ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មឹក​យក្ស​ទម្ងន់​ជាង​100​គីឡូក្រាម​ចាប់​បាន​នៅ​អេ​ស្ប៉ា​ញ

8 ឆ្នាំ មុន

មឹក​យក្ស​ទម្ងន់​១៥០​គីឡូក្រាម និង​មាន​ប្រវែង​១០​ម៉ែត្រ ត្រូវ​អ្នកនេសាទ​ចាប់​បាន​នៅ​ឆ្នេរសមុទ្រ Asturias ប្រទេស​អេ​ស្ប៉ាញ ។ មឹក​នេះ​ជាប់​សំណាញ់​របស់​អ្នកនេសាទ​នៅ​ក្នុង​ទឹកសមុទ្រ​ជម្រៅ​ជិត​៥០០​ម៉ែត្រ​ឯណោះ ។

ម្នាក់​ក្នុង​ចំណោម​អ្នកនេសាទ​ជា​ច្រើន​នាក់​និយាយ​ទាំង​អារម្មណ៍​ភ្ញាក់ផ្អើល​ថា «​រូបរាង​របស់​វា​ដូច​ជា​បិសាច​ក្នុង​រឿងព្រេង ។ នេះ​ជា​លើក​ទី​១​ហើយ​ក្នុង​ឆាកជីវិត​របស់ខ្ញុំ​ដែល​ចាប់​បាន​មឹក​យក្ស​បែប​នេះ​» ។

បន្ទាប់​ពី​រក្សា​ទុក​នៅ​កន្លែង​ត្រជាក់ ដើម្បី​រក្សា​ជីវិត​រួច​មក មឹក​យក្ស​ញី​នោះ​នឹង​បញ្ជូន​ទៅ​ឱ្យ​អ្នកជំនាញ​ខាង​សិក្សា និង​ការពារ​ជីវិត​សត្វ​សមុទ្រ​នៅ​ភាគ​ខាងជើង​ប្រទេស​អេ​ស្ប៉ាញ ។

សត្វ​មឹក​អាច​មាន​ប្រវែង​ជាង​១៣​ម៉ែត្រ​សម្រាប់​មឹក​ញី និង​ប្រវែង​ជាង​១០​ម៉ែត្រ​សម្រាប់​មឹក​ឈ្មោល ហើយ​វា​អាច​នឹង​មាន​ប្រវែង​ដល់​ទៅ​២០​ម៉ែត្រ​អំឡុង​រដូវ​នេសាទ ៕