ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​យាយ​បេះ​ត្រកួន-​កញ្ឆែតបានហូបធុរេន​ដូចក្តី​​​​បំណង​ប្រាថ្នា​ហើយ​

2 ខែ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ ៖ ​អំណោយ​និង​ថវិការ​របស់​សប្បុរសជន​នានា​ តាម​រយ​:​អ្នក​យក​ព័ត៌​មានបាន​នាំ​យក​ជូន​ដល់​លោកយាយ ​ដើម្បី​ទុក​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ ​។ ​អ្វី​ដែលធ្វើឱ្យ​លោកយាយ​សប្បាយ​ចិត្ត​បំផុត​ គឺ​គាត់​បាន​ហូប​ធុ​រេ​ន​ដូច​បំណងប្រាថ្នា​ ដែល​ពី​មុន​មក​មិន​ដែល​បាន​ហូប​ទាល់តែ​សោះ​ ​នៅ​រសៀល​ថ្ងៃ​ទី​២៩…

ខេត្ត​កំពង់ស្ពឺ ៖ ​អំណោយ​និង​ថវិការ​របស់​សប្បុរសជន​នានា​ តាម​រយ​:​អ្នក​យក​ព័ត៌​មានបាន​នាំ​យក​ជូន​ដល់​លោកយាយ ​ដើម្បី​ទុក​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ ​។ ​អ្វី​ដែលធ្វើឱ្យ​លោកយាយ​សប្បាយ​ចិត្ត​បំផុត​ គឺ​គាត់​បាន​ហូប​ធុ​រេ​ន​ដូច​បំណងប្រាថ្នា​ ដែល​ពី​មុន​មក​មិន​ដែល​បាន​ហូប​ទាល់តែ​សោះ​ ​នៅ​រសៀល​ថ្ងៃ​ទី​២៩ ​មិថុនា ​២០២១ ។

អំណោយ​របស់​សប្បុរសជន​ រួម​មាន​អង្ករ​៣០​គីឡូ​មី​១​កេះ​ ទឹកត្រី​ ទឹកសុ​ី​អុ​ី​១​យួរ ​សាប៊ូ​លុ​ច​២​ដុំ​ ម៉ាស​១​ប្រអប់​ និង​ថវិកា​១០០០០០​រៀល ​ជា​របស់​លោក​ហុ​ក ​ម៉ា​រា​ឌី​ អភិបាលក្រុង​ច្បារមន ​។ ថវិកា​១០០០០០​រៀល​របស់​លោកស្រី ​ទៀន រី សម្រស់​ធម្មជាតិ​ផ្សារ​ឈូក​មាស​ថវិកា​​២០$ ​របស់​លោកស្រី​លី​អៀង រស់នៅ​ភ្នំពេញ​ និង​ថវិកា​៨$​​ពី​លោកស្រី​ហាន​ ភិ​រុណ រស់នៅ​ភ្នំពេញ រួម​ទាំង​ថវិកា​ចំនួន​១១០០០០​រៀល ​ជា​ជំនួយ​របស់​ធី​ម​បងប្អូន​ល្អ​ខេត្តកំពង់ស្ពឺ​ ។

ក្រោយ​ទទួល​អំណោយ​លោកយាយ​បាន​សម្តែង​នូវ​ចិត្ត​ត្រេកអរ​ឥត​ឧបមា ​ជា​ពិ​សេ​សនៅ​ពេល​ដែល​លោកយាយ​បានដឹង​ថា ​អ្វី​ដែល​លោក​យាយ​រំពឹងគិត​បាន​ដូច​បំណង​ គឺ​បាន​ហូប​ផ្លែ​ធុ​រេ​ន​។​ នា​ឱកាស​នេះ​ដែរ ​លោកយាយ​ក៏​បាន​ថ្លែងអំណរគុណ​ដល់​សប្បុរសជន​គ្រប់​រូប​ដែល​បាន​លះបង់​ថវិកា​​ផ្ទាល់ខ្លួន​ចែករំលែក​ដល់​លោកយាយ​ ដែល​កំពុង​ខ្វះខាត​នា​ពេល​នេះ​។​ ថ្វីដ្បិត​តែ​អំណោយ​ទាំងនេះ​តិចតួច​ក្តី​ តែ​អាច​ជួយ​សំរួល​ដល់​ជីវភាព​ខ្វះខាត​របស់​លោកយាយ​បាន​មួយ​កំ​រឹត​ដែរ​។​ លោកយាយ​ក៏​សូម​ជូនពរ​ដល់​ម្ចាស់​ទាន​ទាំងអស់​សូម​ជួប​ប្រទះ​តែ​សេចក្តីសុខ​និង​ពុ​ទ្ឋ​ពរ​ទាំង​៤​ប្រការ​គឺ​អាយុ​វណ្ណ​:​សុខ​:​ពល​:​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

សូម​រំលឹក​ថា ​ដោយសារ​តែ​ភាព​ខ្វះខាត​ធ្វើ​អោយ​ដូន​ចាស់​មួយ​រូប​បាន​បង្ខំចិត្ត​ធ្វើ​ដំណើរ​ពី​ផ្ទះ​មក​ចុះ​ទឹក​ប្រឡាយ​នៅ​ជិត​តុលាការ​បេះ​ត្រកួន​និង​កញ្ឆែត​ដើម្បី​លក់​យក​លុយ​ទិញ​ម្ហូប​និង​អង្ករ​រស់​កំដរ​ថ្ងៃ​ដែល​មច្ចុរាជ​មក​យក​ជីវិត​គាត់​។ ជួប​ជាមួយ​អយក​អ្នក​យក​ព​ត៌​មាន​យើង​លោកយាយ​ប្រាប់​ទាំង​រញីរញ័រ​ថា ​គាត់​ឈ្មោះ​រឿ​ន​អាយុ ​ជាង​៨០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ក្តី​សង្កាត់​ស្វាយ​ក្រវាន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ រាល់​ថ្ងៃនេះ ​លោក​យាយ​ឃ្លាន​គ្រប់​មុខ​ តែ​មិន​មាន​ល​ទ្ធ​ភាព​ទិញ​យក​មក​ហូប​នោះ​ទេ​ ។