ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​ទេសចរណ៍ ទឹកធ្លាក់​ស្រែអំពិល បើក​ឲ្យ​ដំណើរការ​ឡើងវិញ​ហើយ

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​៖ បន្ទាប់ពី​ផ្អាក​ដំណើរការ មិន​ឲ្យ​ភ្ញៀវទេសចរ ចូលទៅ​ទស្សនា​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ស្រែអំពិល មួយរយៈ ដោយសារតែ​បញ្ហា​កូ​វីដ គឺ​ចាប់តាំងពី​ថ្ងៃអាទិត្យ ទី​២៧ ខែមិថុនា ប្រធាន​សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​ស្រែអំពិល…

ខេត្តកំពង់ឆ្នាំង​៖ បន្ទាប់ពី​ផ្អាក​ដំណើរការ មិន​ឲ្យ​ភ្ញៀវទេសចរ ចូលទៅ​ទស្សនា​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ស្រែអំពិល មួយរយៈ ដោយសារតែ​បញ្ហា​កូ​វីដ គឺ​ចាប់តាំងពី​ថ្ងៃអាទិត្យ ទី​២៧ ខែមិថុនា ប្រធាន​សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​ស្រែអំពិល បាន​បញ្ជាក់ថា ទឹកធ្លាក់​ស្រែអំពិល បើក​ឲ្យ​ដំណើរការ​ឡើងវិញ​ហើយ និង​បាន​អំពាវនាវ​ឲ្យ​ភ្ញៀវទេសចរ ទៅលេង​កម្សាន្ត តែ​ត្រូវអនុវត្ត​នូវ​វិធានការ ៣​កុំ ៣​ការពារ តាម​ការណែនាំ​របស់​ស​ហគ​មន៍​ទេសចរណ៍​ផងដែរ​។

​លោក សោ ភា ប្រធាន​សហគមន៍​ទេសចរណ៍ ទឹកធ្លាក់​ស្រែអំពិល បាន​មានប្រសាសន៍ថា រមណីយដ្ឋាន​ទឹកធ្លាក់​ស្រែអំពិល ទើបបាន​បើក​ឲ្យ​ដំណើរការ​ឡើងវិញ ក្នុង ២​សប្ដាហ៍​កន្លងទៅនេះ បន្ទាប់​បិទទ្វារ​មួយរយៈ ដោយសារ​កូ​វីត​។ មុន​ឈានដល់​ការបើក​ដំណើរការ​ឡើងវិញ​នេះ សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​ស្រែអំពិល ក៏បាន​ទទួល​ការណែនាំ​ពី​អាជ្ញាធរ​ឃុំ​.​ស្រុក​និង​ខេត្ត ពិសេស ឯកឧត្តម ស៊ុន សុ​វណ្ណា​រិ​ទ្ឋ អភិបាលរង​ខេត្ត ទទួលបន្ទុក​ទេសចរណ៍ បាន​ណែនាំ​ឱ្យ​រៀបចំ​ទីតាំង​ទេសចរណ៍​ឡើងវិញ ឲ្យ​មាន​សណ្ដាប់ធ្នាប់ ជាមួយគ្នានេះ​ត្រូវ អនុវត្តតាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល ដោយ​ត្រូវ​រៀបចំ​ឱ្យមាន​កន្លែង​ត្រួតពិនិត្យ វាស់​កំដៅ និង​បាញ់​អាកុល ព្រមទាំង​រក្សា​គម្លាត ជាដើម​។ ភ្ញៀវទេសចរ ដែល​បាន​មកលេង​កំសាន្ត ត្រូវ​ចូលទៅ​វាស់​កំដៅ និង​បាញ់​អាល់កុល មុននឹង​អនុ​ញ្ញា​ត្តិ​ឱ្យចូល​លេង​កំសាន្ត​។ បើសិន​ឃើញ​ភ្ញៀវ មាន​ភាពមិនប្រក្រតី ដូចជា​កំដៅ​ឡើង​ក្តៅ​លើសពី​ធម្មតា ចាប់ពី​៣៧​អង្សារ​ឡើងទៅ គឺ​មិន​អនុញ្ញាត​ឱ្យចូល​ទេ ត្រូវឱ្យ​ត្រឡប់​ទៅក្រោយ ទៅ​មណ្ឌល​សុខភាព ក្តុល ដើម្បីឱ្យ​គ្រូពេទ្យ​ពិនិត្យ និង​ព្យាបាល​។

​ជាមួយគ្នានេះ ក្នុងនាម​ប្រធាន​សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​ស្រែអំពិល លោក ភា សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ទាំងអស់ សូម​អញ្ជើញ​មកលេង​កម្សាន្ត ដោយ​ទំនុកចិត្ត ព្រោះថា សហគមន៍​បានរៀបចំ​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ បាន​យ៉ាង​ត្រឹមត្រូវ​។

គួរបញ្ជាក់​ផងដែរ​ថា សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​ស្រែអំពិល ត្រូវបាន​បង្កើតឡើង នៅ​ឆ្នាំ​២០១៦ ប៉ុន្តែ​ទើបបាន​ដំណើរការ នៅ​ឆ្នាំ​២០១៩ ដោយ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ឯកឧត្តម ស៊ុន សុ​វណ្ណា​រិ​ទ្ធិ ដែល​កាលណោះ ជា​អភិបាលរង​ខេត្តកំពង់ឆ្នាំង ទទួលបន្ទុក​ទេសចរណ៍ តែ​ពេលនេះ ឯកឧត្តម ស៊ុន សុ​វណ្ណា​រិ​ទ្ធិ ត្រូវបាន​ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង​ជា​អភិបាលខេត្ត​កំពង់ឆ្នាំង ព្រមទាំង​អាជ្ញាធរ ស្រុក​ទឹកផុស និង​ឃុំ​ក្តុល​សែន​ជ័យ ផងដែរ​។

​បច្ចុប្បន្ន សហគមន៍​ទេសចរណ៍ ស្រែអំពិល មាន​សមាជិក​សរុប​ជាង ៤០០​គ្រួសារ ក្នុងនោះ សមាជិក​សកម្ម មាន​ចំនួន ៣៣​គ្រួសារ គ្រប់គ្រង​លើ​ទំហំ​ផ្ទៃដី សរុប ៣៦០​ហិកតា ដោយបាន​ចងក្រង ជា​សហគមន៍​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ទឹកធ្លាក់ ឱ្យស្រប​តាម​ស្តង់ដារ​របស់​ក្រសួងទេសចរណ៍ ដោយមាន​ផ្លូវ​ចូល​ថ្មី​ប្រវែង ៧​គីឡូម៉ែត្រ ដោយ​រៀបចំ​ទីកន្លែង​លេង​កំសាន្ត​ឡើងវិញ មាន​ខ្ចោះ​អង្គុយ​លំហែកាយ ចំនួន ៣៥​ខ្ចោះ មាន​បន្ទប់ សម្រាប់​ផ្លាស់​ខោអាវ និង​បង្គន់​អនាម័យ​ចំនួន​២ ស្មើនឹង ១០​បន្ទប់​។​

​ជាមួយគ្នានេះ សហគមន៍ ក៏បាន​កំណត់​តម្លៃ​សេវា​ចូល​លេង​កំសាន្ត និង​ម្ហូបអាហារ​ឱ្យបាន​សមរម្យ​ផងដែរ​។ រមណីយដ្ឋាន​ទឹកធ្លាក់​ស្រែអំពិល ស្ថិតក្នុង​ភូមិ​ក្តុល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស មាន​ចម្ងាយ​ជាង ៦៨​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តកំពង់ឆ្នាំង​៕ ពៅ សុខ​ហ៊ាន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ