ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ពេលដែលកសិករត្រូវចេះទាញប្រយោជន៍ពីបច្ចេកវិទ្យាដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម និងជីវភាព

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅសម័យបច្ចេកវិទ្យានេះ មិនថាការងារនៅក្នុងវិស័យណានោះទេ បានភ្ជាប់បច្ចេកវិទ្យាទំាងអស់ ។ បច្ចេកវិទ្យាកាន់តែសំខាន់នៅក្នុងបរិបទកូវីដ ១៩ រាតត្បាត ដែលមនុស្សពិបាកទំនាក់ទំនាក់ទំនងគ្នាដោយផ្ទាល់នោះ…

រាជធានីភ្នំពេញ ៖ នៅសម័យបច្ចេកវិទ្យានេះ មិនថាការងារនៅក្នុងវិស័យណានោះទេ បានភ្ជាប់បច្ចេកវិទ្យាទំាងអស់ ។ បច្ចេកវិទ្យាកាន់តែសំខាន់នៅក្នុងបរិបទកូវីដ ១៩ រាតត្បាត ដែលមនុស្សពិបាកទំនាក់ទំនាក់ទំនងគ្នាដោយផ្ទាល់នោះ ។ មិនថាការងារទេសចរណ៍ ជំនួញ ពាណិជ្ជកម្ម សេវាកម្ម អប់រំ ដែលត្រូវឲ្យមានប្រតិបត្តិការជាមួយបច្ចេកវិទ្យានោះទេ សូម្បីការងារកសិកម្ម ក៍ត្រូវតែភ្ជាប់បច្ចេកវិទ្យាដែរ ។ 

បច្ចេកវិទ្យាបង្កើតមធ្យោបាយទំនាក់ទំងក្នុងរង្វង់កសិករ បច្ចេកវិទ្យាដែលធ្វើឲ្យកសិកម្មទទួលបានបច្ចេកទេសដាំដុះថ្មី បច្ចេកវិទ្យាដែលធ្វើឲ្យកសិករអាចស្វែងរកទីផ្សារលក់កសិផល ធ្វើការអភិវឌ្ឍន៍ ទំនើបកម្មកសិផលជាដើម និងអាចដល់បច្ចេកវិទ្យាត្រូវគេប្រើប្រាស់នៅក្នុងការដាំដុះជំនួសកម្លាំងមនុស្សទៅទៀតនោះ ។ ប៉ុន្តែសួរថា តើកសិករកម្ពុជាបានចេះ និងបានអភិវឌ្ឍន៍ ឬប្រើប្រាស់បច្ចេកវិទ្យាទំាងនោះហើយ ឬនៅ ? ។ 

នៅប៉ុន្មានថ្ងៃមុននេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីវឌ្ឍនភាពបច្ចេកវិទ្យានៅក្នុងវិស័យកសិកម្មនេះ ។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ដំណើរវិវត្តនៃបច្ចេកវិទ្យាព័ត៌មានក្នុងវិស័យកសិកម្ម នៅក្នុងយុគសម័យឌីជីថល ការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យាឌីជីថល ដែលមានជាអាទិ៍ កុំព្យួរទ័រ អ៊ីនធឺណិត បច្ចេកវិទ្យាចលិត ឧបករណ៍ឌីជីថលចល័ត កម្មវិធីទូរស័ព្ទផ្សេងៗ បាននិងកំពុងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ។ ស្របពេលដែលរាជរដ្ឋាភិបាលបានកំពុងធ្វើកំណែទម្រង់ និងរៀបចំគោលនយោបាយរដ្ឋាភិបាលឌីជីថល នៅកម្ពុជា ឆ្នាំ ២០២១-២០៣០ ជាមួយនឹងការវិវត្តនៃបច្ចេកវិទ្យាព័ត៌មានឆាប់រហ័ស «បដិវត្តឧស្សាហកម្ម៤.០ » ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំណត់យកមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម ជាអង្គភាពបង្គោលក្នុងការសម្របសម្រួល និងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា និងទូរគមនាគមន៍របស់ក្រសួង ក្នុងគោលបំណង ធ្វើឲប្រសើរឡើងលើផ្នែកព័ត៌មានវិទ្យា នវានុវត្តន៍ សម្រាប់ចូលរួមក្នុងការអភិវឌ្ឍវិស័យ កសិកម្មឱ្យកាន់តែមានភាពរីកចម្រើន និងផ្តល់ព័ត៌មានកសិកម្មយ៉ាងសម្បូរបែបជូនសាធារណៈជន ។

បើតាមលោករដ្ឋមន្រ្តី សព្វថ្ងៃនេះ បច្ចេកវិទ្យាព័ត៌មាន បានបង្ហាញនូវឱកាសសម្រាប់ប្រជាជននៅតាមជនបទ ក្នុងការលើកកម្ពស់ផលិតភាពកសិកម្ម លើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងការបញ្ច្រៀតចូលទៅកាន់ទីផ្សារ។ ក្នុងន័យនេះ ក្រសួង បាននិងកំពុងបន្តយកចិត្តទុកដាក់ជំរុញការប្រើប្រាស់បច្ចេវិទ្យាព័ត៌មានក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្ម ដែលបានបង្កើតបានជាសមិទ្ធិផលបន្តបន្ទាប់ដូចជា ការផ្សព្វផ្សាយតាមរយៈគេហទំព័រ (MAFF Websites)  គេហទំព័រនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ (www.maff.gov.kh)ជាដើម។ លោកវេង សាខុន ឲ្យដឹងថា អង្គភាពជំនាញនៅក្រោមក្រសួងកសិកម្ម សុទ្ធតែមានគេហទំព័រ មានបណ្តាញទំនាក់ទំនងបច្ចេកវិទ្យា ដែលជាប្រភពផ្តល់ព័ត៌មានដល់កសិករ។

លោក មឿន កសិករម្នាក់នៅខេត្តកំពង់ឆ្នាំង ថា លោកមិនដែលទទួលបានព័ត៌មានស្តីពីកសិកម្ម តាមបច្ចេកវិទ្យាណាមួយ ពិសេសសេវាកម្មរបស់ក្រសួងកសិកម្មនោះឡើយ ។ កសិករខាងលើលើកឡើងថា នេះប្រហែលមកពីលោកមិនបានស្គាល់គេហទំព័រ ទំាងអស់នោះ ។ «បើនិយាយពីព័ត៌មាននៅជនបទមិនសម្បូរបែបទេ មិនថា ព័ត៌មានទូទៅ ឬកសិកម្មនោះឡើយ» ។ សម្រាប់លោក មឿន ថា កសិករចង់ជួបមន្រ្តីកសិកម្មផ្ទាល់ ចង់ឃើញមន្រ្តីចុះមកអប់រំ ណែនាំ ពីការដំាដុះ និងផ្តល់ព័ត៌មានពីទីផ្សារដោយផ្ទាល់ ជាជាងការទទួលបានតាមបច្ចេកវិទ្យា ដែលមានការស្មុគស្មាញលំបាក សប្រាប់កសិករជាច្រើននោះ ។

ទោះជាយ៉ាងណាក្តីនៅពេលនេះ កសិករគួរតែរៀនយល់ពីបច្ចេកវិទ្យា ។ ពាណិជ្ជកម្មកសិផលតាមប្រព័ន្ធ online ជារឿងដែលចៀសមិនផុតក្នុងពេលនេះនិងទៅថ្ងៃអនាគត ។ «ពាណិជ្ជកម្មកសិផលតាមប្រព័ន្ធ online នៅក្នុងពេលកូវីដ ១៩ នេះ បានកំពុងធ្វើសកម្មភាពយ៉ាងសកម្ម និងពេញនិយមនៅកម្ពុជា ហើយបានចូលរួមដោះស្រាយបញ្ហាកកស្ទះទីផ្សារកសិផល តាមរយ:ការលក់ចេញតាម online ការផ្តល់សេវាដឹកជញ្ជូនរហ័សទាន់ចិត្តជូនអតិថិជន ដល់គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ។ បច្ចុប្បន្នក្រសួងមាន CamAgri-Market App, Khmeragri.info និង Chamkar App ដែលជាបណ្តាញផ្សព្វផ្សាយព័ត៌មានទីផ្សារកសិកម្ម ផងដែរ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វេង សាខុន ។ ឯកឧត្តមរដ្ឋមន្រ្តីនៅព្រឹក ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ នេះបានជូបក្រុមហ៊ុនឯកជនមួយ ដែលមានកម្មវត្ថុ ចង់ធ្វើការវិនិយោគលើការធ្វើពាណិជ្ជកម្មកសិផលតាម ប្រព័ន្ធ online នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ