ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ល្មោភកាម​រំលោ.ភ​ម្តាយក្មេក​អាយុ​៨៤​ឆ្នាំ ប្រពន្ធ​តាម​ទាន់​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន

8 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ បុរស​វ័យ​ចំណាស់​ល្មោភកាម​ម្នាក់ បាន​ធ្វើ​សកម្មភាព​រំលោ.ភ​ម្តាយក្មេក​អាយុ​៨៤​ឆ្នាំ​នៅ​លើ​ផ្ទះ ពេល​ប្រពន្ធ​តាម​ទាន់​ចុះ​រត់គេច​ខ្លួន​បាត់​មួយ​ព្រឹក ហើយ​ប្រពន្ធ​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​នគរបាល…

ខេត្តកណ្ដាល ៖ បុរស​វ័យ​ចំណាស់​ល្មោភកាម​ម្នាក់ បាន​ធ្វើ​សកម្មភាព​រំលោភ​ម្តាយក្មេក​អាយុ​៨៤​ឆ្នាំ​នៅ​លើ​ផ្ទះ ពេល​ប្រពន្ធ​តាម​ទាន់​ចុះ​រត់គេច​ខ្លួន​បាត់​មួយ​ព្រឹក ហើយ​ប្រពន្ធ​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គគីរ​តាម​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​កាលពី​វេលា​ម៉ោង​៥ និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៥ នៅ​ចំណុច​ភូ​មិច​ន្ល​ក់ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​នេះ​ឈ្មោះ ស្រី ដា​វី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ។ ចំពោះ​ការ​ឃាត់ខ្លួន​នេះ​គឺ​ធ្វើ​ឡើង​ទៅ​តាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​ឈ្មោះ ឌិន នឹម អាយុ​៥១​ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​ជនសង្ស័យ ដោយ​ចោទ​ប្រកាន់​ថា កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៥ វេលា​ម៉ោង​ប្រហែល​៨ និង​៣០​នាទី​ព្រឹក ជនសង្ស័យ​ដែល​ជា​ប្តី​របស់​ខ្លួន​បាន​ឡើង​ទៅ​លើ​ផ្ទះ​របស់​ស្ត្រី​វ័យ​ចំណាស់​ឈ្មោះ រស់ ញ៉េ​ស ហៅ​សុខ អាយុ​៨៤​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ រស់នៅ​ម្នាក់ឯង​ក្នុងភូមិ​-​ឃុំ​ជាមួយ​គ្នា ត្រូវជា​ម្តាយក្មេក​ជនសង្ស័យ និង​ត្រូវជា​ម្តាយបង្កើត​របស់​ស្ត្រី​ជា​ប្រពន្ធ ។ ខណៈ​ពេល​ឡើង​ទៅ​ដល់​លើ​ផ្ទះ ឃើញ​ស្ត្រី​ជា​ម្តាយក្មេក​អង្គុយ​នៅ​ក្នុងផ្ទះ​ម្នាក់ឯង ឱកាសល្អ​ក៏​ចាប់​គាត់​ផ្តួល​ទៅ​លើ​រនាប​ផ្ទះ រួច​ធ្វើ​សកម្មភាព​រំលោភ​តែ​ម្តង ។ ខណៈនោះ​ស្ត្រី​ឈ្មោះ ឌិន នឹម ត្រូវជា​ប្រពន្ធ​ឡើង​មក​ទាន់ បុរស​ល្មោភកាម​ជា​ប្តី​បាន​ផ្អាក​សកម្មភាព​ស្ទុះ​លើក​ខោ​ស្លៀក​ដើរ​ចុះ​មក​ដី ជិះ​ម៉ូតូ​គេចខ្លួន​បាត់​តែ​ម្តង ហើយ​ស្ត្រី​ជា​ប្រពន្ធ​មិន​សុខចិត្ត​ក៏​រត់​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​ជនសង្ស័យ​បាន​នៅ​ល្ងាច​ថ្ងៃ​ដដែល​យក​មក​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សាកសួរ ។

បន្ទាប់​ពី​សួរនាំ​រួច សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ៕