ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​អ្វី​អាច​ទប់ស្កាត់​ការ​កើនឡើង​កម្តៅ​បាន​ទេ

8 ឆ្នាំ មុន

ការ​ពិនិត្យ​ឡើង​វិញ​នៃ​អត្ថបទ​វិទ្យាសាស្ត្រ​ដោយ​សាកលវិទ្យាល័យ Bristol University បាន​រក​ឃើញ​ថា គ្មាន​ភស្តុ​តាង​ជាក់លាក់​ណាមួយ​ដែល​អាច​អះអាង​ថា បញ្ឈប់​ការ​កើនឡើង​កម្តៅ​ភព​ផែនដី​បាន​ទេ ។

ការ​ពិនិត្យ​ឡើង​វិញ​នៃ​អត្ថបទ​វិទ្យាសាស្ត្រ​ដោយ​សាកលវិទ្យាល័យ Bristol University បាន​រក​ឃើញ​ថា គ្មាន​ភស្តុ​តាង​ជាក់លាក់​ណាមួយ​ដែល​អាច​អះអាង​ថា បញ្ឈប់​ការ​កើនឡើង​កម្តៅ​ភព​ផែនដី​បាន​ទេ ។

ក្រុម​អ្នក​ស្រាវជ្រាវ​ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ​ស្ទេ​ផេ​ន ឡឺ​វ៉ា​ន​ដូ​ស្គី ប្រចាំ​វិទ្យាស្ថាន Cabot និង​សាលា​ចិត្ត​វិទ្យា​ពិសោធន៍​បាន​ពិនិត្យ​មើល​អត្ថបទ​វិទ្យាសាស្ត្រ​ចំនួន​៤០​ចេញផ្សាយ​ចន្លោះ​ឆ្នាំ​២០០៩ និង​ឆ្នាំ​២០១៤​ថា​គ្មាន​ដំណើរការ​ណាមួយ​អាច​បង្អាក់ ឬ​បញ្ឈប់​ការ​កើនឡើង​កម្តៅ​ភព​ផែនដី​បាន​ទេ តែ​ក្រុម​លោក​បាន​ត្រឹមតែ​រក​ឃើញ​ពី​មូលហេតុ​ដែល​បង្ក​ឱ្យ​មានការ​កើនឡើង​កម្តៅ​ភព​ផែនដី រួម​មានការ​បំ​ភាយ​ឧ​ស្ម័​ន្ម CO2 ក្នុង​បរិយាកាស​ចេញពី​រោងចក្រ​ឧស្សាហកម្ម​ក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន​។ ការ​កាប់​ព្រៃឈើ​ជា​ទ្រង់ទ្រាយ​ធំ​សម្រាប់​អាជីវកម្ម​ផ្ទាល់ខ្លួន ។ ការ​ប្រើប្រាស់​ផ្ទះ​កញ្ចក់ និង​ការ​ប្រើប្រាស់​វត្ថុ​គីមី​គ្មាន​សណ្តាប់ធ្នាប់​ជាដើម ។

លើស​ពី​នេះ​ក្រុម​អ្នក​ស្រាវជ្រាវ​អវកាស​បាន​សិក្សា​ពី​ភព​ដទៃ​ទៀត​ពី​បរិមាណ​ដែល​អាច​រស់នៅ​បាន​នា​ពេល​អនាគត ខណៈ​ភព​ផែនដី​កំពុង​ជួប​គ្រោះ​កើនឡើង​កម្តៅ ។ ឧទាហរណ៍​ជាក់ស្តែង​ដូច​ជា​រលក​កម្តៅ​នៅ​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​បាន​ឆក់​យក​ជីវិត​មនុស្ស​រាប់​ពាន់​នាក់​ឯណោះ ៕