ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ក្រិ​ក​លក់ខ្លួន​ត្រឹមតែ​2​អឺ​រ៉ូ​ពេល​រង​សម្ពាធ​ពី​វិបត្តិ​សេដ្ឋកិច្ច

8 ឆ្នាំ មុន

លទ្ធផល​អង្កេត​នៅ​ប្រទេស​ក្រិ​ក បានឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា និស្សិត​ស្រី​ជា​ច្រើន​លក់ខ្លួន​ដើម្បី​បាន​ប្រាក់​ជាង​២​ដុល្លារ វា​គឺជា​សម្ពាធ​មួយ​កើត​ចេញពី​វិបត្តិ​សេដ្ឋកិច្ច​របស់​ប្រទេស ។ ការ​លក់ខ្លួន​ជា​ថ្នូរ​នឹង​ប្រាក់​កម្រិត

លទ្ធផល​អង្កេត​នៅ​ប្រទេស​ក្រិ​ក បានឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា និស្សិត​ស្រី​ជា​ច្រើន​លក់ខ្លួន​ដើម្បី​បាន​ប្រាក់​ជាង​២​ដុល្លារ វា​គឺជា​សម្ពាធ​មួយ​កើត​ចេញពី​វិបត្តិ​សេដ្ឋកិច្ច​របស់​ប្រទេស ។ ការ​លក់ខ្លួន​ជា​ថ្នូរ​នឹង​ប្រាក់​កម្រិត​នោះ​នៅ​ប្រទេស​ក្រិ​ក គឺជា​បាតុភូត​មួយ ព្រោះ​គ្មាន​ប្រទេស​ណាមួយ​នៅ​អឺរ៉ុប ដែល​បាន​ចំណូល​ទាប​ពី​អាជីព​ពេស្យា​ឡើយ ។

លោក​ហ្គ្រេ ហ្គូ​រី​ឡា​សូ​ស សាស្ត្រាចារ្យ​ផ្នែក​សង្គមវិទ្យា នៅ​ក្រុង​អា​ថែ​ន​និយាយ​ថា «​ស្ត្រី​ម្នាក់​ដែល​លក់ខ្លួន​ដើម្បី​ជា​ថ្នូរ​នឹង​នំប៉័ង ឬ​នំ​ខេ​កមួយ​ដុំ​បែប​នេះ ព្រោះ​ពួក​នាង​ខ្វះ​ប្រាក់ អ្នកខ្លះ​លក់ខ្លួន​ដើម្បី​យក​ប្រាក់​ទៅ​សងបំណុល​ពន្ធ និង​អ្នកខ្លះ​ទិញ​ថ្នាំ​ញៀន​» ។

លោក​ឡា​សូ​ស បាន​ចំណាយពេល​៣​ឆ្នាំ លើ​ការ​ស្រាវជ្រាវ ហើយ​រក​ឃើញ​ថា «​នារី​ដែល​លក់ខ្លួន​ដើម្បី​ប្រាក់​ប្រហែល​២​ដុល្លារ ច្រើន​ជា​យុវវ័យ ដោយ​របរ​នេះ​អាច​នឹង​អូស​បន្លាយពេល​ប្រហែល​២​ទៅ​៣​ឆ្នាំ​ខាង​មុខ​ទៀត​» ។

ម្យ៉ា​ង​ទៀត ការ​ប្រកប​អាជីព​លក់ខ្លួន​ក្នុង​ប្រទេស​ក្រិ​ក គឺជា​រឿង​ស្របច្បាប់ ។ បើ​តាម​របាយការណ៍​អង្កេត​នោះ​បញ្ជាក់​ថា ចំនួន​អ្នក​ប្រកប​របរ​លក់ខ្លួន​មាន​ដល់​ទៅ​១៨.៥០០​នាក់ នៅ​តាម​ដងផ្លូវ​ក្នុង​ក្រុង​អា​ថែ​ន ភាគច្រើន​មាន​អាយុ​ពី​១៧​ឆ្នាំទៅ​២០​ឆ្នាំ ។

កាលពី​ខែតុលា ២០១៥ មានរឿង​ក្តី​មួយ​នៅ​ប្រទេស​ក្រិ​ក គឺ​ម្តាយ​ម្នាក់​លក់​កូនស្រី​អាយុ​១២​ឆ្នាំ ដល់​បព្វជិត ។ ស្ត្រី​នោះ​ត្រូវ​តុលាការ​សម្រេច​ឱ្យ​ជាប់គុក​៣០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​១០០.០០០​អឺ​រ៉ូ ៕