ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀល មានកម្លាំងយ៉ាងណាធៀបនឹងលុយប្រទេសទាំងនេះ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកតាមដានហាងឆេងប្រាក់រៀលធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៨ ខែមិថុនា…

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកតាមដានហាងឆេងប្រាក់រៀលធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៥ រៀល, ១ អឺរ៉ូ ទិញចូល ៤៨៦៥ រៀល លក់ចេញ ៤៩១៤ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣០៩៣ រៀល លក់ចេញ ៣១២៤ រៀល ។

ទន្ទឹមនេះហាងឆេងប្រាក់យន់ចិនធៀបនឹងប្រាក់រៀល គឺ ១ យន់ចិន ទិញចូល ៦៣១ រៀល លក់ចេញ ៦៣៨ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៦៧៧ រៀល លក់ចេញ ៣៧១៤ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣៦១ រៀល លក់ចេញ ៣៦៥ រៀល ។

ជាមួយគ្នានេះដែរហាងឆេងប្រាក់ដុល្លារស៊ីងហ្គាពួរធៀបនឹងប្រាក់រៀល គឺ ១ ដុល្លារ ទិញចូល ៣០៣៥ រៀល លក់ចេញ ៣០៦៦ រៀល ខណៈ ១ បាតថៃ ទិញចូល ១២៨ រៀល លក់ចេញ ១២៩ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕ 

                               

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ