ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយដល់បងប្អូនប្រកបរបរធាក់ស៊ីក្លូចំនួន ៣០០ នាក់

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដើម្បីជួយសម្រួលដល់ជីវភាពរបស់បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ នោះ នៅព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២១ សម្ដេចតេជោ…

រាជធានីភ្នំពេញ ៖ ដើម្បីជួយសម្រួលដល់ជីវភាពរបស់បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ នោះ នៅព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២១ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានផ្ដល់អំណោយដល់បងប្អូនអ្នកប្រកបរបរស៊ីក្លូនៅរាជធានីភ្នំពេញចំនួន ៣០០ នាក់ ដែលពិធីប្រគល់អំណោយនេះធ្វើឡើងនៅស្ថានីយទូរទស្សន៍បាយ័នបឹងស្នោរ ដោយមានការរៀបចំជូនដោយលោក ជិន ប៊ុនធឿន រួមជាមួយនឹងក្រុមការងារមួយចំនួនទៀត ។

ក្នុងឱកាសនោះ លោក ជិន ប៊ុនធឿន បានផ្ដាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំទៅដល់បងប្អូនអ្នកធាក់ស៊ីក្លូ ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរអំពីសុខទុក្ខបងប្អូនអ្នកធាក់ស៊ីក្លូគ្រប់ពេលវេលា ។ លោកក៏បានក្រើនរំឭកដល់បងប្អូនដែលប្រកបរបរធាក់ស៊ីក្លូ ដែលភាគច្រើនមានវ័យចំណាស់ ឱ្យថែរក្សាសុខភាពពិសេសការពារខ្លួនពីការរីករាលដាលនៃជំងឺកូវីដ-១៩ ។ បងប្អូនអ្នកធាក់ស៊ីក្លូទាំងអស់ពិតជាសប្បាយរីករាយ និងអរគុណដល់ទាំងទ្វេ ដែលតែងតែគិតគូរចំពោះពួកគាត់ជាពិសេសតាមរយៈការបង្កើតមូលនិធិត្រីចក្រក្រយានធ្វើឲ្យពួកគាត់បានកាត់បន្ថយការលំបាកក្នុងជីវភាពមួយផ្នែកធំ ។ 

គួររំឭកថា កន្លងមកនេះ  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានង្កើតមូលនិធិត្រីចក្រក្រយានឡើង ជាពិសេសសម្រាប់បងប្អូនអ្នកធាក់ស៊ីក្លូនេះតែម្តង ដែលមូលនិធិនេះអ្នកធាក់ស៊ីក្លូបានទទួលបានប្រយោជន៍ជាច្រើន ដូចជា ការទទួលបានប្រាក់ឧបត្ថម្ភ ៧០០០ រៀលក្នុងមួយថ្ងៃ (បើកប្រាក់នេះ ១០ ថ្ងៃ ម្តង) ការទទួលបានសេវាព្យាបាលពីមន្ទីរពេទ្យរដ្ឋ ដោយឥតគិតថ្លៃ និងផលប្រយោជន៍ផ្សេងទៀត ដូចជាប្រាក់ឧបត្ថម្ភក្នុងថ្ងៃបុណ្យជាតិធំៗ និងពេលចូលនិវត្តន៍ជាដើម ។ 

សម្រាប់អំណោយដែលផ្ដល់ជូននាពេលនេះក្នុងម្នាក់ៗ ទទួលបាន ៖ 

០១- អង្ករចំនួន ១ បេស្មើនឹង ២៥ គីឡូក្រាម

០២- ត្រីខចំនួន ២ យួរ ស្មើនឹង ២០ កំប៉ុង 

០៣- មីចំនួន ៣ កេសតូច 

០៤- ភេសជ្ជៈខារ៉ាបាវចំនួន ៦ កំប៉ុង

០៥- ទឹកសុទ្ធអរុណាចំណុះ ៣៥០ ml ចំនួន ១ កេស 

០៦- ក្រមា ១ 

០៧- ភួយ ១

០៨- មុង ១

០៩- ស្បែកជើងមួយគូ

១០-ថ្នាំវីតាមីនសេចំនួនមួយទីប

១១- ថ្នាំពេទ្យចំនួនមួយប្រអប់ 

១២- ប្រេងកូឡាចំនួនមួយដប 

១៣- ប្រេងខ្យល់ ១ ដប 

១៤- ម៉ាសចំនួនមួយប្រអប់

១៥- ច្រាស និងថ្នាំដុសធ្មេញមួយឈុត 

១៦- ជេលលាងដៃចំនួន ១ ដប

១៧-សាប៊ូ ១ ដុំ

១៨- ថវិកាចំនួន ៥ ម៉ឺនរៀល ៕ ដោយសហការ