ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​សាមញ្ញ​ៗ ៥ យ៉ាង ដើម្បី​ត្រៀមខ្លួន​ធ្វើ​អាជីវកម្មក្នុង​ឆ្នាំ ២០២១ !

2 ឆ្នាំ មុន

​អ្នក​កំពុង​តែ​មាន​ក្តី​សុ​បិ​ន្ត​ធ្វើ​អាជីវកម្ម ក្នុងឆ្នាំ​ ២០២១ ​មែន​ទេ ? ជា​ការ​ពិត​យើង​ម្នាក់​ៗ​ពិតជា​អាច​ធ្វើ​បាន បើ​ទោះបី​ពិភពលោក​កំពុង​មាន​វិបត្តិ​ក្តី ព្រោះ​យើង​ពិតជា​មិន​អាច​រង់​ចាំ​រហូត​ដល់​វា​សាប​រលត់​បាន​ទេ ព្រោះថា ​មិន​មាន​នរណា​ម្នាក់​អាច​ដឹង​ថា…

​អ្នក​កំពុង​តែ​មាន​ក្តី​សុ​បិ​ន្ត​ធ្វើ​អាជីវកម្ម ក្នុងឆ្នាំ​ ២០២១ ​មែន​ទេ ? ជា​ការ​ពិត​យើង​ម្នាក់​ៗ​ពិតជា​អាច​ធ្វើ​បាន បើ​ទោះបី​ពិភពលោក​កំពុង​មាន​វិបត្តិ​ក្តី ព្រោះ​យើង​ពិតជា​មិន​អាច​រង់​ចាំ​រហូត​ដល់​វា​សាប​រលត់​បាន​ទេ ព្រោះថា ​មិន​មាន​នរណា​ម្នាក់​អាច​ដឹង​ថា ​វិបត្តិ​កូ​វី​ដ ​១៩ នឹង​រលាយ​នៅ​ពេល​ណា​នោះ​ទេ​ ។ ដូចនេះ​មាន​តែ​យើង​ម្នាក់​ៗ ធ្វើ​អាជីវកម្ម​ដោយ​ភាព​វៃឆ្លាត ។ អត្ថបទ​ខាងក្រោម​នេះ នឹង​បង្ហាញ​ការ​ចាប់ផ្តើម​សុ​បិ​ន្ត​អាជីវកម្ម​របស់​អ្នក​ក្នុង​ឆ្នាំ ២០២១ អ្នក​អាច​ចាប់ផ្តើម​ដោយ​ការ​ធ្វើ​សកម្មភាព​សាមញ្ញ​ៗ ទាំង ៥ នៅ​ថ្ងៃនេះ​ ៖

​១. ចាប់ផ្តើម​បង្កើត​ផែនការអាជីវកម្ម ដោយ​គ្មាន​ស្ទាក់ស្ទើ​ និង​រឹង​មាំ ​៖ កាលពី​ឆ្នាំ​ ២០២០ អាជីវកម្ម​ភាគច្រើន​ត្រូវ​បាន​បិទ ដោយ​វិបត្តិ​កូ​វី​ដ ​១៩ ​មក​លឿន​ពេក ហើយ​មិន​មាន​នរណា​ម្នាក់​បានដឹង​មុន ​។ ដូចនេះ​វា​ជា​បទ​ពិសោធន៍​សម្រាប់​អ្នក​ធ្វើ​អាជីវកម្ម​ ។ នៅ​ក្នុង​ទ្រឹស្តី​របស់ អ៊ី​ស្រា​អែ​ល បានឱ្យ​ដឹង​ថា ម្ចាស់​ក្រុមហ៊ុន ឬ​អាជីវកម្ម​ខ្នាត​តូច ដែល​ទើបនឹង​ចាប់ផ្តើម​ គឺ​ត្រូវការ «​គិត​ដូច​ជា​សត្វ​អូដ្ឋ​មួយ​ក្បាល​» នេះ ​គឺ​ចង់​មាន​ន័យ​ថា ​សត្វ​អូដ្ឋ​ត្រូវ​បាន​សាងសង់​ឡើង ដើម្បី​រស់នៅ​ក្នុង​អាកាសធាតុ ដែល​ពិបាក​បំផុត​នៅ​លើ​ភព​ផែនដី​ ។ ប្រសិនជា​អ្នកមាន​ដៃគូ​អាជីវកម្ម (​ហ៊ុន​រួម​) អ្នក​ត្រូវ​ចង​ចាំ​ថា គ្រប់​ដៃគូ​សហការ​ដែល​មាន​ឥទ្ធិពល​មក​លើ​អាជីវកម្ម​របស់​អ្នក គឺ​គេ​តែងតែ​ទាមទា​មើល​ផែនការអាជីវកម្ម​របស់​អ្នក​មុន ពួក​គេ​ចង់​ឃើញ​ផែនការ​ដ៏​រឹង​មាំ​របស់​អ្នក ពួក​គេ​ត្រូវការ​ដឹង​ពី​របៀប​ប្រតិបត្តិ និង​វិធី​ល្អ​បំផុត ដែល​អ្នក​អាច​ធ្វើ​បាន​ល្អ​ជាង​គូប្រជែង​របស់​អ្នក និង​វិធីសាស្ត្រ​ក្នុង​ការ​ចាត់ចែង​សាច់ប្រាក់​ដោយ​ប្រុង​ប្រយ័ត្ន និង​ឈ្លាសវៃ នេះ​អ្វី​ដែល​ពួក​គេ​នឹង​ទុកចិត្ត​ថា ​ហិរញ្ញវត្ថុ​របស់​អ្នក​អាច​ដំណើរការ​រយៈ​វែង ​និង​មិន​មាន​ហានិភ័យ​ខ្ពស់​ ។

​២. ធ្វើ​ជីវិត​របស់​អ្នក​ឱ្យ​សាមញ្ញ ហើយ​ចាប់ផ្តើម​សន្សំ​សំចៃ ​៖ ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ជា​ច្រើន ព្យាយាម​បំបែក​ជីវិត​ផ្ទាល់ខ្លួន ពី​អាជីវកម្ម​របស់​ពួក​គេ ខណៈ​ពេល​ដែល​រចនាសម្ព័ន្ធ​របស់​អាជីវកម្ម​ឬ​ទស្សនៈ​ច្បាប់​អាជីវកម្ម វា​ជាប់​ទាក់ទង​ទៅ​នឹង​ជីវិត​និង​ការ​រស់នៅ​របស់​អ្នក​ ។ ការ​ចំណាយ​របស់​វា ​គឺជា​ការ​ចំណាយ​របស់​អ្នកឧបសគ្គ​របស់​វា ​គឺជា​ឧបសគ្គ​របស់​អ្នក ហើយ​ភាព​ជោគជ័យ​របស់​វា គឺជា​ជោគជ័យ​របស់​អ្នក មិន​ថា​អ្នកជា​ម្ចាស់​ក្រុមហ៊ុន​ ឬ​ជា​ម្ចាស់​សាជីវកម្ម​នោះ​ទេ​ ។ អ្នក​នាង ធី​ម បាន​និយាយ​ថា ​៖ «​ខ្ញុំ​មាន​គម្រោង​ធ្វើ​អាជីវកម្ម​ខ្លួនឯង ដូចនេះ​ហើយ​ខ្ញុំ​បាន​ចាប់ផ្តើម​សន្សំ​ប្រាក់ ខ្ញុំ​ឆុង​កាហ្វេ​ពី​ផ្ទះ​បើ​ទោះបី​ខ្ញុំ​កំពុងធ្វើការ​ក្នុង​ហាង​កាហ្វេ​ក៏​ដោយ ហើយ​អាហារ​ពេល​ថ្ងៃត្រង់ ​និង​ពេល​ល្ងាច​ខ្ញុំ​ធ្វើ​ខ្លួនឯង ដូចនេះ​ប្រាក់​ដែល​ត្រូវ​ចំណាយ​លើ​អាហារ​ទាំងនេះ​ខ្ញុំ​ដាក់​ទៅ​ក្នុង​ប្រាក់​សន្សំ​ដើម្បី​ធ្វើ​អាជីវកម្ម​ក្នុង​សុ​បិ​ន្ត​» ​។

​៣. ប្រមូល​ទិន្នន័យ ដើម្បី​ជួយ​រៀបចំ​ផែនការ​អ្នក​ ៖ ចំណុច​សំខាន់​ត្រង់នេះ គឺ​សំដៅ​ទៅ​លើ​លំហូរ​សាច់ប្រាក់ អាជីវកម្ម​ដែល​មិន​ទទួល​បាន​ជោគជ័យ ច្រើន​តែ​មិន​មានការ​គ្រប់គ្រង​លំហូរ​សាច់ប្រាក់​បាន​ល្អ វា​ជា​ចំណុច​មួយ​ក្នុង​ចំណោម​ចំណុច​ទាំងឡាយ​នៅ​ពេល​អ្នក​រៀបចំ​ផែនការអាជីវកម្ម​ ។ បន្ទាប់​ពី​នេះ តើ​អ្នក​មានបាន​សួរ​ខ្លួនឯង​ទេ​ថា ការ​ធ្វើ​អាជីវកម្ម​វា​គ្រាន់តែ​អ្នកមាន​លុយ​ហើយ​ចង់​ធ្វើ ? អ្នក​គួរ​ដឹង​ថា អាជីវកម្ម​របស់​អ្នក​អាច​មាន​ឥទ្ធិពល ​ឬ​អត់​គឺ​អាស្រ័យ​ទៅ​លើ សេវាកម្ម​អ្វី​ដែល​អ្នក​នាំ​យក​មក​ឱ្យ​អតិថិជន ផលិតផល​អ្វី​ដែល​អ្នក​ចង់​លក់​ជូន​អតិថិជន ? អ្នក​ត្រូវ​មើល​ទីផ្សារ​ក្នុងស្រុក បរិបទ​ប្រជាជន​ក្នុងស្រុក​យ៉ាងដូចម្តេច ? អ្នកជំនាញ​បាន​និយាយ​ថា ការ​ប្រមូល​ទិន្នន័យ អាច​បំភ្លឺ​ផ្លូវ​អាជីវកម្ម​របស់​អ្នក ឱ្យ​ត្រូវ​នឹង​តម្រូវការ​របស់​អតិថិជន និង​ជួយ​អ្នក​ឱ្យ​ដឹង​ពី​របៀប​បណ្តាក់ទុន​ថ្មី និង​អាច​ជួយ​អ្នក​ឱ្យ​បម្រើ​អតិថិជន​បាន​យ៉ាង​ល្អ​បំផុត​ ។ ហើយ​វា​ផ្តោត​លើ​ការ​ដោះស្រាយ​បញ្ហា​របស់​អតិថិជន និង​អាជីវកម្ម​របស់​អ្នក​នឹង​ស្ថិត​ក្នុង​ជំហរ​រឹង​មាំ​មួយ ដើម្បី​រីក​ចម្រើន​ផង​ដែរ​ ។

​៤. ពិចារណា​ដោយ​ប្រុង​ប្រយ័ត្ន​នូវ​ហានិភ័យ​ដែល​ពាក់ព័ន្ធ​ ៖ អ្នកជំនាញ​បាន​និយាយ​ថា ភាគច្រើន​អ្នក​ធ្វើ​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​មិនសូវ​ជា​បាន​គិត​ដិត​ដល់​ទៅ​លើ​ហានិភ័យ​នៅ​ខាង​មុខ​នោះ​ទេ ប៉ុន្តែ​អ្នក​គួរ​ដឹង​ថា​ ហានិភ័យ​គឺជា​ផ្នែក​មួយ នៃ​ការ​ចាប់ផ្តើម​អាជីវកម្ម​ខ្នាត​តូច​ ។ ហើយ​ប្រសិនជា​អាជិ​វ​កម្ម​របស់​អ្នកតូច​ក្តី មធ្យម​ក្តី មាន​ហានិភ័យ​នោះ​វា​នឹង​អាច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​អ្នក ​។ ដូចនេះ​ហើយ បានជា​ក្នុង​ផែនការអាជីវកម្ម​គេ​មាន​ចំណុច​ក្នុង​ការ​គ្រប់គ្រង​លំហូរ​សាច់ប្រាក់ និង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ហើយ​អ្វី​ដែល​អ្នក​ត្រូវធ្វើ​អ្នក​ត្រូវ​មាន​ហិរញ្ញវត្ថុ​សម្រាប់​គ្រា​មាន​អាសន្ន (​បញ្ហា​ហិរញ្ញវត្ថុ​សម្រាប់​អនាគត​)​ ។ អ្នក​ធ្វើ​អាជីវកម្ម​ត្រូវ​ដឹង​ថា ហេតុ​អ្វី​ក៏​ដោយ​ក៏​គ្មាន​អ្នក​ណា​អាច​ដឹង​មុន​បាន​ដែរ ភាព​បត់បែន​តាម​ស្ថានការណ៍ និង​ការ​សន្សំ​ប្រាក់​សម្រាប់​ហេតុការណ៍​នា​ពេល​អនាគត​ដែល​មើល​មិនឃើញ អ្នក​ត្រូវ​តែ​មាន ​។

​៥. ក្តី​សង្ឃឹម​អ្នក​ត្រូវ​តែ​មាន បើ​ទោះបី​ក្នុង​ស្ថានការណ៍​អាក្រក់​បែប​ណា​ក្តី​ ៖ ឆ្នាំ​ចាស់​ជា​បទ​ពិសោធន៍ ឆ្នាំ​ថ្មី​ជា​ក្តី​សង្ឃឹម ឆ្នាំ​បន្ទាប់​គឺជា​អនាគត នេះ​ជា​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​គួរតែ​ប្រាប់​ខ្លួនឯង ជា​ពិសេស​អ្នក​ធ្វើ​អាជីវកម្ម​ក្នុង​សម័យ​កូ​វី​ដ​ ១៩ ​។ អ្នក​នាង ធី​ម បាន​និយាយ​ថា ​៖ «​លុយ​ដែល​ខ្ញុំ​ខំ​សន្សំ​ពិតជា​មិន​អត់​ប្រយោជន៍​នោះ​ទេ ក្រោយ​ពេល​ខ្ញុំ​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ ខ្ញុំ​បាន​ប្រើប្រាស់​ប្រាក់​សន្សំ​ដើម្បី​អាជីវកម្ម​ក្នុង​សុ​បិ​ន្ត​របស់ខ្ញុំ​ឱ្យ​ដំណើរការ បើ​ទោះបី​វា​ជា​អាជីវកម្ម​ខ្នាត​តូច​ក្តី​ ។ ប្រសិនបើ​យើង​មិន​សម្រប​ខ្លួន​ទៅ​តាម​ស្ថាន​ការ​ណ៍​បច្ចុប្បន្ន​នោះ មិនដឹង​ថ្ងៃ​ណា​ខ្ញុំ​អាច​ធ្វើ​អាជីវកម្ម​ដោយ​ខ្លួនឯង​បាន​ទេ​» ៕ ប្រភព​ ៖ Businessnewsdaily

អត្ថបទសរសេរ ដោយ