របស់​ថៃ​ជា​ច្រើន​ដួង ក៏​ត្រូវ​បាន​រាយការណ៍​ថា ប្រញាប់ប្រញាល់​នាំ​គ្នា​ទៅ​ធ្វើតេស្ត​សំណាក ជា​បន្តបន្ទាប់​ផង​ដែរ​។

តារា​សម្តែង​រូប​ស្រស់ Pancake បាន​បង្ហោះ​សារ ដើម្បី​សុំ​ការ​អភ័យទោស​ពី​អ្នក​រាល់គ្នា ដែល​ពាក់ព័ន្ធ​ជាមួយ​នាង​កន្លង​មក​។ ហើយ​នាង​ក៏​បញ្ជាក់​ពី បច្ចុប្បន្នភាព​របស់​ខ្លួន រួម​ទាំង​សមាជិកគ្រួសារ ដែល​កំពុង​ទទួល​ការ​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​មួយ​ក្នុង​ប្រទេស​ថៃ​។ ហើយ​ជាមួយ​គ្នា​នេះ Pancake ក៏​ថែម​ទាំង​បាន​បង្ហាញ​ពី​កាលបរិច្ឆេទ និង​ទីតាំង​ដែល​នាង​ធ្លាប់​បាន​ទៅ កាលពី​ពេល​កន្លង​មក​៕ (​ដកស្រង់​ចេញពី Dara Daily និង Bangkok Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ