ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ចុះ​ពិនិត្យ និង​​បិទ​ទីតាំង​ភោជនីយដ្ឋាន ​អាហារ​ដ្ឋា​ន​ជា​ច្រើន​កន្លែង​ក្រោយ​ផ្ទុះ​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • ក្រចេះ

លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ រួម​ទាំង​ក្រុមការងារ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​ចុះ​ពិនិត្យ និង​បិទ​ទីតាំង​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ទីរួមខេត្

ខេត្តក្រចេះ ៖ លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ រួម​ទាំង​ក្រុមការងារ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​ចុះ​ពិនិត្យ និង​បិទ​ទីតាំង​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ទីរួមខេត្ត​ក្រចេះ ក្រោយ​ផ្ទុះ​ករណី​ឆ្លង​កូ​វី​ដ​-១៩​ថ្មី ដែល​មាន​អ្នក​ឆ្លង​ប្រមាណ​ជាង​២៧​នាក់​។

ជាក់ស្ដែង នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា​នេះ អាជ្ញាធរ​ខេត្តក្រចេះ បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩​ថ្មី​បន្ថែម​ទៀត សរុប​២៧​នាក់ ក្នុង​នោះ​ស្រី​២០​នាក់ ជា​បុគ្គលិក​បម្រើ​ការងារ នៅ​ក្នុង​ភោជនីយដ្ឋាន​កំសាន្ត យីហោ «​ដាយ៍​មិន KTV» និង «​ដាយ៍​មិន​រើ​វើ​ផាប់​» រួម​ទាំង​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ មា​នទី​តាំងនៅ​កណ្តាល​ក្រុង​ក្រចេះ​ផង​ដែរ​។

ឆ្លើយ​តប​ភ្លាម​ៗ បន្ទាប់​ពី​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​-១៩​ថ្មី​នេះ អាជ្ញាធរ​ខេត្ត បាន​សម្រេច​បិទ​ជា​បណ្ដោះអាសន្ន ទីតាំង​ភោជនីយដ្ឋាន​កំសាន្ត​ខាងលើ រួម​ទាំង​ហាង​អាហារ​ដ្ឋា​ន និង​តូប​លក់ដូរ​ឥ​វ៉ា​ន់​ជា​ច្រើន​កន្លែង ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សុរា​រឹទ្ធ ចាប់ពី​ផ្លូវកែង​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ (​ផ្លូវ​មាត់ទន្លេ​) រហូត​ដល់​ផ្លូវជាតិ​លេខ​៧៣ ត្រង់​ចំណុច «​ដាយ៍​មិន KTV» ស្ថិត​ក្នុង​សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្តក្រចេះ​។

នៅ​ខណៈ​វេលា​ដែល​លោក វ៉ា ថន ចុះ​ពិនិត្យ​ទីតាំង​ផ្ទាល់ ហើយ​លោក​ក៏​បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​អាជីវករ​លក់ដូរ​នៅ​តាម​តូប ហាង និង​ភោជនីយដ្ឋាន​ទាំងនោះ និង​បាន​ពន្យល់​អប់រំ​ណែនាំ​ដល់​ពួក​គាត់​អោយ​យល់​អំពី​បញ្ហា​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​ចូលរួម​អនុវត្ត​នូវ​វិធានការ «៣​កុំ និង​៣​ការពារ​» អោយ​បាន​ម៉ឺងម៉ាត់​ទាំងអស់​គ្នា ដើម្បី​ខ្លួនឯង គ្រួសារ និង​សហគមន៍​។

លោក វ៉ា ថន បាន​បញ្ជាក់​ថា ក្រុមការងារ​បាន​ទទួល​ដឹង​ករណី​ឆ្លង​កូ​វី​ដ​-១៩​ថ្មី​នេះ តាំងពី​ល្ងាច​ថ្ងៃ​ទី​២៥ និង​បាន​បិទ​ទីតាំង​នេះ​បណ្ដោះអាសន្ន ដោយ​ក្រុមការងារ​បាន​ស្រាវជ្រាវ អ្នក​ពាក់ព័ន្ធ​យក​មក​ធ្វើតេស្ដ​រហ័ស​រក​ឃើញ​មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ សរុប​ចំនួន​២៧​នាក់ ក្នុង​នោះ​ស្រី​២០​នាក់ ជា​បុគ្គលិក មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ផង​ដែរ ។

ដោយឡែក សម្រាប់​ខេត្តក្រចេះ គិត​ចាប់ពី​ព្រឹ​ត្ត​ការណ៍ ២០​កុម្ភៈ រហូត​ដល់​មក​ត្រឹម​ថ្ងៃ​ទី​២៦ មិថុនា​នេះ ករណី​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ សរុប​មាន​ចំនួន ៥២​នាក់​/​ករណី ក្នុង​នោះ​បានជា​សះស្បើយ សរុប ១៣​នាក់​/​ករណី ស្លា​.​ប់ម្នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន ៣៨​នាក់​/​ករណី ក្នុង​នោះ​ដែរ​សម្រាប់​មន្ទីរពេទ្យ​បង្អែក ខេត្តក្រចេះ​មាន​ចំនួន​ច្រើន​ជាងគេ​ផង​ដែរ ។

ជាមួយ​គ្នា​នោះ ឯកឧត្តម​ក៏​បាន​អំពាវនាវ​សូម​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ការពារ និង​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ក្រុម​គ្រួសារ​មួយ​ៗ ពិសេស​អុ​វត្ត​តាម​វិធានការ «៣​ការពារ ៣​កុំ​» ជា​ថ្មី​ម្ដងទៀត មន្ត្រីរាជការ បងប្អូន​ទាំងអស់​អោយ​យល់​ស្មារតី​ជាតិនិយម​ន័យ​មួយ​ថា បើ​យើង​អាច​ទ្រាំ​បាន ត្រូវ​អត់ធ្មត់​ទាំង​គ្នា មិន​លើស​ពី​៣​ស​ប្ដា​ហ៍ ទៅ​១​ខែ អ្នក​ផ្ទុក​កូ​វី​ដ​-១៩ ទាំងអស់​នឹង​ចេញ​ជំងឺ​អស់ហើយ យើង​នឹង​ដឹង​ថា អ្នក​ណា​កើត អ្នក​ណា​មិនកើត ពេល​នោះ​យើង​អាច​ទប់ស្កាត់​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ