ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំឡុង​កូ​វី​ដ​១៩ រដ្ឋាភិបាល​ចំណាយ​ថវិកា​៣៥០​លាន​ដុល្លារ​សម្រាប់​ឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រ

2 ឆ្នាំ មុន
  • ភ្នំពេញ

៖ ចាប់តាំងពី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​អនុវត្ត កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩​មក រហូត​ដល់​ពេល​នេះ

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​អនុវត្ត កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩​មក រហូត​ដល់​ពេល​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ថវិកា ៣៥0​លាន​ដុល្លារ ក្នុង​នោះ​មាន​ជាង​៦០​ម៉ឺន​គ្រួសារ​។ នេះ​បើ​យោង​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

ក្នុង​ពិធី​ទទួល វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​-១៩ ចំនួន​១​លាន​ដូ​ស ដែល​រាជរដ្ឋាភិបាល​កម្ពុជា បញ្ជា​ទិញ​ពី​ក្រុមហ៊ុន ស៊ី​ណូ​វ៉ា​ក់ របស់​ចិន កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២១ លោក វ​ង្ស៉ី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ថា «​រហូត​មក​ដល់​ខែ​នេះ (​ខែមិថុនា​) ប្រហែល​អស់ ៣៥០​លាន​ដុល្លារ​ហើយ ទៅ​លើ​គ្រួសារ​ប្រហែលជា​៦០​ម៉ឺន​គ្រួសារ​»​។

លោក​បាន​បញ្ជាក់​ទៀត​ថា ឥឡូវនេះ ក្រសួង​កំពុង​ពិនិត្យ​ពិភាក្សា​រៀបចំ​ដាក់​វិធានការ ឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រ​អំឡុង​ជំងឺ​កូ​វី​ដ​-១៩ ជុំ​ទី​៩​។ លោក​ថា ទាំង​ទិញ​វ៉ាក់សាំង និង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ថវិកា​យ៉ាងច្រើន​ផង​ដែរ​។

សូម​ជម្រាប​ថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ នឹង​ជំងឺ​កូ​វី​ដ​១៩ កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២០ ដូច្នេះ គិត​មក​ដល់​ពេល​នេះ ត្រូវ​អនុវត្ត​បាន​រយៈពេល​ពេញ​១​ឆ្នាំ និង​ទទួលលទ្ធផល​ល្អ​ប្រសើរ ដោយ​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ បាន​និង​កំពុង ទទួល​បានការ​គាំពារ និង​ទ្រទ្រង់​ជីវភាព រស់នៅ​ប្រចាំ​ថ្ងៃ​ពី​រាជរដ្ឋាភិបាល ។ កម្មវិធី​នេះ ក៏​ទទួល​បានការ​សាទរ ពី​ដៃគូ​អភិវឌ្ឍន៍ និង​មជ្ឈដ្ឋាន​អន្តរជាតិ​ផង​ដែរ​។

សូម​រំលឹក​ថា គិត​មក​ត្រឹម​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២១ កម្ពុជា រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ចំនួន ៤៦,៨១០​នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ ចំនួន ៤១,៤៣៩​នាក់ និង​ស្លា​.​ប់​ចំនួន ៥២៣​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ