ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នារី​​វ័យក្មេង​បើករថយន្ត​បុក​រះ​ហាង​កាត់សក់​និង​ហាង​កាត់​​​សម្លៀក​​បំពាក់​​

8 ឆ្នាំ មុន

​រាជ​ធានីភ្នំពេញ ៖ ​ខណៈមេឃ​កំពុង​​រលឹម​ស្រិច​ៗ ​ស្ត្រី​វ័យក្មេង​ម្នាក់​​បើករថយន្ត​ដឹក​បុរស​ជនជាតិ​ចិន​ម្នាក់​ក្នុង​ល្បឿនលឿន​គេច​ពី​អ្នក​ដើរ​ឆ្លងផ្លូវ​បួង​ចង្កូត​ទៅ​បុក​រះ​ហាង​

​រាជ​ធានីភ្នំពេញ ៖ ​ខណៈមេឃ​កំពុង​​រលឹម​ស្រិច​ៗ ​ស្ត្រី​វ័យក្មេង​ម្នាក់​​បើករថយន្ត​ដឹក​បុរស​ជនជាតិ​ចិន​ម្នាក់​ក្នុង​ល្បឿនលឿន​គេច​ពី​អ្នក​ដើរ​ឆ្លងផ្លូវ​បួង​ចង្កូត​ទៅ​បុក​រះ​ហាង​កាត់សក់រិ​ទ្ធីស្តា​យ៍ និង​ហាង​កាត់​​សម្លៀក​​បំពាក់​ម៉ា​ណិ​ត​រចនា​ម៉ូត​ល្អ​ពេញចិត្ត កាលពី​វេលា​ម៉ោង​១​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​2 ​ធ្នូ ​២០១៥ នៅ​លើ​កំណាត់​ផ្លូវ៣៧១​ ក្នុងភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ  ។

រថយន្ត​បង្ក​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខភ្នំពេញ​1AD-9148 បើកបរ​ដោយ​ស្ត្រី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់ រួម​ដំណើរ​ជាមួយ​បុរស​ជនជាតិ​ចិន​ម្នាក់ បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ​​ពេល​មេឃ​កំពុង​​រលឹម​ស្រិច​ៗ ហើយ​មានបុរស​ម្នាក់​ពាក់អាវ​ភ្លៀង​ដើរ​ឆ្លងផ្លូវ​កាត់​ពីមុខ​រថយន្ត​បង្ក​ធ្វើ​ឲ្យ​រថយន្ត​បង្ក​បើកបរ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​ ​​បួង​ចង្កូត​គេច​​ក៏​​ជ្រុល​ចង្កូត​ទៅ​បុក​ហាង​កាត់សក់​​ ធ្វើ​ឲ្យ​ខូច​ទ្វារ​រូតនិង​បែក​កញ្ចក់​ទ្វារ ​ហើយ​រថយន្ត​នៅ​មិន​ទាន់​អស់​ល្បឿន​​ក៏​ជ្រុល​ទៅ​បុក​ហាង​កាត់​​សម្លៀក​​បំពាក់​​ ធ្វើ​ឲ្យ​បាក់ដំបូល​យ៉ាប​ខាង​មុខ​និង​បាក់​ធ្លាក់​ស្លាក​យីហោ ចំណែក​រថយន្ត​បង្ក​វិលខ្ញាល់​ទៅ​បោក​ផ្ទប់​នឹងបង្គោល​ភ្លើង​ធ្វើ​ឲ្យ​រថយន្ត​ខូចខាត​ស្ទើរ​ទាំងស្រុង​តែ​មិន​មាន​អ្នក​រង​របួស​​ ឯបង្គោល​ភ្លើង​ក៏​មិនមាន​ខូចខាត​ដែរ​ ។

ក្រោយ​ពេល​កើតហេតុ​ ស្ត្រី​ជា​អ្នក​បើករថយន្ត​បង្ក​បាន​​ចរចា​ជាមួយ​ម្ចាស់ផ្ទះ​ដែល​រងការ​ខូចខាត​ដោយ​សង​សំណង​ទៅ​ផ្ទះ​កាត់សក់​ចំនួន​៥០០​ដុល្លារ និង​សង​ទៅ​ផ្ទះ​កាត់ សម្លៀក​​បំពាក់​ចំនួន​៩០០​ដុល្លារ សរុប​ទាំងអស់​១.៤០០​ដុល្លារ​ ដើម្បី​បញ្ចប់រឿង​ ៕