ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយរៀល មានប្រៀបជាងដុល្លារអូស្ត្រាលី !

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលមានអត្រាខ្ពស់ជាងប្រាក់ដុល្លារអូស្ត្រាលីបន្តិចនៅថ្ងៃនេះ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលមានអត្រាខ្ពស់ជាងប្រាក់ដុល្លារអូស្ត្រាលីបន្តិចនៅថ្ងៃនេះ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ ដុល្លារអូស្ត្រាលី ទិញចូលត្រឹមតែ ៣០៨០ រៀល ហើយលក់ចេញតែ ៣១១១ រៀលប៉ុណ្ណោះ ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូល ៣០៩៣ រៀល និងលក់ចេញរហូតដល់ ៣១២៤ រៀល ។

សម្រាប់ថ្ងៃនេះផងដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលធៀបនឹងប្រាក់ប្រទេសផ្សេងៗទៀតដែលរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៥ រៀល, ១ អឺរ៉ូ ទិញចូល ៤៨៥៨ រៀល លក់ចេញ ៤៩០៦ រៀល និង ១ យន់ចិន ទិញចូល ៦៣១ រៀល លក់ចេញ ៦៣៧ រៀល ។

ទន្ទឹមនេះ ១០០ យ៉េនជប៉ុន ទិញចូល ៣៦៨៣ រៀល លក់ចេញ ៣៧២០ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣៦០ រៀល លក់ចេញ ៣៦៤ រៀល ហើយ ១ ដុល្លារស៊ីងហ្គាពួ ទិញចូល ៣០៣៣ រៀល លក់ចេញ     ៣០៦៤ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល ១២៨ រៀល លក់ចេញ ១២៩ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៧   រៀល លក់ចេញ ១៧៩ រៀល ៕