ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​បាន​ទេ​! ថន ស្រ​ណៃ អតីត​បវរកញ្ញា​ទេសចរណ៍ និង​តារា​សម្តែង តើពេល​នេះ​យ៉ាងណា​ហើយ?

2 ឆ្នាំ មុន
  • ភ្នំពេញ

៖ តារា​សម្តែង ថន ស្រ​ណៃ បាន​បាត់​មុខ​ឈឹង​តែ​ម្តង​នៅ​លើ​ដង​វិ​ថី​សិល្បៈ ទី​ដែល​នាង​ធ្លាប់​ប្រឹងប្រែង​កសាង​បាន​ស្នាដៃ​ច្រើន​នេះ​បើ​រំលឹក​ឡើង​វិញ​។ ស្រ​ណៃ គឺជា​អតីត​កញ្ញាឯក​ទេសចរណ៍​កម្ពុជា កាលពី​ច្រើន​ឆ្នាំ​មុន​។ នាង​បាន​ធ្លាប់​ឆ្លងកាត់​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង ថន ស្រ​ណៃ បាន​បាត់​មុខ​ឈឹង​តែ​ម្តង​នៅ​លើ​ដង​វិ​ថី​សិល្បៈ ទី​ដែល​នាង​ធ្លាប់​ប្រឹងប្រែង​កសាង​បាន​ស្នាដៃ​ច្រើន​នេះ​បើ​រំលឹក​ឡើង​វិញ​។ ស្រ​ណៃ គឺជា​អតីត​កញ្ញាឯក​ទេសចរណ៍​កម្ពុជា កាលពី​ច្រើន​ឆ្នាំ​មុន​។ នាង​បាន​ធ្លាប់​ឆ្លងកាត់​វេទិកា​ប្រឡង​លំដាប់​អន្តរជាតិ​ជាមួយ ភាសា​អង់គ្លេស​អាច​ប្រើ​ការ​បាន​។

យ៉ាងណាមិញ ថន ស្រី​ណៃ បាន​បាត់​វត្តមាន​លើ​វិស័យ​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ ស្រប​ពេល​ដែល សិល្បៈ​របស់​នាង​ចាប់ផ្តើម​ហក់​ឡើង ទទួល​បានការ​គាំទ្រ​។ នាង​ស្រាប់តែ​នៅ​ជ្រុង​ម្ខាង​ដាច់​ឆ្ងាយ​ពី​គេ​យ៉ាង​ខ្លាំង សឹង​ថា​ភ្លេចមុខ​។ អ្នកខ្លះ​ថា នាង​មាន​ស្វាមី ហើយ​ធ្វើការ​នៅ​ក្រុមហ៊ុន​មួយ និង​មានកូន​សម្រាប់​មើលថែ​។

បើ​រំលឹក​ពី ស្រ​ណៃ វិញ កាល​នៅ​ងារ​ជា​អ្នកសិល្បៈ ជាតា​រា​ដើរ​បង្ហាញ​ម៉ូ​ដ ប្រចាំ​ក្រុម​ហ្សូ​រី​ដា ហើយ​ក៏ ចាប់​ឱកាស​ក្លាយជា​តារា​សម្តែង រឿង​ភាគ និង​តារា​ថត​ខារ៉ាអូខេ ដែល​ភាគច្រើន​ថត​អោយ​ផលិតកម្ម​ហង្ស​មាស សម្តែង​ជាមួយ​លោក ព្រាប សុវត្ថិ និង​លោក ឆ​ន សុ​វ​ណ្ណា​រាជ ជាដើម​។ ក្រោយមក​ស្រាប់តែ​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​ទាំង​កំពុង​ល្បីឈ្មោះ ព្រោះ​នាង​ក៏​អត់ធ្មត់​ព្យាយាម​តស៊ូ​លើ​អាជីព​សិល្បៈ​ណាស់​ទំ​រាំ​មាន​គេ​ស្គាល់​។ ចុង​ក្រោយ បែរជា​បាត់​ដំណឹង​ឈឹង ហើយ​ក៏​នៅ​ប្រកបការងារ​ផ្សេង ក្រៅពី​សិល្បៈ​ទៅ​វិញ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ